កីឡា
ក្នុងបទសម្ភាសអន្តរជាតិមួយ លីឌុច ប្រាប់ថា ត្រៀមខ្លួនរួចរាល់ដើម្បីកម្ពុជា
កីឡាករកាណាដា-មីយ៉ាន់ម៉ា ដាវ លីឌុច (Dave Leduc) បានត្រៀមខ្លួនរួចរាល់ហើយដើម្បីជួយប្រទេសកម្ពុជាដូចអ្វីដែលខ្លួនបានជួយប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរូបគេបានសម្រេចចូលនិវត្តន៍ ក្រោយប្រកួតជាមួយកីឡាករកម្ពុជា ព្រំ សំណាង។

នៅក្នុងបទសម្ភាសជាភាសាអង់គ្លេសជាមួយកម្មវិធី FULL METAL DOJO លោក ដាវ លីឌុច បានរៀបរាប់ថា ៖«ខ្ញុំគិតថា កម្ពុជាជាអនាគតដ៏ធំសម្រាប់ខ្ញុំ។ ខ្ញុំដឹងពីអ្វីដែលត្រូវជួយប្រទេសនេះ ដូចអ្វីដែលខ្ញុំបានជួយប្រទេសមីយ៉ាន់ម៉ា។ អ្នកដឹងទេ ពួកគេសមនឹងទទួលបាន ហើយគួរតែត្រូវបានបង្ហាញគុនខ្មែរនៅលើផែនទី និងដាក់ប្រទេសនៅលើផែនទី ដូច្នេះខ្ញុំពិតជាសប្បាយរីករាយណាស់»។

«អ្នកដឹងទេ ខ្ញុំខានប្រកួត៣ឆ្នាំហើយ ដោយសារខ្ញុំមានប្រពន្ធកូន។ ឥឡូវនេះ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ដំណើរជីវិតបន្ទាប់របស់ខ្ញុំ។ សម្រាប់ការងារផ្តោតសំខាន់របស់ខ្ញុំបន្ទាប់គឺខ្ញុំនឹងជួយអ្នកដទៃតាមអ្វីដែលខ្ញុំអាចជួយបាន»។ កីឡាករមីយ៉ាន់ម៉ាបានបញ្ជាក់។

លោកបានបន្តថា ៖«ពួកគេ (កម្ពុជា) ទទួលស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅបំផុត។ អនុញ្ញាតឲ្យពួកយើងបានចូលជួបសម្តែងការគួរសមជាមួយសម្តេចនាយករដ្ឋមន្ត្រី យករថយន្តទំនើប Rolls-Royce ដឹកខ្ញុំ។ អ្វីដែលពិសេសមួយទៀតនោះគឺពួកគាត់បានដាក់រហស្សនាមឲ្យខ្ញុំរួចហើយគឺ«ដាវ»ជាឈ្មោះខ្មែរដែលជាឧបករណ៍អាវុធម្យ៉ាងរបស់កម្ពុជា។ ឥឡូវនេះ ឈ្មោះខ្ញុំគឺមានន័យថា ដាវ។ នេះពិតជាអស្ចារ្យណាស់»។

ដាវ លីឌុច បានលើកឡើងថា ព្រំ សំណាង ជាអ្នកប្រដាល់ និងជាជើងឯកពិតប្រាកដដែលមានស៊ូធន់ល្អ រឹងមាំ ប៉ុន្តែអ្វីដែលកីឡាករកម្ពុជារូបនេះខ្វះគឺគំនិតអាជីវកម្ម ខណៈលោកមានទាំងគំនិតអាជីវកម្ម និងជំនាញប្រដាល់។ ទោះជាយ៉ាងណា ពេលនេះលោកបានសម្រេចចូលនិវត្តន៍ហើយ។
កីឡាករប្រដាល់រូបនេះធ្លាប់បាននិយាយថា រូបគេ និងភរិយាចង់ទិញផ្ទះរស់នៅប្រទេសកម្ពុជា ហើយប្រហែលជាអាចចង់បើកអាជីវកម្មនៅកម្ពុជា ខណៈរូបគេក៏មានអាជីវកម្មនៅប្រទេសកាណាដាផងដែរ។
លីឌុច មានដើមកំណើតនៅប្រទេសកាណាដាដែលបានចាប់អាជីពប្រដាល់ដំបូងគឺគុនចម្រុះ (MMA) បន្ទាប់មករូបគេបានប្រកួតមួយថៃ និង Lethwei មុនពេលប្រកួតគុនខ្មែរចុងក្រោយដើម្បីចូលនិវត្តន៍។ ក្នុងនាមជាកីឡាករ រូបគេបានជួយផ្សព្វផ្សាយកីឡាប្រដាល់ប្រពៃណីមីយ៉ាន់ម៉ា Lethwei ឲ្យល្បីសុះសសាយទូទាំងពិភពលោក៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


