កីឡា
ស្អែកប្លែកភ្នែក! ធឿន ធារ៉ា និង រឿង សុភ័ណ្ឌចាប់ដៃគ្នាប្រយុទ្ធលើទីលានវាលស្មៅ
ជើងខ្លាំងគុនខ្មែរ ធឿន ធារ៉ា និង រឿង សុភ័ណ្ឌ លេងជាខ្សែប្រយុទ្ធមុតស្រួចពេលក្រុមអ្នកលេងគុនខ្មែរ ប៉ះ ក្រុមតារាសិល្បៈ ផ្ការីកគ្រប់រដូវ ក្នុងជំនួបមិត្តភាពសប្បុរសធម៌ វេលាម៉ោង៦ល្ងាចនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

អ្នកគាំទ្រធ្លាប់តែឃើញកីឡាករប្រដាល់ល្បីៗបង្ហាញសាច់ដុំនៅសង្វៀនស្រក់ឈាម ប៉ុន្តែពេលនេះនឹងប្លែកភ្នែក ចម្លែកអារម្មណ៍នៅពេលអ្នកលេងគុនខ្មែរសហការគ្នាប្រយុទ្ធនៅលើទីលានវាលស្មៅធម្មជាតិដើម្បីទម្លាយសំណាញ់ទីវិញម្តង។
តាមការបង្ហាញទម្រង់លេងរបស់ក្រុមអ្នកលេងគុនខ្មែរគឺ ៤-៣-១-២ ដែលមាន ស៊ីថា ជាអ្នកចាំទី ខ្សែការពារខ្លាចាស់ស្មងទារព្រលឹង ក្រាក់ សម្ភស្ស អ្នកលេងក្បាច់ យ៉េន ឌីណា រន្ទះជើង-កែងពិឃាដ ឈឿង ល្វៃ និង រិន ដេវីត ចាប់ដៃគ្នាក្នុងតំបន់ការពារ។

អ្នកលេងកំពូលក្បាច់ សុខ ធី ហៅកាកា ចាប់ដៃជាមួយ ឡុង សំណាង និង ម៉ឺន មេឃា ជាខ្សែបម្រើការពារ។ ស្របពេលអ្នកលេងកម្ពស់ អេ អាំម៉ារីនភូថង ដើរតួជាខ្សែបម្រើប្រយុទ្ធកណ្តាលដើម្បីគាំទ្រដល់ខ្សែប្រយុទ្ធមុតស្រួចទាំងពីរគឺ រឿង សុភ័ណ្ឌ និង ធឿន ធារ៉ា។

ក្រុមតារាគុនខ្មែរត្រូវប្រឈមនឹងទម្រង់លេង ៤-៣-៣ របស់ក្រុមផ្ការីកគ្រប់រដូវដែលមានបទពិសោធច្រើននៅលើទីលានវាលស្មៅ។ ត្រា យ៉ាកូរ ជាអ្នកចាំទីដែលមានកម្លាំងការពារសំខាន់ពីតារាកម្លែងមុខស្ងួត នាយ គ្រឿន នាយក្តី ចាប់ដៃជាមួយតារាសម្តែង គិរី និង ពៅ ពិសិដ្ឋ។
នៅតំបន់បម្រើវិញ ប្រុសស្អាត លឹម ជាឡាយ ជា សុវណ្ណនរាហ៍ និង ឡៅ បញ្ញា ដែលអ្នកទាំង៣ជាកម្លាំងសំខាន់ជួយដល់ខ្សែប្រយុទ្ធជួរមុខ៣រូបគឺតារាកម្លែងនាយ ពាក់មី តារាចម្រៀង ភិទិ និងកឺកឺ។

ជំនួបមិត្តភាពនេះត្រូវបានប្រសិទ្ធនាមថា «7777$» ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាដែលអាចចូលទស្សនាបានដោយសេរី និងផ្សាយផ្ទាល់តាមទូរទស្សន៍ CNT នៅវេលាម៉ោង៦ល្ងាច ថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


