កីឡា
គុនខ្មែរអលស្តារវគ្គ៨ដែលមានរង្វាន់រថយន្តប្រកាសលក់សំបុត្រជាផ្លូវការ
សំបុត្រមាន៣ប្រភេទសម្រាប់ទស្សនាការប្រកួត គុនខ្មែរអលស្តារ (Kun Khmer All Star) វគ្គ៨ នៅល្ងាចថ្ងៃអង្គារ៍ ទី២២ ខែសីហា ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។
តម្លៃសំបុត្រដើម្បីចូលទស្សនាមានប្រភេទទី១ តម្លៃ១០ដុល្លារ ប្រភេទទី២ តម្លៃ៥ដុល្លារ និងប្រភេទទី៣ តម្លៃ៣ដុល្លារដែលចាប់ផ្តើមលក់ពីថ្ងៃទី១៤ ខែសីហានេះតទៅ។ លោក ស៊ន អេលីត ស្ថាបនិកកម្មវិធីគុនខ្មែរអលស្តារ និងជាគ្រូបង្ហាត់ប្រដាល់បានឲ្យដឹងថា សំបុត្រមានដាក់លក់នៅ ភ្នាក់ងារលក់សំបុត្រជាច្រើនកន្លែងមានដូច ក្លិបហាត់ប្រាណ HAHA Super Fight&Gym, ក្លិបប្រដាល់ នាយកដ្ឋានអង្គរក្ស, ក្លិបប្រដាល់គុនខ្មែរ ព្រេជ សុផាន់, ពហុកីឡដ្ឋានជាតិអូឡាំពិកជាតិអូឡាំពិក និង អេតមីន គឹមសង់។

លោក ស៊ន អេលីត បានលើកឡើងថា កីឡាករ៤នាក់គឺ អេលីត សាន់, ពេជ្រ សម្បត្តិ, ម៉ានូ សិល្បៈ និង រឿង សោភ័ណ្ឌ មានម្នាក់នឹងទទួលបានរង្វាន់រថយន្ត១គ្រឿង។
ទោះបីជាយ៉ាងណា នៅមិនទាន់ដឹងច្បាស់គោលការណ៍ដែលផ្តល់រង្វាន់រថយន្តឡើយ។ អ្នកខ្លះបានលើកឡើងថា កីឡាករណាប្រកួតទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុតនឹងទទួលបានរង្វាន់រថយន្ត ខណៈអ្នកខ្លះបានលើកឡើងថា នឹងមានការបោះឆ្នោត (Vote) ជ្រើសរើសកីឡាករមានប្រជាប្រិយភាពបំផុតដើម្បីទទួលបានរថយន្ត។
តាមការគ្រោងទុក ព្រឹត្តិការណ៍ គុនខ្មែរអលស្ដារ វគ្គ៨នេះមានចំនួន៩គូ ក្នុងនោះមានការប្រកួតដណ្តើមខ្សែក្រវាត់៣ និងមិត្តភាព៦គូ។ គិតមកត្រឹមថ្ងៃនេះគឺមាន៥គូហើយត្រូវបានប្រកាសឈ្មោះ និងដៃគូជាផ្លូវការ។
- ១.ទម្ងន់ ៤៥គ.ក៖ ពេជ្រ សិង្ហៈ (កម្ពុជា) vs ប៉្លាកាត់ (ឡាវ)
- ២. ទម្ងន់ ៥១គ.ក៖ ឡុង ពិសិទ្ធ (កម្ពុជា) vs អេលីត រស្មី (កម្ពុជា) ដណ្តើមខ្សែក្រវាត់
- ៣. ទម្ងន់ ៦០គ.ក៖ អេលីត សាន់ (កម្ពុជា) vs Zaw Aye See (មីយ៉ាន់ម៉ា) ដណ្តើមខ្សែក្រវាត់ពី អេលីត សាន់
- ៤. ទម្ងន់ ៦០គ.ក៖ ពេជ្រ សម្បត្តិ (កម្ពុជា) vs Saw Kolo (មីយ៉ាន់ម៉ា)
- ៥. ទម្ងន់ ៦៩គ.ក៖ រឿង សោភ័ណ្ឌ (កម្ពុជា) vs Alessio Malatesta (អ៉ីតាលី) ដណ្ដើមខ្សែក្រវាត់
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


