កីឡា
Yudai «មិនខ្វល់ក្រុម Macarthur មានមាឌធំៗ តែភ្នំពេញក្រោនលេងដោយទំនុកចិត្ត»
ជំនួបវគ្គសន្សំពិន្ទុក្នុងពូល F ពានរង្វាន់ AFC Cup រវាងក្លិបភ្នំពេញក្រោនជាមួយក្លិប Macarthur FC ដែលមកពីប្រទេសអូស្ត្រាលី វេលាម៉ោង៧យប់ ទី២៦ ខែសីហា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្នុងសនី្នសីទព័ត៌មានមុនការប្រកួត កីឡាករ Yudai Ogawa ខ្សែបម្រើរបស់ភ្នំពេញក្រោនបាននិយាយថា៖«ខ្ញុំគិតថាក្នុងការប្រកួត ទោះបីក្រុម Macarthur មានប្រៀបខាងកាយសម្បទា តែការប្រកួតលើទីលាន យើងផ្តោតសំខាន់ចំពោះការលេងដោយទំនុកចិត្តបូករួមទាំងយុទ្ធសាស្រ្តនិងការគ្រប់គ្រងបាល់។ ការប្រកួតថ្ងៃនេះ ទោះបីចាញ់ប្រៀបកាយសប្បទា ក្រុមយើងទាំងមូលនឹងលេងដោយទំនុកចិត្ត»។

កីឡាកររបស់ Macarthur សំបូរដោយកីឡាករដែលមានកាយសម្បទាខ្ពស់ ធំ ដែលជាផលវិបាកមួយសម្រាប់ភ្នំពេញក្រោន។ ក្លិបតំណាងកម្ពុជានិងអូស្ត្រាលីសុទ្ធតែឈ្នះទាំង២ប្រកួតដូចគ្នា ដូច្នេះនេះជាការប្រកួតដ៏តានតឹងមួយសម្រាប់ចំណាត់ថ្នាក់លេខ១ក្នុងពូលដើម្បីឡើងទៅវគ្គបន្ត។

ការប្រកួតយប់នេះ Macarthur មិនមានវត្តមានខ្សែប្រយុទ្ធឆ្នើមកីឡាករ Valère Germain ដែលមានបទពិសោធលេងនៅលីគបារាំង១៣ឆ្នាំនៅលីគកំពូលបារាំងទេ ដោយសាររូបគេមានបញ្ហាខ្លះពេលប្រកួតកាលពីថ្ងៃសៅរ៍ ទី២១ ខែតុលា ក្នុងពានរង្វាន់ A-Leauge ។ លោក Mile Sterjovski គ្រូបង្វឹកទំនងជាទុករូបគេសម្រាកដើម្បីតៀមប្រកួតនៅថ្ងៃអាទិត្យទី២៩ ខែតុលា ជាមួយក្លិប Central Coast Mariners ៕
អត្តបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


