កីឡា
លន បញ្ញា ចង់ជួបដៃគូខ្លាំងៗមកពីក្រៅប្រទេសបន្ថែមទៀត
អ្នកលេងគុនខ្មែរ លន បញ្ញា ជាម្ចាស់ខែ្សក្រវាត់៤គ្រឿង នៅតែបន្តមហិច្ឆតាចង់ឈ្នះខ្សែក្រវាត់បន្ថែមទៀត ជាពិសេសចង់ជួបដៃគូខ្លាំងៗមកពីក្រៅប្រទេសដើម្បីបង្កើនសមត្ថភាពឲ្យឈានដល់កម្រិតកាន់តែខ្ពស់។
កីឡាករដែលមានដើមកំណើតមកពីខេត្តព្រៃវែងមិនទាន់ស្គាល់បរាជ័យឡើងក្នុងរយៈពេលជាង៣ឆ្នាំចុងក្រោយនេះសម្រាប់ការប្រកួតគុនខ្មែរ។ រូបគេធ្លាប់ប្រកួត១០៤ដង ឈ្នះ៨២ ចាញ់១៧ ស្មើ៤ និងផ្តួលដៃគូឲ្យបោះបង់ការប្រកួតចំនួន៤៣លើក។
លន បញ្ញា ជាកីឡាករឃីកបុកស៊ីង និងគុនខ្មែរដ៏ល្អម្នាក់នៅក្នុងប្រទេសកម្ពុជាដែលបានឈ្នះមេដាយមាស១ និងប្រាក់១ ពីកីឡាស៊ីហ្គេមពីរលើកចុងក្រោយ។ ស៊ីហ្គេមលើកទី៣២ រូបគេបានឈ្នះមេដាយមាសលើកីឡាឃីកបុកស៊ីងទម្ងន់ ៦៧គីឡូក្រាម ក្រោយឈ្នះកីឡាករ Haris Sofyan Abdul របស់ឥណ្ឌូណេស៊ី។

កីឡាករ លន បញ្ញា បានប្រាប់«កម្ពុជាថ្មី»ថា ៖«បច្ចុប្បន្នខ្ញុំមានខ្សែក្រវាត់៤គ្រឿង។ គោលដៅបន្ទាប់របស់ខ្ញុំគឺបន្តហ្វឹកហាត់ឲ្យខ្លាំង ហើយក៏ចង់ឈ្នះខ្សែក្រវាត់បន្ថែមទៀត។ សម្រាប់ដៃគូប្រកួតខ្ញុំចង់ជួបកីឡាករបរទេសខ្លាំងៗ ពីព្រោះនៅពេលខ្ញុំជួបដៃគូខ្លាំងៗគឺជាឱកាសអភិវឌ្ឍសមត្ថភាពបន្ថែមទៀត។ ជាពិសេស ខ្ញុំកាន់តែខ្លាំង កាន់តែល្បី ហើយជួយផ្សព្វផ្សាយគុនខ្មែរលើឆាកអន្តរជាតិផង»។

ចុងក្រោយបំផុត លន បញ្ញា បានឈ្នះខ្សែក្រវាត់គ្រុឌគុនខ្មែរអន្តរជាតិ តាមរយៈការផ្តួលជើងខ្លាំងអាហ្វ្រិកកីឡាករ អិនសេដូ ហ្គូមបេ។ ទោះបីសម្រេចបានសមិទ្ធផលធំៗជាច្រើនក្នុងអាជីពក៏កីឡាកររូបនេះនៅតែមានមហិច្ឆតាចង់ឈ្នះខ្សែក្រវាត់បន្ថែមទៀត។
ការប្រកួតចុងក្រោយរបស់កីឡាករ លន បញ្ញា គឺផ្តួលកីឡាករ អាម៉ាឌី ហ្វាយ៉ាត មកពីប្រទេសអ៉ីរ៉ង់ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី២ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៣៕
អត្ថបទ៖ រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


