Connect with us

កីឡា

យ៉េន ឌីណា និយាយចំៗពីចំណុចខ្លាំងរបស់ សោភ័ណ្ឌ, បញ្ញា និង សុខហ៊ុច

បានផុស

នៅ

កីឡាករគុន​ខ្មែរ យ៉េន ឌីណា ជា​បេក្ខភាព​មួយ​រូប​​ក្នុង​ទម្ងន់​៦៥គីឡូក្រាម​ដែល​ត្រូវ​ប្រជែង​ជាមួយ​ជើង​ខ្លាំង​៣​រូប​ផ្សេង​ទៀត​នៅ​សង្វៀន​បាយ័ន នា​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៣ ដើម្បី​រង្វាន់​ធំ​គឺ​រថយន្ត​ថ្មី​សន្លាង​១​គ្រឿងពី​ប៊ូសស្ត្រង។

បេក្ខភាព​៣​រូប​ផ្សេង​ទៀត​មាន​កីឡាករ ផល សោភ័ណ្ឌ, មឿន​ សុខហ៊ុច និង​ម្ចាស់​មេដាយ​ស៊ីហ្គេម លន បញ្ញា។ នៅ​ជុំ​ទី​១ អ្នក​លេង​គុន​ខ្មែរ​ទាំង​៤​រូប​ត្រូវ​ប៉ះ​កីឡាករ​បរទេស​ជា​មុន​សិន​ទើប​រក​អ្នក​ឈ្នះ និង​​មាន​សំឡេង​គាំទ្រ​ច្រើន​ពី​មហា​ជន​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដើម្បី​រង្វាន់​រថយន្ត។ លក្ខខណ្ឌ​គឺ​ទី១ កីឡាករ​ម្នាក់​ៗ​ត្រូវ​យក​ឈ្នះ​ដៃ​គូ​បរទេស។ អ្នក​ដែល​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ជុំ​ទី​១​គឺ​មាន​អាទិភាព​ខ្ពស់។ ទី២ ត្រូវ​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ជាង​គេ​ពី​មហា​ជន​​តាម​រយៈ​សារ​​លើ​ Facebook និង​​​សារ​តាម​លេខ​​ទូរសព្ទ​សម្រាប់​បេក្ខភាព​២​រូប​​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉េន ឌីណា បាន​ស្គាល់​យ៉ាង​ច្បាស់​ពី​​បេក្ខភាព​៣រូប​​នេះ​ ដោយសារ​ធ្លាប់​ជួប​គ្នា​​នៅ​លើ​សង្វៀន​ជា​ច្រើន​លើក ហើយ​សុទ្ធ​ជា​កីឡាករ​លំដាប់​ឈាន​មុខ​គេ​ក្នុង​ទម្ងន់​៦៥​គីឡូក្រាម។

កីឡាករ​មក​ពី​ខេត្ត​កោះ​កុង​បាន​ប្រាប់​ថា ទាំង​កម្លាំង​ចិត្ត និង​ការ​ហ្វឹក​ហាត់​ត្រៀម​ខ្លួន​មាន​លក្ខណៈ​ល្អ​ប្រសើរ​​វិញហើយ ប៉ុន្តែ​ទទួល​ស្គាល់​ពី​កម្លាំង​ស៊ុហ្វ​របស់​ខ្លួន​មិន​ទាន់​ពេញ​លេញ​ដូច​មុន​ទេ បន្ទាប់​ពី​សមត្ថភាព​ធ្លាក់​ចុះ​​មួយ​រយៈ​ពេល​កន្លង​ទៅ។

ឌីណា បាន​និយាយ​ថា ៖«ត្រៀម​ខ្លួន​បាន​ល្អ ប្រហែល​ជា​២​សប្តាហ៍ហើយ។ បេក្ខភាព​៣​នាក់​ទៀត​សុទ្ធ​តែ​ល្អ។ ខ្ញុំ​ធ្លាប់​ប្រកួត​ជា​មួយ​ពួក​គាត់​ច្រើន​ដង អីចឹង​ខ្ញុំ​ដឹង​ពី​ចំណុច​ពិសេស​រៀង​ៗខ្លួន​របស់​ពួក​គាត់។ ​បើ​មាន​ឱកាស​ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ក្នុង​ចិត្ត​ខ្ញុំ​ប៉ះ​នរណា​ក៏​បាន ពី​ព្រោះ​ពួក​គាត់​សុទ្ធ​តែ​ខ្លាំង គ្មាន​ម្នាក់​ណា​ស្រួល​ទេ»។

នៅ​ពេល​សួរ​​​ថា តើ​អ្វី​ជា​លក្ខណៈ​ពិសេស​រៀង​ៗ​ខ្លួន​របស់​​​បេក្ខភាព៣រូបនោះ​? ម្ចាស់​ខ្សែ​ក្រវាត់​៧​គ្រឿង និង​ជា​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​កាល​ពី​ឆ្នាំ​២០២១ បាន​លើក​ឡើង​ថា ៖«ផល សោភ័ណ្ឌ មាន​បច្ចេកទេស​ចេញ​-ចូល​រហ័ស​លឿន។ លន បញ្ញា មាន​កម្លាំង​ស៊ុហ្វ​ល្អ​ដែល​អាច​ចេញ​អាវុធ​គ្រប់​ពេល​វេលា ហើយ​​​ មឿន សុខហ៊ុច ល្អ​ទាត់​ អាវុធ​ធ្ងន់»។

បើ​តាម​ប្រវត្តិ​ជួប​គ្នា​កន្លង​មក​ឃើញ​ថា យ៉េន ឌីណា មាន​កំណត់​ត្រា​​ល្អ​រាល់​ពេល​ជួប​ជា​មួយ​កីឡាករ​ទាំង៣​នាក់​នេះ។ រូប​គេ​ធ្លាប់​ជួប ផល សោភ័ណ្ឌ ៤​ដង ក្នុង​នោះ​មិន​ធ្លាប់​ចាញ់​ឡើយ​គឺ​ឈ្នះ​៣​ដង និង​ស្មើ​១​ដង ហើយ​ធ្លាប់​ជួប មឿន សុខហ៊ុច ៥​​ដង ក្នុង​នោះ​ឈ្នះ​៣​ដង ស្មើ១​ដង និង​ចាញ់​១​ដង ព្រម​ទាំង​ធ្លាប់​ជួប លន បញ្ញា ៤​ដង គឺ​ឈ្នះ​២​ដង ស្មើ១​ដង និង​ចាញ់​១​ដង។

ទាំង​ លន បញ្ញា, មឿន សុខហ៊ុច និង ផល សោភ័ណ្ឌ សុទ្ធ​តែ​​ចាប់​បាន​ចំណុច​ខ្លាំង​របស់ យ៉េន ឌីណា ដូច​គ្នា​គឺ​ពូកែ​កាត់​ផ្តាច់​ចង្វាក់​ដៃ​គូ។ កីឡាករ​មក​ពី​ខេត្ត​កោះកុង​រូប​នេះ​មាន​បច្ចេកទេស​ល្អ​ក្នុង​ការ​​ទាត់​កាត់ ធាក់ចេញ និង​គេច រួចវាយ​សង​ដែល​ធ្វើ​ឲ្យ​ដៃ​គូ​ពិបាក​ចូល​ចុះ។

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ យ៉េន ឌីណា មាន​កម្លាំង​ស៊ុហ្វ​ធ្លាក់​ចុះ និង​អាវុធស្រាល បន្ទាប់​ពី​មាន​បញ្ហា​គ្រួសារ​ដែល​ធ្វើ​ឲ្យ​រូប​គេមិន​សូវ​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ហ្វឹក​ហាត់។ យ៉ាង​ណា ឥឡូវ​នេះ រូប​គេ​ហាក់​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ហ្វឹក​ហាត់​ឡើង​វិញ​ ស្រប​ពេល​បច្ចេកទេស​មាន​ស្រាប់៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ដនៅក្រុងដូនកែវ

សន្តិសុខសង្គម៨ ម៉ោង មុន

នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជន​បទេស​២​នាក់​ពាក់​ព័ន្ធ​បទល្មើស​ប៉ុនប៉ង​ឃាតកម្ម​

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើផលិតកម្មGalaxy ពេលផលិតចម្រៀងជួយដាក់សារស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ចុះ​សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ជាមួយ​កម្មករ​និយោជិក នៅ​រោងចក្រ​តា​រាល​ជាង​៦​ពាន់​នាក់

ព័ត៌មានជាតិ១២ ម៉ោង មុន

ខ្សែរថភ្លើងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដាក់​ឲ្យដំណើរការ​រត់​សាកល្បងដោយ​ជោគជ័យ

សន្តិសុខសង្គម២០ ម៉ោង មុន

ផ្លូវបេតុងជិត៦០០ម៉ែត្រ ដែលមិនប្រកាសដេញថ្លៃជាសាធារណៈ ចាប់ផ្តើមលួចសាងសង់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ណាសា៖ ស្រទាប់ភពពុធ កម្រាស់ជាង ១៦គីឡូម៉ែត្រ អាចក្រាលដោយពេជ្រសុទ្ធ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កប៉ាល់​ដឹក​ប្រេង​ក្រឡាប់​នៅ​ហ្វីលីពីនបណ្តាល​ឲ្យ​កំពប់​​ប្រេង​១៥០០​តោន​ចូលសមុទ្រ​

ចរាចរណ៍១៣ ម៉ោង មុន

ភ្លៀងធ្លាក់ជាប់ៗគ្នា ផ្លូវលេខ៤៨ ចំណុចចំណោតភ្នំទឹកសមុទ្ររអិលខ្លាំង នគរបាលដាក់កម្លាំងសម្រួលចរាចរណ៍២៤ម៉ោង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​នាយក FBI លាតត្រដាងផែនការ​របស់ខ្មាន់កាំភ្លើង​ដែលប៉ងផ្តាច់ជីវិតលោក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម