កីឡា
គុនខ្មែរ៥រូបទៅវ៉ៃនៅអូស្ត្រាលី ដណ្តើមខ្សែក្រវាត់៣រូបមានរង្វាន់រថយន្ត១គ្រឿង
កីឡាករប្រដាល់គុនខ្មែរ៥រូបនឹងដឹកដៃគ្នាទៅប្រទេសអូស្ត្រាលីដើម្បីបង្ហាញក្បាច់គុនជាមួយកីឡាករម្ចាស់ផ្ទះនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

នេះជាការប្រកួតធំនៅក្រៅប្រទេសមិនធ្លាប់មានពីមុនសម្រាប់កីឡាករប្រដាល់គុនខ្មែរ។ ក្នុងនោះមានកីឡាករ៣រូបត្រូវប្រកួតដណ្តើមខ្សែក្រវាត់អន្តរជាតិ និងមានរង្វាន់រថយន្ត Pick Up ទំនើប១គ្រឿងថែមទៀត។
អ្នលេងគុនខ្មែរ អេ អាំម៉ារីន ភូថង ដែលពូកែខាងជើងជង្គង់ ត្រូវតទល់ជាមួយកីឡាករអូស្ត្រាលី Clinton Corke ដែលជាម្ចាស់ខ្សែក្រវាត់ស្ថាប័ន Rise ដើម្បីដណ្ដើមខ្សែក្រវាត់ទម្ងន់៦៦គីឡូក្រាម។
តារាគុនខ្មែរកំពុងស្ថិតលើវិថីជោគជ័យនៃអាជីពគុនខ្មែរ ពេជ្រ សម្បត្តិ ត្រូវបានកីឡាករម្ចាស់ផ្ទះ Tum Kitti Patkam ទទួលស្វាគមន៍ដោយរន្ទះជើង និងកណ្តាប់ដៃដើម្បីប្រជែងគ្នាដណ្តើមខ្សែក្រវាត់អន្តរជាតិទម្ងន់៦១គីឡូក្រាម។

អ្នកលេងគុនខ្មែរមិនដែលចាញ់៣ឆ្នាំចុងក្រោយ លន បញ្ញា ដែលអ្នកគាំទ្រនិយមហៅ««គ្រូម៉ៅ»ត្រូវប្រឈមនឹងជើងខ្លាំង Cian Lougheed របស់អូស្ត្រាលី ដើម្បីដណ្តើមខ្សែក្រវាត់អន្តរជាតិទម្ងន់៦៥គីឡូក្រាម។
ក្រៅពីគូខ្សែក្រវាត់ទាំង៣ខាងលើ ពេជ្រ ប៊ុនសិទ្ធ ត្រូវប្រកួតមិត្តភាពអន្តរជាតិជាមួយកីឡាករម្ចាស់ផ្ទះ Moo Do និង គឿម សុវណ្ណគីម ជួប Fahed Haidar ក្នុងជំនួបមិត្តភាពដែរ។
កុំភ្លេចតាមដាន តើកីឡាករកម្ពុជាទទួលបានខ្សែក្រវាត់ប៉ុន្មានពីទឹកដីអូស្ត្រាលី ហើយកីឡាកររូបណានឹងក្លាយជាម្ចាស់រថយន្តដ៏ទំនើប។ ព្រឹត្តិការណ៍នេះធ្វើនៅវិមាន MALVERN TOWN HAL ទីក្រុងម៉េលប៊ន ប្រទេសអូស្ត្រាលី ដែលផ្សាយបន្តផ្ទាល់តាមរយៈ BTV ចាប់ពីម៉ោង១១ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


