កីឡា
Superlek ប្រើភាពឆ្លាតវៃយកឈ្នះ Rodtang ក្នុងជំនួបកក្រើកស្រុកថៃយប់មិញ
ជំនួបជើងខ្លាំងលំដាប់ A នៅប្រទេសថៃដែលអ្នកគាំទ្ររង់ចាំអស់រយៈពេលជាច្រើនខែ បានបញ្ចប់ទៅដោយកីឡាកររហស្សនាម«រន្ទះជើងម៉ាស៊ីន» Superlek ទទួលបានជ័យជម្នះដោយពិន្ទុលើកីឡាកររហស្សនាម«រថពាសដែក» Rodtang ដោយពិន្ទុ បន្ទាប់ពីតស៊ូគ្នា៣ទឹកពេញ។

ការប្រកួតនេះដើមឡើយត្រូវដណ្តើមខ្សែក្រវាត់មួយថៃពិភពលោកពីកីឡាករ Rodtang ប៉ុន្តែដោយសារ Superlek ធ្វើទម្ងន់មិនបានដោយលើសជិត៣គីឡូទើបក្លាយជាការប្រកួតមិត្តភាពទៅវិញ។ ប្រការនេះធ្វើឲ្យអ្នកគាំទ្រគិតថា ជំនួបអ្នកទាំងពីរប្រហែលជាវ៉ៃមិនអស់សមត្ថភាពទេ ប៉ុន្តែការពិតនៅលើសង្វៀនវ៉ៃកក្រើកមិនឲ្យអ្នកទស្សនាខកបំណងឡើយ។
នៅទឹកទី១ អាចនិយាយបានថា Rodtang មានប្រៀបដោយសាររូបគេបានវាយកែងដ៏គ្រោះថ្នាក់បណ្តាលឲ្យ Superlek បែកថ្ងាលហូរឈាមពេញមុខ ប៉ុន្តែនៅទឹកដំបូងនេះកីឡាកររន្ទះជើងម៉ាស៊ីនទាត់ក្រោមផ្ទួនៗបានច្រើនដែរ។

នៅទឹកទី២ Superlek ធ្វើបានល្អជាងតាមរយៈការទាត់ជើងក្រោម ជង្គង់ និងកែង។ រូបគេបានវាយសន្ធាប់ម្តងជាពីរដងដែលធ្វើឲ្យ Rodtang ដួលត្រូវបានអាជ្ញាកណ្តាលរាប់ម្តង បន្ទាប់ពីត្រូវកែង និងជង្គង់។ បន្ទាប់មក«រថពាសដែក»បានសម្រុកចូលប្រើវាយកណ្តាប់ដៃជាច្រើន ប៉ុន្តែ Superlek ការពារបានយ៉ាងល្អ។
នៅទឹកទី៣ Superlek បានប្រើភាពឆ្លាតវៃរបស់ខ្លួនដោយមិនតទល់ជាមួយនឹងកណ្តាប់ដៃរបស់ Rodtang ឡើយ។ ផ្ទុយទៅវិញ រូបគេបានព្យាយាមអោនក្បាលចុះ និងចូលកៀកដើម្បីឡើងជង្គង់។ ក្បាច់នេះហើយបានធ្វើឲ្យ Rodtang ប្រើកណ្តាប់ដៃមិនសូវត្រូវគោលដៅ ខណៈ Superlek ប្រើជង្គង់បានច្រើន។
ជារួម Superlek ប្រើភាពឆ្លាតវៃជាមួយនឹងក្បាច់ប្រយុទ្ធល្អមួយកំភ្លេចគឺរន្ទះជើងទាត់ កែង កណ្តាប់ដៃ និងជង្គង់ ដែលស័ក្តិសមទទួលបានជ័យជម្នះ ខណៈ Rodtang ភាគច្រើនប្រើតែកណ្តាប់ដៃ និងកែង ប៉ុន្តែយប់មិញនេះ លទ្ធផលអាចស្មើគ្នា ឬ Superlek ចាញ់ ប្រសិនបើ Rodtang មិនត្រូវបានអាជ្ញាកណ្តាលរាប់៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


