កីឡា
សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភម្នាក់ៗ៥លានរៀល ខណៈកីឡាករម្នាក់ៗទទួលបានស្ទើរ៣០លានរៀល
សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភដល់កីឡាករខ្មែរ៦រូបដែលម្នាក់ៗទទួលបាន៥លានរៀលសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅសង្វៀនទូរទស្សន៍ថោន យប់ថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

កីឡាករទាំង៦រូបគឺ ព្រំ សំណាង, ធឿន ធារ៉ា, រឿង សុភ័ណ្ឌ, ផល សោភ័ណ្ឌ, ប៉ឺត សង្ឃឹម និង ឈុត សេរីវ៉ាន់ថង ដែលទទួលបានប្រាក់ឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន។
ក្រៅពីសម្តេចតេជោ ហ៊ុន សែន ក៏មានថ្នាក់ដឹកនាំមួយចំនួនទៀតដែលបានជួយឧបត្ថម្ភដល់កីឡាករមានដូចជា លោក ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)ឧបត្ថម្ភ៨លានរៀល, លោក ហ៊ួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចឧបត្ថម្ភ៨លានរៀល, អ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង ឧបត្ថម្ភ៨លាន, លោក វ៉ា សុធា និងលោកស្រីអគ្គនាយិការទូរទស្សន៍ថោនឧបត្ថម្ភ២លានរៀល, លោក អ៉ី ចំរើន ឧបត្ថម្ភ២លានរៀល, តារាចម្រៀង ព្រាប សុវត្ថិ ឧបត្ថម្ភ៤លានរៀល និងអ្នកឧបត្ថម្ភមួយចំនួនទៀត។

ប្រាក់ឧបត្ថម្ភដ៏ច្រើនសន្ធឹកសន្ធាប់ បូករួមទាំងតម្លៃខ្លួនប្រកួតផងនោះ កីឡាករម្នាក់ៗទទួលបានមិនក្រោម៣០លានរៀលឡើយសម្រាប់ការប្រកួតមិត្តភាពកាលពីយប់មិញ។
ការប្រកួតកាលពីយប់មិញនេះ កីឡាករគុនខ្មែរ៥រូបសុទ្ធតែទទួលបានជ័យជម្នះលើដៃគូបរទេស លើកលែងតែ ព្រំ សំណាង ដែលជាគូឯកម្នាក់បានបញ្ចប់ដោយលទ្ធផលស្មើជាមួយកីឡាករមីយ៉ាន់ម៉ា Dave Leduc បន្ទាប់ពីប្រកួតគ្នា៩នាទីគ្មានអ្នកសន្លប់។
គូប្រកួតដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺកីឡាករ ធឿន ធារ៉ា និងកីឡាករប្រេស៊ីល Daniel Torres ពីព្រោះកីឡាករប្រេស៊ីលម្នាក់នេះឌឺកីឡាករកម្ពុជាតាំងពីពេលថ្លឹងទម្ងន់រហូតដល់ការប្រកួតនៅលើសង្វៀន។ កាយវិការរបស់ Torres បានធ្វើឲ្យ ធឿន ធារ៉ា ខ្នាញ់មិនស្ទើរទេដោយចាប់ផ្តើមការប្រកួតភ្លាម សម្រុកចូលវ៉ៃ កណ្តាប់ដៃ ទាត់ និងកែងពុះពីលើ។ ទីបំផុត ធឿន ធារ៉ា វាយឲ្យរាប់៨ម្តងក្នុងទឹកទី១ និងវាយកណ្តាប់ដៃពេញនៅក្នុងទឹកទី២បណ្តាលឲ្យសន្លប់តែម្តង៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
នយោបាយ៣ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក