កីឡា
លោក នួន សូរិយា បញ្ជាក់មូលហេតុដែលចង់ឲ្យ ធឿន ធារ៉ា ជំនួស ព្រំ សំណាង ប៉ះ Dave Leduc
លោក នួន សូរិយា អតីតជើងខ្លាំងប្រដាល់គុនខ្មែរដែលកំពុងរស់នៅសហរដ្ឋអាមេរិកបានចេញវីដេអូបកស្រាយជុំវិញមូលហេតុដែលលោកចង់ឲ្យដាក់ ធឿន ធារ៉ា ជំនួស ព្រំ សំណាង សម្រាប់ការប្រកួតស្តេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

កាលពីពេលថ្មីៗនេះ លោក នួន សូរិយា ធ្លាប់បាននិយាយថា ប្រសិនបើ ព្រំ សំណាង ហ្វឹកហាត់មិនបានដិតដល់ និងមិនឡើងសមត្ថភាពខ្លាំងទេ គួរដាក់ ធឿន ធារ៉ា ជំនួសវិញសម្រាប់ការប្រកួតធំប្រចាំឆ្នាំនាខែវិច្ឆិកាខាងមុខ។
ទោះបីជាយ៉ាងណា អ្នកគាំទ្រមួយចំនួនហាក់មិនបានយល់ច្បាស់ពីគោលបំណងរបស់ នួន សូរិយា ដែលអាចគិតថា អតីតកីឡាករប្រដាល់រូបនេះមិនពេញនឹង ព្រំ សំណាង ហើយចង់ឲ្យ ធឿន ធារ៉ា ជំនួសវិញ។ អ្នកគាំទ្រមួយចំនួនបានរិះគន់ខ្លាំងលើ នួន សូរិយា។

លោក នួន សូរិយា បានចេញវីដេអូសាជាថ្មីដោយបានបញ្ជាក់ថា អ្វីដែលលោកនិយាយគឺមានគោលបំណងឲ្យ ព្រំ សំណាង មានការឈឺចិត្ត និងខិតខំប្រឹងឲ្យបានដិតសម្រាប់ការប្រកួតដ៏សំខាន់ជាប្រវត្តិសាស្ត្រ។
លោកបានពន្យល់ថា ៖«ខ្ញុំចង់មានន័យថា ប្រសិនបើ ព្រំ សំណាង ហ្វឹកហាត់ក្នុងរយៈពេលពីរបីសប្តាហ៍ ក្រោយមានក្លិបហ្វឹកហាត់ថ្មី មិនឡើង គួរដាក់ ធឿន ធារ៉ា ជំនួសវិញ ពីព្រោះជាការប្រកួតដ៏សំខាន់តំណាងឲ្យប្រទេសជាតិ។ ខ្ញុំចង់ឲ្យគាត់មានការខិតខំប្រឹងប្រែងឲ្យបានដល់ ពីព្រោះពីរប្រកួតចុងក្រោយ សំណាង ធ្វើមិនសូវបានល្អទេ»។

ចុងក្រោយ លោក នួន សូរិយា បានស្នើឲ្យអ្នកគាំទ្រមួយចំនួនឈប់រិះគន់លោកទៀត ពីព្រោះគោលបំណងរបស់លោកគ្មានចេតនារិះគន់ជាន់ពន្លិច ព្រំ សំណាង ហើយលោកក៏សូមមានការអធ្យាស្រ័យ ប្រសិនប៉ះពាល់ដល់អារម្មណ៍អ្នកគាំទ្រមួយចំនួនដែលចូលចិត្ត ព្រំ សំណាង។

តាមការគ្រោងទុក ព្រំ សំណាង នឹងប្រកួតជាមួយកីឡាករ Dave Leduc ដែលជាស្តេចប្រដាល់មីយ៉ាន់ម៉ា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្រាប់ការត្រៀមខ្លួនប្រកួតនេះ ព្រំ សំណាង ទទូលបានប្រាក់រង្វាន់១០០លានរៀល ក្លិបហ្វឹកហាត់ទំនើបថ្មី និងគ្រូបង្វឹក១០រូប៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


