Connect with us

កីឡា

គ្រូ Young Elephants ចាត់ទុកកីឡាករ​ភ្នំពេញក្រោន២នាក់គ្រោះថ្នាក់ល្ងាចនេះ

បានផុស

នៅ

ក្លិបភ្នំពេញក្រោនឹងត្រូវបើកទ្វារកីឡដ្ឋានស្មាត អ អេស អិន ទទួលក្រុមភ្ញៀវក្លិប Young Elephants វេលាម៉ោង ៦ល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ក្នុងវគ្គ​ជម្រុះ​បឋម​ពានរង្វាន់ AFC CUP ២០៣៤-២៤។

ក្នុង​ខែ​សីហា​នេះ ភ្នំពេញ​ក្រោន​ធ្វើ​ការ​ធ្ងន់​មែន​ទែន​​ក្នុង​នោះ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ជើង​ឯក​ខេមបូឌានលីគខាប់ ជា​មួយ​ណាហ្គាវើលដ៍​រហូត​ឈាន​ដល់​វគ្គ​ប៉េណាល់​ទី​កាត់​សេចក្តី។ បន្ទាប់​មក​ពួក​គេ​បាន​ប្រកួតឈ្នះ​វិសាខា​​ដើម្បី​គ្រង​ជើង​ឯក​ខេមបូឌានស៊ុបភើខាប់ និង​សប្តាហ៍​ទី១​នៃ​លីគ​កំពូល​កម្ពុជា​រដូវ​កាល​យក​ឈ្នះ​ក្រុម​ខ្លាំង​បឹងកេត មុន​ពេល​ចាញ់​ក្រុម​ខ្លាំង​ព្រះ​ខ័ន​រាជ​ស្វាយរៀង​២-១ ក្នុង​សប្តាហ៍​ទី២​នៃ​លីគ​កំពូល​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Satyasagara គ្រូបង្គោលក្លិប Young Elephants និយាយាថា៖«ភ្នំពេញក្រោនហាក់មានសម្ពាធក្នុងការប្រកួតថ្ងៃនេះ ដោយសារលីគកម្ពុជាទើបចាប់​ផ្តើម។ ពួកគេមានការងារច្រើនដែលត្រូវធ្វើ និងគ្មានពេលសម្រាកគ្រប់គ្រាន់។ ផ្ទុយទៅវិញ ក្រុមរបស់ខ្ញុំមិនសូវមានសម្ពាធទេ ពីព្រោះលីគកំពូលឡាវបានសម្រាកជាង១ខែ ប៉ុន្តែយើងនៅតែបន្តហ្វឹកហាត់ និងមានការប្រកួតផ្សេងៗ»។

លោក​បានបញ្ជាក់ថា កីឡាករ២រូបរបស់ភ្នំពេញក្រោនដែល​លោក​គិតថា ក្រុមរបស់​​របស់​លោក​ត្រូវប្រុងប្រយ័ត្ន​ខ្លាំង​គឺកីឡាករប្រយុទ្ធ​លេខ១០ Nieto និងកីឡាករបម្រើ​លេខ៦ Yudai Ogawa។

ចំណែក លោក Oleg Starynskyi គ្រូបង្គោលភ្នំពេញក្រោន​បាន​និយាយ​ថា ការ​ចាញ់ព្រះខ័នរាជស្វាយរៀង​គឺជាការដាស់ស្មារតី​ក្រុមទាំងមូល និងការជំរុញទឹក​ចិត្ត​​ឲ្យ​ពួក​គេ​​ដាក់​ឆន្ទៈ​ខ្ពស់​សម្រាប់​ការ​ប្រកួត​ជា​មួយ Young Elephants។

«ក្រុម Young Elephants បានសម្រាករយៈ​ពេល​ជាង១ខែហើយ។ ពួកគេ​មានពេល​វេលា​ត្រៀមខ្លួនគ្រប់គ្រាន់។ ចំពោះភ្នំពេញក្រោន បានឆ្លងកាត់ការប្រកួតលំបាកៗទាំងក្នុងពានរង្វាន់ ខេមបូឌានស៊ុបភើខាប់ និង ខេមបូឌានព្រីមៀរលីគ ដែលជួបសុទ្ធតែក្រុមខ្លាំង។ នេះក៏ជាការត្រៀមខ្លួន​ដ៏​ល្អមួយរបស់ក្លិបភ្នំពេញក្រោន»។ លោក Oleg Starynskyi ​បាន​រៀប​រាប់​ថា និង​បន្ថែម​ថា ៖«កីឡាកររបស់ខ្ញុំមិនមានបញ្ហារបួសអ្វីទេ។ Young Elephants មានការផ្លាស់ប្ដូរកីឡាករបរទេសមួយចំនួន ប៉ុន្តែទម្រង់លេងហាក់មិនមានការផ្លាស់ប្ដូរច្រើនទេ»។

ជា​មួយ​គ្នានេះ សមាជិក​វ័យ​ក្មេង​របស់​ភ្នំពេញ​ក្រោន លឹម ពិសុទ្ធ និយាយថា ៖«ខ្ញុំនឹងព្យាយាមលេង​យកឈ្នះ​ក្រុមឡាវ Young Elephants ឲ្យបាន»។

ប្រធានក្រុម Young Elephants កីឡាករ Manolom Phetphakdy និយាយថា ៖«កីឡាករដែលខ្ញុំគិតថា គ្រោះ​ថ្នាក់បំផុតនៅលើទីលានគឺកីឡាករពាក់អាវលេខ៦ Yudai Ogawa»។

ក្លិបទាំង២ធ្លាប់បានជួបគ្នាម្តងគត់ គឺភ្នំពេញក្រោនបានយកឈ្នះ Young Elephants ដោយលទ្ធផល ៤-២ នៅវគ្គសំន្សំពិន្ទុក្នុងពូលក្នុងពានរង្វាន់ AFC CUP ឆ្នាំ ២០២២៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និង​មេ​សហជីព​នៅ​កម្ពុជា​ ៖ សហជីព​ដែល​ប្រព្រឹត្ត​ខុសច្បាប់​ត្រូវតែ​កាត់ទោស​

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ១៦ ម៉ោង មុន

Breaking News! ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ផ្លូវការនៅ ខែសីហា  

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ទេព បូព្រឹក្ស ប្រកាសដាក់បទ«ទេវរាជ» ប្រកួតពានរង្វាន់អន្តរជាតិ និងស្នើឱ្យទស្សនាបទនេះតាម YouTube វិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ១៧ ម៉ោង មុន

បង្ហើប​តម្លៃ​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​ប្រណិត​ឋានសួគ៌​បូកគោ​ នៅ​លើ​កំពូល​ភ្នំ​បូកគោ

Sokha Hotels

ព័ត៌មានពេញនិយម