កីឡា
Marcelo សរសើរ Man City ជាក្រុមមួយល្អបំផុតមុនប៉ះក្រុមខ្លួនវគ្គផ្តាច់ព្រ័ត្រថ្ងៃសៅរ៍នេះ
ខ្សែការពារស្លាបខ្សែឆ្វេងកីឡាករ Marcelo របស់ក្លិប Fluminense FC បានសរសើរក្លិបអង់គ្លេស Manchester City ជាក្រុមមួយដ៏ល្អក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ខណៈក្រុមទាំងពីរនឹងប៉ះគ្នាវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯក FIFA Club World Cup នៅថ្ងៃសៅរ៍ ទី២៣ ខែធ្នូនេះ ។

កីឡាករ Marcelo បាននិយាយថា៖«យើងដឹងហើយថា ពេលនេះពួកគេគឺជាក្រុមដ៏ល្អបំផុតមួយក្នុងពិភពលោក។ ពួកគេមានកីឡាករល្អៗជាច្រើន បូករួមទាំងគ្រូបង្វឹកដ៏អស្ចារ្យម្នាក់។ ពួកគេមិនមែនទើបតែល្អឆ្នាំនេះទេ តែប៉ុន្មានឆ្នាំចុងក្រោយ ពួកគេធ្វើបានល្អបំផុតទាំងក្នុងលីគ និង Champions League។ ពួកគេជាក្រុមមួយដែលមានអ្នកគាំទ្រច្រើន។ ក្រុមដែលឈ្នះ Champions League ជាក្រុមដែលមានអ្នកស្រឡាញ់គាំទ្រច្រើន»។

ក្រុម Fluminense FC បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup ក្រោយយកឈ្នះក្រុម Al Ahly ក្នុងលទ្ធផល ២-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈកាលពីយប់មិញនេះ Manchester City បានយកឈ្នះ Urawa Reds ដោយលទ្ធផល ៣-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
Marcelo បានបន្ដែមថា ៖«យើងត្រូវមានការគោរពចំពោះដៃគូប្រកួត។ ខ្ញុំមិនមានអ្វីនិយាយមុនការប្រកួតទេ។ យើងដឹងពីអ្វីដែលត្រូវធ្វើវគ្គផ្តាច់ព្រ័ត្រ Club World Cup ប្រយុទ្ធដើម្បីដណ្តើមពាន។ ខ្ញុំមិនអាចនិយាយមុនបានទេថា យើងនឹងឈ្នះឬអត់ ព្រោះយើងមិនទាន់ចូលសមរភូមិ តែយើងមានថាមពលគ្រប់គ្រាន់ដើម្បីប្រជែង»៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ FIFA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


