កីឡា
ផល សោភ័ណ្ឌ ប្រាប់គន្លឹះថែរក្សាខ្លួនធ្វើឲ្យភាពខ្លាំងនៅបានយូរអង្វែង
ដំរីភ្លុកពិឃាដ ផល សោភ័ណ្ឌ នៅតែមានសមត្ថភាពខ្លាំងដូចកាលពីមុន បើទោះជាបានប្រឡូកក្នុងអាជីពឈឺខ្លួនប្រមាណជាង១០ឆ្នាំ និងមានអាយុកាន់តែច្រើនក៏ដោយ ខណៈកីឡាករមួយចំនួនដែលស្រករគ្នាបានធ្លាក់ចុះសមត្ថភាពយ៉ាងឆាប់រហ័ស។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី» ផល សោភ័ណ្ឌ បានបង្ហើយប្រាប់ពីគន្លឹះខ្លះៗរបស់ខ្លួនដែលកំពុងអនុវត្តជាប្រចាំដែលបានធ្វើឲ្យសមត្ថភាពរបស់ខ្លួននៅខ្លាំងយូរអង្វែង។
ផល សោភ័ណ្ឌ បាននិយាយថា៖«ទីមួយខ្ញុំស្រឡាញ់គុនខ្មែរ។ ខ្ញុំមិនទាន់ចង់បោះបង់ចោលវាទេ ហើយអ្វីដែលខ្ញុំដាក់ចិត្តស្រឡាញ់ហើយខ្ញុំនឹងថែវា។ ខ្ញុំនៅស្រឡាញ់អាជីពមួយនេះ ដូច្នេះខ្ញុំត្រូវថែខ្លួន។ ទី២គឺខ្ញុំមិនសូវចូលចិត្តការផឹកស៊ីច្រើនទេ។ ខ្ញុំហូបចុកតែពេលមានកម្មវិធី ហើយកាលណាតែវ័យច្រើន អត់ព្យាយាមហ្វឹកហាត់ អត់ថែសុខភាព គ្មានរបបអាហារត្រឹមត្រូវទេគឺជារឿងមិនល្អ។ ទទួលស្គាល់ថា ខ្ញុំពីមុនមានកម្លាំងជាងឥឡូវ អាចថាពីមុនមានកម្លាំង១០០ភាគរយ តែឥឡូវនៅអស់ត្រឹម៨០ភាគរយ តែខ្ញុំនៅអាចប្រកួតបានដោយសារការថែទាំសុខភាពបានល្អ»។

កូនសិស្សរបស់ក្លិបតាឡីដំរីមានឬទ្ធីបានឲ្យដឹងថា អាជីពជាអ្នកប្រដាល់ ការថែរក្សាសុខភាពគឺជារឿងសំខាន់បំផុត។ បើនិយាយពីកីឡាករមួយចំនួនបច្ចុប្បន្នឆាប់ថយចុះសមត្ថភាព គឺដោយសារការធ្វេសប្រហែស។ ការមិនភ្លេចខ្លួនអំពីការថែទាំសុខភាព និងបង្កើនការហ្វឹកហាត់គឺជាកត្តាជួយធ្វើឲ្យភាពខ្លាំងនៅបានយូរ។
កីឡាករ ផល សោភ័ណ្ឌ បានអរគុណដល់គុនខ្មែរ ដែលជួយឲ្យខ្លួនមានឈ្មោះក្នុងក្របខណ្ឌនគរបាល និងមានលទ្ធភាពរកចំណូលដើម្បីមានជីវភាពរស់នៅក្នុងសង្គមសមរម្យ ហើយទទួលបានការគាំទ្រពីមហាជនច្រើន។ កីឡាករក៏បានផ្ដាំទៅប្អូនៗដែលស្រឡាញ់គុនខ្មែរជំនាន់ក្រោយថា បើស្រឡាញ់គុនខ្មែរគឺត្រូវតែស្រឡាញ់ពិតប្រាកដទើបទទួលបានជោគជ័យ។
សម្រាប់ការប្រឡូកអាជីពប្រដាល់ប្រមាណ១០ឆ្នាំចុងក្រោយនេះ ផល សោភ័ណ្ឌ មានខ្សែក្រវាត់៧គ្រឿង ខណៈពេលដ៏ខ្លីខាងមុខ រូបគេទទួលបានឱកាសប្រកួតកម្មវិធីធំដែលមានរង្វាន់រថយន្តពីប៊ូសស្ត្រង៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


