កីឡា
កម្ពុជានឹងចាប់ផ្តើមលីគបាល់ទះកំពូលខែធ្នូខាងមុខនេះ
សហព័ន្ធកីឡាបាល់ទះកម្ពុជាគ្រោងនឹងរៀបចំការប្រកួតលីគបាល់ទះកំពូលកម្ពុជានាចុងឆ្នាំនេះ បន្ទាប់ពីរៀបចំការប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ទទួលបានជោគជ័យ។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យដឹងថា តាមការគ្រោងទុក សហព័ន្ធនឹងរៀបចំការប្រកួតលីគបាល់ទះកំពូលកម្ពុជា ដែលមានឈ្មោះថា«តេជោលីគ» នាចុងឆ្នាំ២០២៣ ដើម្បីពង្រឹងគុណភាពវិស័យបាល់ទះនៅកម្ពុជា។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះលីគបាល់ទះកំពូលកម្ពុជានឹងអនុញ្ញាតឲ្យមានកីឡាករប្រទេស៣រូបក្នុង១ក្រុមដើម្បីប្រកួតប្រជែងឲ្យកីឡាករក្នុងស្រុកកាន់តែខិតខំប្រឹងប្រែងខ្លាំង។ ដូច្នេះបើកីឡាករក្នុងស្រុកមិនខំប្រឹងប្រែងទេ កីឡាករបរទេសនឹងប្រជែងកៅអី។ នៅពេលកីឡាករក្នុងស្រុកខំប្រឹងដើម្បីទទួលបានឱកាសលេងញឹកញាប់គឺធ្វើឲ្យកីឡាករកម្ពុជាកាន់តែមានគុណភាព។

ការរៀបចំឲ្យមានលីគបាល់ទះកំពូលកម្ពុជាគឺដើម្បីស្របតាមលក្ខខណ្ឌតំបន់អាស៊ី និងពិភពលោកដែលទាមទារឲ្យប្រទេសមួយមានលីគបាល់ទះទើបក្រុមជម្រើសជាតិរបស់ខ្លួនគ្រប់លក្ខណៈសម្បត្តិចូលរួមប្រកួតពានរង្វាន់នានាកម្រិតអាស៊ី និងពិភពលោក។
លោក អាំង សិរីពិសិដ្ឋ បានបន្តឲ្យដឹងថា ការរៀបចំប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ទទួលបានជោគជ័យខ្លាំង ដោយសារក្រុមចំនួន២៩បានចូលរួមប្រកួត និងកីឡាករជាច្រើនទទួលបានឱកាសបង្ហាញសមត្ថភាព។ ក្នុងន័យនេះគឺកីឡាករវ័យក្មេងមួយចំនួនដែលធ្វើបានល្អបានក្លាយជាមុខព្រួយរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជាជ្រើសរើសដើម្បីក្លាយជាជម្រើសជាតិ។

អ្វីដែលកាន់តែធ្វើឲ្យសហព័ន្ធមានកម្លាំងចិត្តក្នុងការរៀបចំពានរង្វាន់ធំៗគឺទទួលបានការឧបត្ថម្ភពីអ្នកឧកញ៉ា លាង ឃុន ចំនួន១០ម៉ឺនដុល្លារក្នុងមួយៗឆ្នាំជាច្រើនឆ្នាំសម្រាប់ការភិវឌ្ឍបាល់ទះកម្ពុជា ខណៈវិស័យកីឡាបាល់ទះកំពុងទទួលបានការចាប់អារម្មណ៍ពីមហាជន។
សូមបញ្ជាក់ថា ក្រុមសមាគមបាល់ទះក្រសួងមហាផ្ទៃ B បានក្លាយជាជើងឯកពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២៣ បន្ទាប់ពីបានយកឈ្នះលើក្រុមរដ្ឋបាលរាជធានីភ្នំពេញ នៅវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ៣-១។ ក្នុងនាមជាជើងឯក ក្រុមមហាផ្ទៃ B ទទួលបានប្រាក់រង្វាន់៥០លានរៀល ហើយជើងឯករង រដ្ឋបាលរាជធានីភ្នំពេញ ទទួលបាន២០លានរៀល និងចំណាត់ថ្នាក់លេខ៣បានទៅ បញ្ជាការដ្ឋានអង្គរក្ស B ដោយទទួលបានប្រាក់រង្វាន់១២លានរៀល៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


