បំប៉ន​សមត្ថភាព​បច្ចេកទេស​គ្រូបង្វឹក​តេ​ក្វាន់​ដូ​ សម្រាប់​សាលា​ឯកជន​ចំនួន​២
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

បំប៉ន​សមត្ថភាព​បច្ចេកទេស​គ្រូបង្វឹក​តេ​ក្វាន់​ដូ​ សម្រាប់​សាលា​ឯកជន​ចំនួន​២

Published

on

​សមាគម​តេ​ក្វាន់​ដូ​រាជធានី​ភ្នំ​ពេញ បាន​ប្រកាស​បើក​វគ្គ​វគ្គ​សិក្ខាសាលា​ស្តីពី​បំប៉ន​សមត្ថភាព​បច្ចេកទេស​គ្រូ​បង្វឹក​ សម្រា​ប់​សាលា​វេ​ស្ទ​ឡា​ញន៍ និង​ណ​ត្ស​ឡាញន៍​ នៅ​ទីលាន​ហ្វឹកហាត់​វិទ្យាល័យ​បឹង​ត្របែក កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែមករា ឆ្នាំ២០២១​។​

​លោក សំ សុខ​យី អគ្គលេខាធិការ​សមាគម​តេ​ក្វាន់​ដូ​រាជធានី​ភ្នំពេញ បានឲ្យ​ដឹងថា ការរៀបចំ​សិក្ខាសាលា​បច្ចេកទេស​នេះ​ឡើង គឺ​ដើម្បី​បន្ស៊ី និង​កែតម្រូវ​បច្ចេកទេស​សម្រាប់​ការបង្ហាត់​សិស្ស​ឲ្យ​បាន​ដូចគ្នា​។ ​លោក​បាន​សង្កាត់​ធ្ងន់​លើ​ការបង្ហាត់​របស់លោក​គ្រូ អ្នកគ្រូ​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ការពិនិត្យ​ការចុះ​វត្តមាន និង​វិន័យ​ក្នុងការ​ហ្វឹកហាត់​។​ លោកគ្រូ អ្នកគ្រូ​ ត្រូវ​មាន​ទំនាក់ ទំនង​ល្អជា​មួយ​គណៈ​គ្រប់គ្រង​សាលា ដើម្បី​ផ្តល់និង​ទទួល​ព័ត៌មាន​។ សម្រាប់​ការហ្វឹកហាត់​សាលា​ចង់​ឲ្យ​សិស្ស​គុន​មាន សម្លៀកបំពាក់​ស្តង់ដា និង​ឧបករណ៍​ហ្វឹកហាត់​ត្រឹមត្រូវ​។​

លោកគ្រូ អ្នកគ្រូ​របស់​សមាគម​ដែល​បាន​ចូលរួម​សិក្ខាសាលា​បច្ចេក​ទេស នៅ​ថ្ងៃទី ៣១ ខែមករា ឆ្នាំ​២០២១ នៅ​ក្លិប​តេ​ក្វាន់​ដូ​វិទ្យាល័យ​បឹងត្របែក មាន​លោក រើ​ន គ​ន្ថា គ្រូបង្វឹក​៤​ដាន់ កញ្ញា ហាន ស្រី​និ​ច គ្រូ បង្វឹក​៣​ដាន់ លោក ស៊ឹម សាន គ្រូបង្វឹក ៣​ដាន់ លោកស្រី រឿន ចន្ថា គ្រូបង្វឹក ២ ដាន់ លោក វ៉ាន់ ធា​រិ​ន គ្រូបង្វឹក ២​ដាន់ លោក អ៊ា ឆៃ​ឃីម គ្រូបង្វឹក​២​ដាន់ លោក តាំង ឃុន​លាភ គ្រូបង្វឹក ១​ដាន់ លោក អ៊ឹង ឧ​ត្ត​ម​បញ្ញា​រឹទ្ធ គ្រូបង្វឹក​១​ដាន់ លោក រិ​ន សុ​ផានិត គ្រូបង្វឹក​១​ដាន់ លោក អ៊ុក ស៊ី​ថង គ្រូ​ជំនួយ​១​ដាន់ និង​លោក នី​ចន្ថា សុខ​រស្មី គ្រូ​ជំនួយ​១​ដាន់​៕​

អត្ថបទ៖ វិ​សិទ្ធ

សូមចុចអាន៖ ​លោក ហ៊ុន ម៉ា​នី​៖ ​ការខិតខំ​ប្រឹងប្រែង ការគោរពវិន័យ ការតស៊ូ និង​ស្មារតី​ជា​ក្រុម ជា​កត្តា​ទទួល​បាន​ជោគជ័យ​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ44 mins ago

ចិន​នឹង​ចេញ​ផ្សាយ​របាយការណ៍​ស្តីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​អាមេរិក

ព័ត៌មានជាតិ55 mins ago

អភិបាល​រាជធានី ឧបត្ថម្ភ​ថ​វិកា​​ដល់​កម្លាំង​អាវុធហត្ថ ក្នុង​ព្រឹត្តិការ​ណ៏​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន នៅ​បុរី​អង្គរ​ភ្នំពេញ​

ព័ត៌មានជាតិ1 hour ago

ចប់​ហើយ ! តុលាការ​កាត់ទោស សម រ​ង្ស៉ី ដាក់​នាគារ​២៥​ឆ្នាំ និង​ដកហូត​សិទ្ធិ​បោះឆ្នោត សិទ្ធិ​ឈរឈ្មោះ​

ព័ត៌មានជាតិ1 hour ago

ស្ទឹង​មង្គល​បូរី នៅខេត្ត​បន្ទាយ​មានជ័យ​ នៅរដូវ​ប្រាំង​នេះ​ រីង​ស្ងួត​គ្មានទឹក​សូម្បីមួយតំណក់

ព័ត៌មានជាតិ1 hour ago

សាលាដំបូង​កោះ​ហៅ​អ្នក​លេង​ហ្វេសបុក​ម្នាក់​ មក​បំភ្លឺ​ក្រោយបង្ហោះ​ថា​ មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់​ធ្លាក់ខ្លួន​ពិការ​ក្រោយ​ចាក់​វ៉ាក់សាំង​ចិន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services