Connect with us

កីឡា

បើកការប្រកួតគុនខ្មែរ ជ្រើសរើសជើងឯកពិភពលោក លើកទី៤ នៅខេត្តសៀមរាប

បានផុស

នៅ

កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានបើកការប្រកួតគុនខ្មែរជ្រើសរើសជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់ លោក ថោង ខុន ទេសរដ្ឋមន្ត្រី និង ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិតកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ,ប្រធាបសហព័ន្ធគុនខ្មែរអន្តរជាតិ , សហព័ន្ធកីឡាកងយោធពលខេមរ ភូមិន្ទ , អាជ្ញាធរខេត្ត , សប្បុរសជន និង តំណាងកីឡាករមកពី ១៧ប្រទេសចូលរួម ក្នុងនោះ កម្ពុជា ម្ចាស់ផ្ទះ រុស្ស៊ី ,ម៉ូរីស ជប៉ុន កាហ្សាក់ស្ថាន ឥណ្ឌា អុីរ៉ង់ អូស្ដ្រាលី អាហ្សង់ទីន កាមេរ៉ូន ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី និងឡាវ ព្រមទាំងប្រជាពលរដ្ឋ ចូលរួមទស្សនា គាំទ្រវិស័យកីឡាគុនខ្មែរ យ៉ាងច្រើនកុះករផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចាត់ទុកថា នេះជាឱកាសដ៏ល្អប្រពៃ សម្រាប់ធ្វើការផ្សព្វផ្សាយ អំពីសិល្បះក្បាច់គុណខ្មែរបុរាណយើង ដែលជាកេរ្តិ៍តំណែលដូនតាបានបន្សល់ទុក ព្រមទាំងមានចារិកនៅតាមប្រាង្គប្រាសាទ សម្រាប់កូនខ្មែរយើងគ្រប់ជំនាន់។ ឯកឧត្តមបានលើកឡើងថា វិស័យកីឡាគុនខ្មែរ បានចូលរួម និង ផ្តល់អត្ថប្រយោជន៍ជាច្រើន ក្រោមកិច្ច ដឹកនាំដ៏ឈ្លាសវៃដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យកីឡាគុនខ្មែរ និង បានលើកស្ទួយវិស័យសិល្បះកីឡា នយោបាយសេដ្ឋកិច្ចទេសចរណ៍ និងវិស័យផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងចូលរួមផែនការអភិរក្ស និងអភិវឌ្ឍន៍ ផ្សព្វផ្សាយសិល្បះក្បាច់គុនបុរាណខ្មែរ ដែលជាវប្បធម៌ជាតិ ទៅកាន់ពិភពលោក។ ឯកឧត្តមបានគូសបញ្ជាក់ថា សហព័ន្ធកីឡាគុនខ្មែរកម្ពុជា បានគាំទ្រ និង សហការជាមួយសហព័ន្ធគុនខ្មែរអន្តរជាតិ និង ប្រតិភូកីឡាមកពីបណ្តាប្រទេស ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រកួតគុនខ្មែរ អន្តរជាតិលើកទី៤នេះផងដែរ ។


មានប្រសាសន៍បើកការប្រកួតគុនខ្មែរអន្តរជាតិលើកទី៤នោះដែរឯកឧត្តមបណ្ឌិត ថោង ខុន បានលើកឡើងថា ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិតកម្ពុជា បានធ្វើការស្វាគមន៍ ចំពោះប្រតិភូកីឡាទាំងអស់ កីឡាករកីឡាការិនីគុនខ្មែរ ដែលបានអញ្ជើញចូលរួមក្នុងការប្រកួត កីឡាគុនខ្មែរ ដើមី្បជ្រើសរើសជើងឯកពិភពលោក លើកទី៤ ឆ្នាំ២០២៣នេះ នៅលើទឹកដីសៀមរាប.អង្គរ ។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា នេះជាការបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់គុនខ្មែរ ក្នុងការរៀបចំប្រកួតគុណខ្មែរ ជ្រើសរើសជើងឯកពិភពលោក លើទឹកដីអច្ឆរិយៈអង្គរ ។ ក្នុងឆ្នាំ២០២៣ជាជោគជ័យដ៏ធំធេង សម្រាប់គុនខ្មែរ ជាមួយការដាក់បញ្ចូលទៅក្នុង ថបម្លូស៊ីហ្គេម និង បានបញ្ចូលក្នុការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា។ ឯកឧត្តមបានលើកផងដែរ អំពីមហិតារបស់កម្ពុជា ក្នុងការជម្រុញដាក់បញ្ចូលគុនខ្មែរ ជាសមាជិករបស់ចលនាអូឡាំពិតអន្តរជាតិ និង បញ្ចូល ការប្រកួតកីឡាអូឡាំពិត ឆ្នាំ២០៣២ នៅទីក្រុង ព្រីសមែន ប្រទេសអូស្ត្រាលី។


ឯកឧត្តមក៏បានបញ្ជាក់ថា សម្រាប់ការប្រកួតគុនខ្មែរ ជ្រើសរើសជើងឯកពិភពលោកនៅពេលនេះ រៀបចំឡើងស្របតាមគោលការណ៍ និង ស្មារតីចលនាអូឡាំពិត គឺអត្តពលិកចូលរួមប្រកួត ជាតំណាងជាតិរបស់ខ្លួន ប្រកួតប្រជែង ដើមី្បបង្ហាញពីសមត្ថភាព បច្ចេកទេស ជំនាញកីឡាកម្រិតខ្ពស់ ក្រោមស្មារតីគោរពគ្នា មិត្តភាព សាមគ្គីភាព និង ដណ្តើមមេដាយជូនជាតិរៀងៗខ្លួន ដែលមានលក្ខណៈខុសគ្នា ពីការប្រកួតលក្ខណៈអាជីព ដោយផ្តោតសំខាន់លើប្រាក់រង្វាន់ និង លាបសក្ការៈ ។ ក្នុងការប្រកួតនេះ គឺជាការគោរពយ៉ាង ម៉ឺងមាត់ និង គោលការណ៍ គឺលេងដោយយុត្តិធម៌ និង គោលការណ៍កីឡាស្អាតស្អំ ដោយគោរពបទដ្ឋានគតិយុត្ត ការប្រឆាំង ការប្រើប្រាស់សាធាតុលើកកម្លាំង ដែលជាលក្ខ័ន្ត តម្រូវសំខាន់ៗ ដើមី្បដាក់បញ្ចូលគុនខ្មែរទៅជាសមាជិកផ្លូវការ ក្នុងគណៈកម្មាធិការអូឡាំពិតអន្តរជាតិ នៅពេលខាងមុខ ។ អត្ថប្រយោជន៍ ក្នុងការប្រកួតនេះដែរ ក៏ជាចលនាអន្តរជាតិ សម្រាប់បំផុស ផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក ទៅលើពពួកគុណតម្លៃគុនខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ដនៅក្រុងដូនកែវ

សន្តិសុខសង្គម៨ ម៉ោង មុន

នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជន​បទេស​២​នាក់​ពាក់​ព័ន្ធ​បទល្មើស​ប៉ុនប៉ង​ឃាតកម្ម​

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើផលិតកម្មGalaxy ពេលផលិតចម្រៀងជួយដាក់សារស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ចុះ​សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ជាមួយ​កម្មករ​និយោជិក នៅ​រោងចក្រ​តា​រាល​ជាង​៦​ពាន់​នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

ខ្សែរថភ្លើងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដាក់​ឲ្យដំណើរការ​រត់​សាកល្បងដោយ​ជោគជ័យ

សន្តិសុខសង្គម២០ ម៉ោង មុន

ផ្លូវបេតុងជិត៦០០ម៉ែត្រ ដែលមិនប្រកាសដេញថ្លៃជាសាធារណៈ ចាប់ផ្តើមលួចសាងសង់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ណាសា៖ ស្រទាប់ភពពុធ កម្រាស់ជាង ១៦គីឡូម៉ែត្រ អាចក្រាលដោយពេជ្រសុទ្ធ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កប៉ាល់​ដឹក​ប្រេង​ក្រឡាប់​នៅ​ហ្វីលីពីនបណ្តាល​ឲ្យ​កំពប់​​ប្រេង​១៥០០​តោន​ចូលសមុទ្រ​

ចរាចរណ៍១៣ ម៉ោង មុន

ភ្លៀងធ្លាក់ជាប់ៗគ្នា ផ្លូវលេខ៤៨ ចំណុចចំណោតភ្នំទឹកសមុទ្ររអិលខ្លាំង នគរបាលដាក់កម្លាំងសម្រួលចរាចរណ៍២៤ម៉ោង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​នាយក FBI លាតត្រដាងផែនការ​របស់ខ្មាន់កាំភ្លើង​ដែលប៉ងផ្តាច់ជីវិតលោក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម