កីឡា
Barcelona បញ្ជាក់ពីអនាគតរបស់ Lewandowski ក្រោយធ្វើមិនសូវបានល្អ
ក្នុងរដូវកាលនេះខ្សែប្រយុទ្ធ Robert Lewandowski បានបង្ហាញទម្រង់លេងមិនសូវបានល្អទេ ជាហេតុធ្វើឲ្យមានពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងការចាកចេញពីក្លិប FC Barcelona។ ជុំវិញករណីនេះ ក្លិបយក្សនៅក្នុងតំបន់កាតាឡានក៏បានសម្រេចពីអនាគតថា កីឡាករសញ្ជាតិប៉ូឡូញរូបនេះនឹងបន្តស្នាក់នៅមួយរដូវកាលទៀត។

អតីតខ្សែប្រយុទ្ធក្លិប Bayern Munich ម្ចាស់អាវលេខ៩ Robert Lewandowski បានមកដល់ទឹកដី Camp Nou កាលពីរដូវកាលមុនដោយបានជួយ Barcelona ឈ្នះពានរង្វាន់ La Liga។ រូបគេបានឈ្នះពានស្បែកជើងមាសរដូវកាលមុន ដោយរកបាន២៣គ្រាប់។ ពេលនោះអ្នកគាំទ្រ Barcelona ចាត់ទុករូបគេជាសមាជិកដ៏សំខាន់ម្នាក់។
ទោះបីជាមួយរយៈពេលចុងក្រោយនេះ រូបគេខកខានក្នុងការរកគ្រាប់បាល់ស៊ុតបញ្ចូលទី និងអាយុកាន់តែច្រើនក៏ដោយ ប៉ុន្តែ Barcelona នៅតែរំពឹងថា នឹងរក្សាតារាឆ្នើមជនជាតិប៉ូឡូញយ៉ាងហោចណាស់មួយរដូវកាលទៀត។ បច្ចុប្បន្នម្ចាស់ជើងឯកអេស្ប៉ាញេរដូវកាលមុន មិនមានគម្រោងផ្តាច់ទំនាក់ទំនងជាមួយ Lewandowski ទេ។ លើសពីនេះទៅទៀតកីឡាករក៏បានបង្ហាញពីចេតនារក្នុងការបន្តនៅអេស្ប៉ាញដែលមានលទ្ធភាពឈានដល់ឆ្នាំ២០២៦។

យ៉ាងណាមិញ ទម្រង់លេងដ៏អស្ចារ្យរបស់គេក្នុងរដូវកាលដំបូងហាក់ដូចជារសាត់បាត់ក្នុងរដូវកាលនេះ។ ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំរកបានត្រឹម៨គ្រាប់ប៉ុណ្ណោះ ក្នុងការបង្ហាញខ្លួន២០លើកគ្រប់កម្មវិធីប្រកួតក្នុងរដូវកាលនេះ។ ការប្រកួតក្នុងលីគ៩លើកចុងក្រោយ រូបគេបានបរាជ័យក្នុងការរកគ្រាប់៧លើក៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ sportskeeda
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


