កីឡា
Neymar ចូលក្លិប Al-Hilal រស់នៅដូចមហាសេដ្ឋីក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត
កីឡាករ Neymar បានផ្ទេរទៅក្លិប Al-Hilal នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតដោយទទួលបានអត្ថប្រយោជន៍ច្រើនដូចជារថយន្តទំនើប កន្លែងស្នាក់នៅដ៏ប្រណីត រួមទាំងតម្លៃពលកម្មរហូតដល់ ២.៥លានផោនក្នុងមួយសប្តាហ៍។

ក្លិប Al-Hilal ត្រូវបានគេអះអាងថា ត្រូវចំណាយលុយយ៉ាងច្រើន ក្នុងការទាក់ទាញចិត្តខ្សែប្រយុទ្ធប្រេស៊ីលកីឡាករ Neymar មកកាន់លីគអារ៉ាប៊ីសាអ៊ូឌីត។ នេះហើយក៏ជាកត្តាជំរុញឲ្យរូបគេសុខចិត្តចាកចេញពីតំបន់អឺរ៉ុបក្នុងវ័យទើប៣១ឆ្នាំ។

Neymar ទទួលបានរថយន្តទំនើបចំនួន៨គឿងក្នុងនោះមានរថយន្តលក្ខណៈគ្រួសារនិងរថយន្តស្ព័រ។ រថយន្តស្ព័រមាន៣គ្រឿងគឺ Bentley Continental GP, Aston Martin DBX, Lamborghini Huracan។ ចំណែករថយន្ត៥គ្រឿងទៀត រួមមាន Mercedes G Wagon ៤គ្រឿង និងរថយន្ត Mercedes van ១គ្រឿង ព្រមទាំងមានអ្នកបើកបរផ្ទាល់ខ្លួនទៀតផង។
ក្លិប Al-Hilal ក៏បានផ្តល់ឲ្យ Neymar នូវវីឡាដ៏អស្ចារ្យមួយកន្លែងដែលមាន២៥បន្ទប់។ រឿងដែលអស្ចារ្យមួយទៀតគឺរូបគេអាចនឹងទទួលបានយន្តហោះឯកជន ១គ្រឿងទៀតផងដែរ។

សម្រាប់ភេសជ្ជៈក្នុងទូទឹកកកគឺតែងតែស្តុកទុកដោយទឹក Acai និងភេសជ្ជៈ Guarana ដែល Neymar ចូលចិត្តដើម្បីធ្វើឲ្យរូបគេស្នាក់នៅដោយក្តីរីករាយ។ នៅក្នុងវីឡានោះមានបន្ទប់សូណា៣ និងមានអាងហាងហែលទឹកដោយមានបុគ្គលិកធ្វើការពេញម៉ោង៥នាក់ មានចុងភៅ និងអ្នកបោសសម្អាត៕

ប្រែសម្រួល៖ រតនា
ប្រភព៖ Mirror

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យ៖ សកម្មជនប្រឆាំង អែម ពិសិដ្ឋ ជ្រកកោនដីថៃក្លែងឯកសណ្ឋានទ័ពសម្ដែងវីដេអូ បំបាក់ទឹកចិត្តកងទ័ព ផ្សាយព័ត៌មានក្លែងក្លាយ