កីឡា
អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រទេសទី៤ នៅអាស៊ីធ្វើម្ចាស់ផ្ទះ World Cup
ប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្លាយជាប្រទេសទី៤ ក្នុងតំបន់អាស៊ីដែលមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ជើងឯកពិភពលោក ឆ្នាំ២០៣៤ ក្រោយប្រទេសអូស្រ្ដាលីប្រកាសដកខ្លួនចេញពីការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ។

ក្នុងឆ្នាំ២០២៣ លីគបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារក្លិបធំៗបានចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីទាក់ទាញកីឡាករឆ្នើមៗមកពីតំបន់អឺរ៉ុបចូលរួមក្រុមរបស់ពួកគេ។
គិតចាប់តាំងពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោករៀបចំដំបូងនៅឆ្នាំ១៩៣០មក ប្រទេសក្នុងទ្វីបអាស៊ីធ្លាប់បានធ្វើម្ចាស់ផ្ទះ World Cup ២លើកប៉ុណ្ណោះគឺនៅឆ្នាំ២០០២ ដែលសហម្ចាស់ផ្ទះ ជប៉ុននិងកូរ៉េខាងត្បូង និងឆ្នាំ២០២២ ប្រទេសកាតារ បានធ្វើជាម្ចាស់ផ្ទះ។

ប្រទេសជប៉ុននិងកូរ៉េខាងត្បូង ក៏បានចារជាប្រវត្តិសាស្រ្តជាប្រទេសដំបូងគេដែលធ្វើជាម្ចាស់ផ្ទះពានរង្វាន់បាល់ទាត់ពិភពលោកមុនគេក្នុងទ្វីបអាស៊ី។ ក្រុមបាល់ទាត់របស់ម្ចាស់ផ្ទះទាំង២ក៏ធ្វើបានល្អក្នុងនោះជប៉ុនបានឈានដល់វគ្គ១៦ក្រុមចុងក្រោយ ខណៈកូរ៉េខាងត្បូងបានឡើងដល់វគ្គ៤ក្រុមចុងក្រោយ។

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ប្រទេសកាតារបានធ្វើជាម្ចាស់ផ្ទះលើកទី២ សម្រាប់ប្រទេសក្នុងតំបន់អាស៊ី។ ក្នុងនាមជាម្ចាស់ផ្ទះ ក្រុមបាល់ទាត់ជម្រើសជាតិកាតារធ្វើមិនបានល្អទេ ដោយធ្លាប់ត្រឹមវគ្គចែកពូល បន្ទាប់ពីការប្រកួតសន្សំពិន្ទុក្នុងពូលចាញ់ទាំង៣ប្រកួត។

សូមបញ្ជាក់ថា សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានកំណត់រួចហើយគឺមានតែប្រទេសក្នុងទ្វីបអាស៊ី និងអូសេអានី ប៉ុណ្ណោះដែលមានសិទ្ធិដេញថ្លៃធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣៤ ខណៈពេលនេះគ្មានគូប្រជែងដេញថ្លៃធ្វើម្ចាស់ផ្ទះជាមួយអារ៉ាប៊ីសាអ៊ូឌីតឡើយ បន្ទាប់ពីអូស្ត្រាលីបានដកខ្លួន ហើយប្រទេសតំបន់អាស៊ានក៏បានដកខ្លួនដែរដើម្បីគាំទ្រដល់អារ៉ាប៊ីសាអ៊ូឌីត។
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


