កីឡា
អបអរទរ! កូនប្រុស អេ ភូថង ឈ្នះខ្សែក្រវាត់ និងរង្វាន់រថយន្ត១គ្រឿងនៅអូស្ត្រាលី
កីឡាករ ម៉ឺន មេឃា និង អេ អាំម៉ារីន ដែលជាកូនប្រុសបង្កើតរបស់លោក អេ ភូថង បានឈ្នះខ្សែក្រវាត់គុនខ្មែរពិភពលោក និងទទួលបានរង្វាន់រថយន្តថ្មី១គ្រឿងសម្រាប់ការប្រកួតគុនខ្មែរស៊ុបពើហ្វៃនៅប្រទេសអូស្ត្រាលី ថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ម៉ឺន មេឃា ថ្វីបើត្រូវបានជំនួស លន បញ្ញា ដែលមានបញ្ហាសុខភាពបានប្រកួតឈ្នះកីឡាករម្ចាស់ផ្ទះអូស្ត្រាលី Cian Lougheed ដោយពិន្ទុដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរពិភពលោកទម្ងន់៦៥គីឡូក្រាម។ គូនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែនដោយកីឡាករ Cian Lougheed គ្រាន់តែចាប់ផ្តើមទឹកទី១ភ្លាម សម្រុកចូលភ្លាម និងចាប់បោកកីឡាករកម្ពុជាឲ្យដួល២លើកជាប់គ្នា។
ម៉ឺន មេឃា ព្យាយាមវ៉ៃតាមបច្ចេកទេស និងចេញកែងដ៏គ្រោះថ្នាក់។ កីឡាករកម្ពុជាទាត់ច្បាស់ កែងដ៏គ្រោះថ្នាក់ និងកណ្តាប់ដៃដ៏មានប្រសិទ្ធភាពដែលធ្វើឲ្យកីឡាករអូស្ត្រាលីបែកហូរឈាមយ៉ាងខ្លាំង។ ទោះជាយ៉ាងណា មេឃា ក៏ជួបការលំបាកនៅពេលអោបដោយកីឡាករ Cian ខ្ពស់ដែលបានចាប់អោប និងឡើងជង្គង់។ ការឈ្នះពិន្ទុរបស់ មេឃាគឺអស់ឱកាសដើម្បីទទួលបានរង្វាន់រថយន្ត។

ចំណែកប្អូនប្រុសបង្កើតរបស់ ម៉ឺន មេឃា គឺកីឡាករវ័យ២០ឆ្នាំ អេ អាំម៉ារីន វាយដៃគូកីឡាករ Clinton Corke ឲ្យអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី៤ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរពិភពលោកទម្ងន់៦៦គីឡូក្រាម និងទទួលបានរង្វាន់រថយន្តថ្មី១គ្រឿង។
ការប្រកួតនេះ អេ អាំម៉ារីន បានវ៉ៃតាមបច្ចេកទេសដោយមិនព្យាយាមសម្រុកចូល និងដាក់សម្ពាធលើដៃគូខ្លាំងទេ បើទោះជាខ្លួនមានប្រៀបទាំងអាវុធ និងកម្ពស់។ រូបគេព្យាយាមវ៉ៃមួយៗ និងទាត់ជើងក្រោម ព្រមទាំងកែងដ៏មានប្រសិទ្ធភាព។ ការប្រើកែងបណ្តាលឲ្យកីឡាករ Clinton បែក ហើយ អាំម៉ារីន ព្យាយាមធាក់មុខ និងប្រើកណ្តាប់ដៃបន្ថែមដែលធ្វើឲ្យឈាមកាន់តែខ្លាំងហើយអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី៤។
លទ្ធផលផ្តួលដៃគូឲ្យសន្លប់នេះគឺគ្រប់គ្រាន់ដើម្បីរូបគេទទួលបានរង្វាន់ Pick-up ថ្មីសន្លាង១គ្រឿងពី Ganzberg ខណៈគូប្រជែងគឺកីឡាករ ពេជ្រ សម្បត្តិ ចាញ់ និង ម៉ឺន មេឃា ឈ្នះត្រឹមពិន្ទុប៉ុណ្ណោះ។

ចំណែក ពេជ្រ សម្បត្តិ ដែលជាបេក្ខភាពដណ្តើមខ្សែក្រវាត់ និងរង្វាន់រថយន្តដែរនោះបានចាញ់កីឡាករថៃដោយពិន្ទុ ខណៈ គឿម សុវណ្ណគីម បានប្រកួតឈ្នះកីឡាករ Fahed Haidar ដោយពិន្ទុ។
និយាយរួមព្រឹត្តិការណ៍ប្រកួតនេះពិតជាទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រនៅកម្ពុជា និងអូស្ត្រាលី ហើយក៏ជាទិដ្ឋភាពដ៏អស្ចារ្យបង្ហាញទៅកាន់ពិភពលោកឲ្យស្គាល់គុនខ្មែរ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


