កីឡា
ប្រធានបាល់ទាត់អេស្ប៉ាញលាលែងពីតំណែងរឿងថើបកីឡាការិនីពេលទទួលពានWorld Cup នារី
លោក Rubiales បានលាលែងពីតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញហើយ បន្ទាប់ពីរងសម្ពាធខ្លាំងជុំវិញការថើបកីឡាការិនីអេស្ប៉ាញ Jennifer Hermoso អំឡុងពេលទទួលពានរង្វាន់ FIFA Women’s World Cup។
ក្នុងវីដេអូឃ្លីបបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Rubiales បានពន្យល់ថា លោកបានសម្រេចចិត្តហើយ បន្ទាប់ពីគ្រួសាររបស់លោកបានប្រាប់ថា ៖«Luis ឥឡូវនេះ អ្នកត្រូវគិតលើសេចក្តីថ្លៃថ្នូរដើម្បីបន្តជីវិតរបស់អ្នក។ បើមិនលាឈប់ទេ អ្នកនឹងបំផ្លាញមនុស្សជាទីស្រលាញ់ និងកីឡាដែលអ្នកស្រលាញ់»។
លោក Rubiales បានចេញសេចក្តីថ្លែងការណ៍មួយក្នុងពេលដំណាលគ្នាជាមួយនឹងវីដេអូឃ្លីបនេះដោយបញ្ជាក់ថា លោកក៏បានលាលែងពីតួនាទីជាអនុប្រធាននៅសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ។
«ថ្ងៃនេះ ម៉ោង៩:៣០នាទីយប់ ខ្ញុំបានបញ្ជូនលិខិតលាឈប់ទៅលោក Pedro Rocha ប្រធានស្ដីទីសហព័ន្ធបាល់ទាត់អេស៉្បាញ។ ខ្ញុំក៏បានប្រាប់គាត់ថា ខ្ញុំក៏ឈប់ពីតួនាទីនៅ UEFA ដើម្បីឱ្យតំណែងរបស់ខ្ញុំត្រូវបានជំនួស»។ លោក Rubiales លោកបាននិយាយ។
បាល់ទាត់អេស្បាញបានជួបវិបត្តិដោយសារការធ្លាក់ចេញពីអាកប្បកិរិយារបស់ Rubiales បន្ទាប់ពីប្រទេសនេះបានឈ្នះពានរង្វាន់ FIFA Women’s World Cup ជាលើកដំបូងកាលពីខែមុន នៅពេលពួកគេបានយកឈ្នះអង់គ្លេសក្នុងលទ្ធផល ១-០។
ដំបូងឡើយ លោក Rubiales បានសុំទោសចំពោះអាកប្បកិរិយារបស់ខ្លួន មុនពេល FIFA បើកការស៊ើបអង្កេត និងផ្អាកការងារជាផ្លូវការរយៈពេល៩០ថ្ងៃ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


