កីឡា
Arsenal បានឈ្នះ Everton នៅទឹកដី Goodison Park លើកដំបូងតាំងពីឆ្នាំ២០១៧
ក្លិបកាំភ្លើងធំ Arsenal បានយកឈ្នះក្លិប Everton ក្នុងលទ្ធផល ១-០ ដែលបានក្លាយជាជ័យជម្នះលើកដំបូងរបស់ខ្លួននៅកីឡដ្ឋាន Goodison Park គិតតាំងពីឆ្នាំ ២០១៧។

អាចថាជារឿងលំបាកមួយរបស់ Arsenal ក្នុងការយកឈ្នះ Everton ក្នុងជំនួបក្រៅដីបើរាប់ចាប់តាំងពីឆ្នាំ២០១៧។ ជ័យជម្នះចុងក្រោយរបស់ក្លិប Arsenal ទៅលើ Everton នៅកីឡដ្ឋាន Goodison Park គឺចាប់តាំងពីថ្ងៃទី២២ ខែតុលា ឆ្នាំ ២០១៧។
ចាប់តាំងថ្ងៃនោះ Arsenal មិនទាន់រកបានជ័យជម្នះក្រៅដីលើ Everton ឡើយ។ ក្រុមកាំភ្លើងធំ ត្រូវរង់ចាំអស់រយៈពេលជាង៦ឆ្នាំទើបរកបានជ័យជម្នះក្រៅដីជាលើកដំបូងក្នុងការលេងទល់ជាមួយ Everton។

គិតត្រឹមសប្ដាហ៍ទី៥ ក្នុងពានរង្វាន់ Premier League ក្លិប Arsenal ឈរលេខ៤ មាន១៣ពិន្ទុដោយប្រកួត៥លើក ឈ្នះ៤ និងស្មើ១ ខណៈ Everton ឈរនៅលេខ១៨ ទើបរកបាន១ពិន្ទុប៉ុណ្ណោះពីបរាជ័យ៤លើក និងស្មើ១លើក។
ប្រវត្តិប្រកួត៥លើករបស់ Arsenal នៅកីឡដ្ឋាន Goodison Park
- Everton ១-០ Arsenal ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៩
- Everton ០-០ Arsenal ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៩
- Everton ២-១ Arsenal ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២០
- Everton ២-១ Arsenal ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១
- Everton ២-១ Arsenal ថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២៣

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


