កីឡា
ការប្រកួតកីឡាសកលវិទ្យាល័យអាស៊ានពន្យារពេលទៀតហើយ ដោយសារកូវីដ ១៩ រាតត្បាតខ្លាំងនៅប្រទេសថៃម្ចាស់ផ្ទះ
ភ្នំពេញ ៖ លោកបឹង គឹមតោ ប្រធាននាយកដ្ឋានអប់រំកាយ និងកីឡាសិស្សនិស្សិត បានប្រាប់ឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះមេរោគកូវីដ ១៩បានរាតត្បាតខ្លាំងនៅប្រទេសថៃដែលជាប្រទេសត្រូវធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះ ហេតុនេះទើបព្រឹត្តិការណ៍នេះត្រូវបានគេប្រកាសពន្យារបន្តនោះ។
ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន(ASEAN University Games)លើកទី២០ បន្ទាប់ពីបានពន្យារពេលជាច្រើនលើកមកហើយ ហើយកាលបរិច្ឆេទថ្មីគ្រោងនឹងធ្វើនៅខែ មិថុនា ឆ្នាំ២០២១នេះ ប៉ុន្តែពេលនេះត្រូវបានលើកពេលបន្តទៀតហើយ។
បើតាមលោកបឹង គឹមតោ ថា ក្នុងលិខិតមួយច្បាប់របស់លោក MOHD Rushdan MOHD Jailani ប្រធានសហព័ន្ធកីឡាសិស្ស និស្សិតអាស៊ីអាគ្នេយ៍ ផ្ញើជូនលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និង ជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជានោះបញ្ជាក់ថា ការប្រកួតកីឡាសកលវិទ្យាល័យអាស៊ីអាគ្នេយ៍នឹងត្រូវលើកទៅធ្វើនៅឆ្នាំ២០២២វិញ គឺចាប់ពីថ្ងៃទី២០ដល់៣០ខែឧសភា។
ប្រភេទកីឡាចំនួន៣០ប្រភេទ នឹងត្រូវដាក់ឲ្យប្រកួតសម្រាប់ព្រឹត្តិការណ៍នេះ តែសម្រាប់កម្ពុជា នឹងបញ្ជូនទៅចូលរួមប្រកួតចំនួនតែ៧ប្រភេទប៉ុណ្ណោះ ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺកម្ពុជានឹងបញ្ជូនប្រភេទកីឡាបាល់ទាត់ទៅចូលរួមជាលើកដំបូង។
កីឡាទាំង៧ប្រភេទ ដែលកម្ពុជានឹងបញ្ជូនទៅចូលរួមប្រកួតនោះ មានប្រភេទបាល់ទាត់ ហែលទឹក អត្តពលកម្ម ប៉េតង់ ការាតេ តេក្វាន់ដូ និង ជីជីតស៊ូ ។ ក្រុមកីឡាករបាល់ទាត់ដែលចូលរួមនេះគឺជាក្រុមខ្លាំងវ័យក្មេងរបស់កម្ពុជាដែលមានកីឡាករខ្លះជាបេក្ខភាពត្រៀមស៊ីហ្គេមឆ្នាំ២០២៣។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ត្រូវបង្កើតឡើងតាំងពីឆ្នាំ១៩៨១មកម្ល៉េះ ហើយមកដល់ឆ្នាំ២០២០គឺជាការប្រកួតលើកទី២០ តែដោយសារការរំខាននៃមេរោគកូវីដ១៩នោះ ទើបព្រឹត្តិការណ៍នេះ ត្រូវពន្យារពេលមកដល់ពាក់កណ្ដាលឆ្នាំ២០២១ ។ពេលនេះព្រឹត្តិការណ៍នេះត្រូវពន្យារដល់ជិតពាក់កណ្ដាលឆ្នាំ២០២២ ។សម្រាប់ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន(ASEAN University Games)លើកទី២០នេះធ្វើនៅខេត្តUbon Ratchathani ៕
ដោយ ៖ វិសិទ្ធ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


