កីឡា
មកដល់ខ្មែរភ្លាម កីឡាករកាណាដា Henwood ចូលចិត្តកម្ពុជា ចង់ហាត់គុនខ្មែរ
កីឡាករសញ្ជាតិកាណាដា Jordin Henwood បានប្រាប់ពីអារម្មណ៍ចូលចិត្តប្រទេសកម្ពុជា និងចង់ហ្វឹកហាត់គុនខ្មែរ បន្ទាប់ពីរូបគេបានមកដល់ប្រទេសកម្ពុជាដើម្បីប្រកួតជាមួយកីឡាករ ព្រំ សំណាង នៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។
កីឡាករ Henwood បានឲ្យដឹងថា នេះជាលើកទី១ដែលបានមកប្រទេសកម្ពុជា និងសង្ឃឹមមិនមែនជាលើកចុងក្រោយ ពីព្រោះរូបគេបានស្វែងយល់ឃើញថា ចូលចិត្តប្រទេសកម្ពុជាស្ទើរប្រៀបដូចជាផ្ទះរបស់ខ្លួន។

កីឡាករបាននិយាយថា ៖«និយាយតាមត្រង់ មុនមកកម្ពុជា ខ្ញុំបានស្វែងយល់ពីកម្ពុជា និងគុនខ្មែរដែរ។ ពេលខ្ញុំមកដល់ភ្លាម ខ្ញុំបានដើរមើលជិតៗនៅភ្នំពេញ ខ្ញុំគិតថា ខ្ញុំនឹងចំណាយពេលបន្ថែមទៀតនៅប្រទេសកម្ពុជា។ ខ្ញុំមានអារម្មណ៍ថា កម្ពុជាស្ទើរតែដូចផ្ទះរបស់ខ្ញុំ។ ខ្ញុំចូលចិត្តប្រជាជន។ ខ្ញុំចូលចិត្តវប្បធម៌។ ខ្ញុំចូលចិត្តប្រទេសនេះ។ ខ្ញុំពិតជាចូលចិត្តអាកាសធាតុនៅទីនេះ។ នៅប្រទេសខ្ញុំត្រជាក់ណាស់ តែនៅកម្ពុជាអាកាសធាតុពិតជាគួរឲ្យស្រឡាញ់។ បន្ទាប់ពីប្រកួតចប់ ខ្ញុំនឹងត្រឡប់ទៅវិញ ហើយខ្ញុំនឹងមកម្តងទៀត ពីព្រោះខ្ញុំចង់ហ្វឹកហាត់គុនខ្មែរ។ ខ្ញុំចង់ហាត់គុនខ្មែរ ពីព្រោះនេះជាការធ្វើដំណើរ»។
ពាក់ព័ន្ធនឹងការប្រកួតយប់នេះវិញ កីឡាករដែលមានសាច់ដុំធំៗបានប្រាប់ថា ខ្លួនជាអ្នកគាំទ្រ (Fan) របស់ ព្រំ សំណាង ម្នាក់ដែរ ប៉ុន្តែការប្រកួតគឺចង់ផ្តួលក្នុងទឹកទី១។ កីឡាករនិយាយថា ៖«ខ្ញុំស្គាល់ ព្រំ សំណាង គាត់ជាកីឡាករដ៏ល្អម្នាក់ ហើយខ្ញុំជាអ្នកគាំទ្រម្នាក់ដែរ។ ការប្រកួតនឹងគួរឲ្យចាប់អារម្មណ៍។ ខ្ញុំបានរៀបចំផែនការរួចហើយ ហើយក៏បានស្វែងយល់ពីគាត់ច្រើន។ ច្បាស់ណាស់នឹងក្លាយជាការប្រកួតដ៏អស្ចារ្យ»។

«ព្រំ សំណាង ជាកីឡាករម្នាក់ដែលស៊ូធន់ រឹងមាំ កែងជាអាវុធដ៏គ្រោះថ្នាក់របស់គាត់ តែខ្ញុំបានបានត្រៀមខ្លួនរួចហើយ។ អីចឹងប្រកួតនេះ នឹងកក្រើក។ ខ្ញុំអត់ចង់និយាយច្រើនពីអាវុធរបស់ខ្ញុំទេ។ អ្នកគាំទ្រចាំមើលយប់នេះដឹងហើយ តែខ្ញុំមានអារម្មណ៍ថា ខ្ញុំមានកម្លាំងខ្លាំង លឿន និងចេញអាវុធច្រើន។ ខ្ញុំល្អកណ្តាប់ដៃ ល្អទាត់។ ខ្ញុំនឹងផ្តួលត្រឹមទី១ តែបើឆ្លងផុតទឹកទី១ ខ្ញុំមានអារម្មណ៍ថា រឹតតែកក្រើកខ្លាំង»។ កីឡាករ Henwood បានរៀបរាប់។
កីឡាករកាណាដា Jordin Henwood មានប្រវត្តិហ្វឹកហាត់ច្រើនប្រភេទកីឡាដូចជាមួយថៃ ឃីកបុកស៊ីង និងគុនចម្រុះជាដើម ហើយក៏មានបទពិសោធច្រើននៅលើសង្វៀន។ ទោះបីជាយ៉ាងណា មួយរយៈពេលចុងក្រោយមិនសូវបានប្រកួតញឹកញាប់ទេ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


