កីឡា
ក្រុមបាល់ទាត់នារី៤បានឡើងទៅជម្រុះកីឡាអូឡាំពិកជុំទី៣ក្នុងតំបន់អាសុី
ការប្រកួតប្រជែងវគ្គជម្រុះជុំទី២ ក្នុងព្រឹត្តិការណ៍អូឡាំពិកប្រចាំតំបន់អាស៊ី បានបញ្ចប់កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានរកឃើញក្រុមចំនួន៤បានឡើងទៅវគ្គជម្រុះជុំទី៣បន្តទៀត។
ក្រុមបាល់ទាត់នារីកូរ៉េខាងជើង ជប៉ុន និង អូស្រ្ថាលី បានឡើងទៅជុំទី៣ ក្នុងនាមជាក្រុមឈរលេខ១។ ដោយឡែក សម្រាប់ក្រុមបាល់ទាត់នារីអ៊ូបេគីស្ថាន បានឡើងទៅវគ្គបន្តក្នុងនាមជាក្រុមលេខ២ ល្អបំផុត ខណៈក្រុមបាល់ទាត់នារីនៅតំបន់អាស៊ានបានធ្លាក់អស់។

ក្រុមនារីកូរ៉េខាងជើង ធ្វើបានល្អក្នុងវគ្គជម្រុះជុំទី២ ព្រឹត្តិការណ៍អូឡាំពិកក្នុងតំបន់អាស៊ី ដោយប្រកួត៣លើក ឈ្នះ២និងស្មើ១ មាន៧ពិន្ទុឈរលេខ១ ក្នុងពូល B ។ ពួកគេបានយកឈ្នះក្រុមបាល់ទាត់នារីចិន ២-១, ស្មើគ្នា ០-០ ជាមួយកូរ៉េខាងត្បូង និងចុងក្រោយយកឈ្នះក្រុមនារីថៃ ៧-០។ សម្រាប់ជុំទី៣ ក្រុមបាល់ទាត់នារីខាងត្បូងត្រូវជួបក្រុមនារីជប៉ុន។

សម្រាប់ក្រុមបាល់ទាត់នារីអូស្រ្តាលី បានឡើងទៅវគ្គជម្រុះជុំទី៣ បន្ទាប់ពីឈរលេខ១ ក្នុងពូលA តាមរយៈជ័យជម្នះទាំង៣ប្រកួត រកបាន៩ពិន្ទុពេញ។ ក្រុមនារីអូស្រ្តាលីបានឈ្នះអុីរ៉ង់ ២-០, ឈ្នះហ្វីលីពីន ៨-០ និង ឈ្នះឆាយនីសតៃបុិ ៣-០។ ក្រុមបាល់ទាត់នារីអូស្រ្តាលីត្រូវជូបក្រុមបាល់ទាត់នារីអ៊ូបេគីស្ថាន នៅវគ្គជម្រុះជុំទី៣។

ចំពោះក្រុមបាល់ទាត់នារីជប៉ុន ធ្វើបានល្អក្នុងវគ្គជម្រុះជុំទី២ ប្រកួត៣លើក ឈ្នះទាំង៣ រកបាន៩ពិន្ទុ ឈរលេខ១ ក្នុងពូល C ។ នារីជប៉ុនបានយកឈ្នះក្រុមនារីឥណ្ឌា ៧-០, ឈ្នះក្រុមនារីអ៊ូបេគីស្ថាន ២-០ និងចុងក្រោយយកឈ្នះក្រុមនារីវៀតណាម ២-០។ នៅជុំទី៣ ក្រុមនារីជប៉ុនត្រូវជួបក្រុមបាល់ទាត់នារីខាងជើង។

ក្រុមបាល់ទាត់នារីអ៊ូបេគីស្ថាន ក៏បានឡើងទៅវគ្គជម្រុះជុំទី៣ ក្នុងនាមជាក្រុមលេខ២ល្អបំផុត។ ក្រុមនារីអ៊ូបេគីស្ថានឈ្នះទាំង២ និងចាញ់១ រកបាន៦ពិន្ទុ ឈរលេខ២ ក្នុងពូល C ។ ក្រុមនារីអ៊ូបេគីស្ថានបានឈ្នះវៀតណាម ១-០, ចាញ់ក្រុមនារីជប៉ុន ២-០ និងឈ្នះក្រុមនារីឥណ្ឌា ៣-០។ ក្រុមបាល់ទាត់នារីអ៊ូបេគីស្ថានត្រូវជូបក្រុមបាល់ទាត់នារីអូស្រ្តាលី នៅវគ្គជម្រុះជុំទី៣។
ដោយឡែកក្រុមបាល់ទាត់នារីនៅតំបន់អាស៊ានគ្មានក្រុមណាមួយឡើងទៅជម្រុះជុំទី៣ឡើយ បន្ទាប់ពីធ្លាក់ត្រឹមវគ្គជម្រុះជុំទី២គឺ វៀតណាម ហ្វីលីពីន និងថៃ៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


