កីឡា
អតីតជើងខ្លាំង ឡោ សំណាង សរសើរ ប៉ឺត សង្ឃឹម ស័ក្តិសមតំណាងឲ្យគុនខ្មែរ
អតីតកីឡាករប្រដាល់ល្បីឈ្មោះ ឡោ សំណាង បានចាត់ទុកកីឡាករប្រដាល់គុនខ្មែរ ប៉ឺត សង្ឃឹម ស័ក្តិសមតំណាងឲ្យគុនខ្មែរ។
លោក ឡោ សំណាង ដែលកាលនៅជាកីឡាករពូកែវ៉ៃក្បាច់ដែរនោះបានលើកឡើងថា ៖«ប៉ឺត សង្ឃឹម ទើបស័ក្តិសមតំណាងឲ្យគុនខ្មែរទាំងក្បាច់ កម្លាំង ល្បឿន និងភាពវៃឆ្លាត។ ខ្ញុំទទួលស្គាល់នេះទើបចេះវាយពិតប្រាកដមែន អត្តចរិកកាន់តែល្អ។ ខ្ញុំពេញចិត្តគាត់»។

ប៉ឹត សង្ឃឹម ដែលជាកូនសិស្សរបស់លោកគ្រូ សេន ប៊ុនថេន និង ប៉ឺត ខាំ មិនទាន់ស្គាល់ពាក្យបរាជ័យឡើងក្នុងការឡើងសង្វៀនប្រហែលជាបីឆ្នាំចុងក្រោយនេះ និងអាចចាត់ទុកជាកីឡាករទទួលបានជោគជ័យបំផុត។ រូបគេបានឈ្នះមេដាយមាសស៊ីហ្គេម២រដូវកាលជាប់គ្នាជូនជាតិ និងឈ្នះខ្សែក្រវាត់ជាច្រើនគ្រឿង។
សម្រាប់ឆ្នាំ២០២៣ ប៉ឺត សង្ឃឹម បានខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC Kun Khmer និងមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣។ ទោះបីជាយ៉ាងណា រូបគេមិនសូវបានប្រកួតញឹកញាប់ទេដោយសារហ្វឹកហាត់នៅជម្រើសជាតិដើម្បីប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់។
បន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ប៉ឺត សង្ឃឹម បានសម្រាកពីសង្វៀនប្រហែលជាបីបួនខែដើម្បីព្យាបាលរបួស ហើយទើបតែវិលត្រឡប់មកសង្វៀនវិញកាលពីខែតុលាកន្លងទៅនេះទេ ប៉ុន្តែរូបគេនៅតែមានសមត្ថភាពល្អដូចដើម៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


