កីឡា
ចេញទៅវ៉ៃនៅអូស្ត្រាលី ពេជ្រ សម្បត្តិ និង អេ អាំម៉ារីន បារម្ភរឿងមួយដូចគ្នា
អ្នកលេងគុនខ្មែរ៥រូបត្រូវចេញដំណើរទៅប្រទេសអូស្ត្រាលី ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ដើម្បីប្រកួតជាមួយកីឡាករម្ចាស់ផ្ទះសម្រាប់ការដណ្តើមខ្សែក្រវាត់ និងមិត្តភាពអន្តរជាតិ នាថ្ងៃទី៥ ខែវិច្ឆិកា។

កាលពីម្សិលមិញនេះមានសន្និសីទសារព័ត៌មានស្តីពីគោលបំណងនៃព្រឹត្តិការណ៍ប្រកួតនៅទឹកដីអូស្ត្រាលីដែលរៀបចំដោយ «គុនខ្មែរស៊ុបពើរហ្វៃត៍»។ កីឡាករកម្ពុជាទាំង៥រូបគឺ អេ អាំម៉ារីន ភូថង, ពេជ្រ សម្បត្តិ, លន បញ្ញា, ពេជ្រ ប៊ុនសិទ្ធ និង គឿម សុវណ្ណគីម ដែលអមដំណើរដោយលោកគ្រូ អេ ភូថង និងលោកគ្រូ ពេជ្រ សុផាន់ ព្រមទាំងអ្នកបច្ចេកទេស រួមទាំងពិធីករទៅជាមួយដែរ។
ក្នុងចំណោមកីឡាករទាំង៥រូបមាន៣រូបដែលត្រូវប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរអន្តរជាតិគឺ អេ អាំម៉ារីនភូថង ប្រកួតជាមួយកីឡាករអូស្ត្រាលី Clinton Corke ជាម្ចាស់ខ្សែក្រវាត់ស្ថាប័ន Rise ដើម្បីដណ្ដើមខ្សែក្រវាត់ទម្ងន់៦៦គីឡូក្រាម។

តារាគុនខ្មែរកំពុងស្ថិតលើវិថីជោគជ័យនៃអាជីពគុនខ្មែរ ពេជ្រ សម្បត្តិ តទល់នឹងកីឡាករថៃ Tum Kitti Patkam ដើម្បីដណ្តើមខ្សែក្រវាត់ ហើយម្ចាស់មេដាយមាសស៊ីហ្គេម លន បញ្ញា ជួបជើងខ្លាំង Cian Lougheed របស់អូស្ត្រាលីក៏ដើម្បីដណ្តើមខ្សែក្រវាត់ដែរ។
ចំពោះការប្រកួតមិត្តភាពអន្តរជាតិ ពេជ្រ ប៊ុនសិទ្ធ ប៉ះ Moo Do និង គឿម សុវណ្ណគីម ជួប Fahed Haidar។
ក្នុងបទសម្ភាសក្រោយសន្និសីទសារព័ត៌មាន ពេជ្រ សម្បត្តិ និង អេ អាំម៉ារីនភូថង មិនមានអ្វីបារម្ភច្រើនទេដោយសារមានក្រុមការងារ និងគ្រូបង្វឹកទៅជាមួយ ប៉ុន្តែមានរឿងមួយដែលអ្នកទាំងពីរបារម្ភដូចគ្នាគឺខ្លាចដៃគូរត់ថយក្រោយ។
ពេជ្រ សម្បត្តិ បាននិយាយថា ៖«ខ្ញុំអត់មានអីបារម្ភទេ ព្រោះមានគ្នាច្រើនទៅជាមួយ។ ខ្ញុំបារម្ភតែមួយគឺខ្លាចដៃគូរត់ថយក្រោយ»។ ចំណែក អេ អាំម៉ារីនភូថង ក៏បានដែរថា ៖«អត់មានអីបារម្ភទេ ខ្ញុំបារម្ភខ្លាចតែដៃគូវ៉ៃរត់ដែលធ្វើឲ្យមិនល្អមើល»។

ចំពោះកីឡាករ លន បញ្ញា មិនបារម្ភរឿងដៃគូរត់ថយក្រោយទេ ពីព្រោះរូបគេបានមើលការប្រកួតរបស់ដៃគូហើយជាប្រភេទកីឡាករដែលព្យាយាមវ៉ៃតទល់។
សូមបញ្ជាក់ថា ការប្រកួតនេះមានរង្វាន់រថយន្តថ្មីសន្លាង១គ្រឿងដើម្បីលើកទឹកចិត្តដល់កីឡាករគុនខ្មែរម្នាក់ក្នុងចំណោមពួកគេ ប៉ុន្តែលក្ខខណ្ឌនៃការផ្តល់រង្វាន់គ្រោងនឹងប្រកាសឲ្យដឹងជាផ្លូវការនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
ព្រឹត្តិការណ៍នេះធ្វើនៅវិមាន MALVERN TOWN HAL ទីក្រុងម៉េលប៊ន ប្រទេសអូស្ត្រាលី ដែលផ្សាយបន្តផ្ទាល់តាមរយៈ BTV ចាប់ពីម៉ោង១១ព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


