កីឡា
លន បញ្ញា រក្សាកំណត់ត្រាមិនចាញ់រយៈ៣ឆ្នាំហើយក្នុងការប្រកួតគុនខ្មែរ
កីឡាករប្រដាល់ លន បញ្ញា បានក្លាយជាម្ចាស់រង្វាន់រថយន្តថ្មីសន្លាងពីប៊ូសស្ត្រង បន្ទាប់ពីបានផ្តួលដៃគូ២រូបក្នុងទឹកទី២ដូចគ្នាក្នុងមួយរាត្រី នៅសង្វៀនបាយ័ន យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។

នៅជុំដំបូង លន បញ្ញា ធ្វើបានយ៉ាងល្អតាមរយៈកណ្តាប់ដៃ និងរន្ទះជើងផ្តួលកីឡាករថៃ Sibsongpana Kiatwinai ឲ្យសន្លប់ក្នុងទឹកទី២។ រូបគេទទួលសារច្រើនពីអ្នកគាំទ្រឲ្យក្លាយជាកីឡាករមានប្រជាប្រិយភាពលំដាប់ទី២បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដែលត្រូវជួបមិត្តរួមជាតិ មឿន សុខហ៊ុច។
នៅវគ្គផ្តាច់ព្រ័ត្រ លន បញ្ញា នៅតែធ្វើបានល្អទៀតដោយបានផ្តួល មឿន សុខហ៊ុច ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី២តាមរយៈការទាត់ឲ្យខូចដៃ ប៉ុន្តែនៅទឹកទី១ទទួលរងកណ្តាប់ដៃគួរឲ្យកត់សំគាល់ពី សុខហ៊ុច។ ជ័យជម្នះនេះបានផ្តល់ឲ្យកូនសិស្សរបស់លោកគ្រូ ធន់ សុភា ទទួលបានរង្វាន់រថយន្តថ្មីសន្លាង១គ្រឿង។
បើគិតពីស្ថិតិប្រកួតគុនខ្មែរប្រមាណ៣ឆ្នាំចុងក្រោយ លន បញ្ហា មិនធ្លាប់បរាជ័យឡើយ ទោះជាប៉ះដៃគូជាមិត្តរួមជាតិ ឬបរទេសក៏ដោយ។ លើកលែងតែការប្រកួតជំនាញឃីកបុកស៊ីងដែលរូបគេធ្លាប់ចាញ់ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះដូចជាការប្រកួតក្នុងកីឡាស៊ីហ្គេម និងឃីកបុកស៊ីងជើងឯកអាស៊ីជាដើម។
លន បញ្ញា បានក្លាយជាកីឡាករគុនខ្មែរម្នាក់ដែលទទួលជោគជ័យទាំងសម្រាប់ខ្លួន និងជូនជាតិ។ រូបគេបានឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ និងឈ្នះមេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម។ ជាមួយគ្នានេះ រូបគេបានឈ្នះខ្សែក្រវាត់៤គ្រឿងក្នុងអាជីពប្រដាល់របស់ខ្លួន។
កីឡាករដែលជាកូនសិស្សរបស់លោកគ្រូ ធន់ សុភា នៅក្លិបមជ្ឍមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ធ្លាប់ប្រកួតជាង១១០ដង ក្នុងនោះចាញ់១៧ និងស្មើ៤៕













អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


