Connect with us

កីឡា

កំណត់ត្រាចងចាំ! ថ្ងៃនេះឆ្នាំមុន ធឿន​ ធារ៉ា ផ្តួល Saiyok ទឹកទី១ផ្ទុះល្បីខ្លាំងដល់ឥឡូវ

បានផុស

នៅ

អ្នក​លេងគុនខ្មែរ ធឿន ធារ៉ា បាន​ចាប់​ផ្តើម​ផ្ទុះ​ល្បី​ខ្លាំង​បំផុត​នៅ​ពេល​បាន​ផ្តួល​​ជើង​ខ្លាំង​ថៃ Saiyok Pumpanmuang នៅ​ក្នុងទឹកទី១​ដើម្បីក្លាយជាម្ចាស់​ខ្សែក្រវាត់ និង​ពាន​រង្វាន់​ស្តេច​ថៃអន្តរជាតិ Thai Fight កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ​២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹម​ថ្ងៃទី២៤ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ​មាន​រយៈ​មួយ​ឆ្នាំ​គត់​ដែល​ជា​កំណត់​ត្រា និង​អនុស្សាវរ៍​ស្រក់​ទឹក​ភ្នែ​ក​របស់​ ធឿន ធារ៉ា នៅ​​លើ​ទឹក​ដី​ថៃ​ដើម្បី​ក្លាយជា​កីឡាករ​គុន​ខ្មែរ​ដំបូង​ឈ្នះ​ខ្សែ​ក្រវាត់ Thai Fight។ ចាប់តាំង​ពី​ពេល​នោះកីឡាករកម្ពុជា​រូប​នេះ​តែង​តែ​បាន​បង្កើត​​កំណត់​ត្រា​ថ្មី​ៗ​ជា​បន្ត​បន្ទាប់​រហូត​ក្លាយ​ជា​តារា​ប្រដាល់​ឆ្នើម​ជួរ​មុខ​នាពេល​បច្ចុប្បន្ន។

រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ ធឿន ធារ៉ា បាន​ឡើង​ប្រកួតមិន​ក្រោម២០​ដង​ឡើយ ហើយ​បានចាញ់​តែ​ម្តង​គត់​គឺ​ចាញ់​កីឡាករ​ថៃ Krongchak​​​ នៅ​ទឹក​ទី​៤​ដោយសារ​ឈឺ​ដៃ​ប្រកួត​លែង​កើត​​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២៣​។

ធឿន ធារ៉ា ជា​កីឡាករ​កម្ពុជា​ដំបូង​គេ​ដែល​បាន​ផ្តល់​បរាជ័យ​ដល់កីឡាករ​ថៃ Saiyok បន្ទាប់​ពី​ធន់ រិទ្ធី ធ្លាប់ចាញ់ក្នុង​ទឹក​ទី​២​ នៅ​ថ្ងៃទី១៦ ខែតុលា​ ឆ្នាំ២០២២ និង ផាន់ គ្រាន់ ធ្លាប់​ចាញ់​ទឹក​ទី​១​ កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។ ចាប់តាំង​ពីចាញ់​ ធឿន ធារ៉ាមក Saiyok បាន​ឡើង​ប្រកួត​៧​ដង​ក្នុង​ឆ្នាំ​២០២៣​ក៏​មិន​ដែល​ចាញ់​ដែរ និង​មាន​ព័ត៌មាន​ជា​ច្រើន​ដែល​លើក​ឡើង​ពី​កីឡាករ​ថៃ​រូប​នេះចង់​សង​សឹក ធឿន ធារ៉ា។

រឿង​ផ្ទុះ​ខ្លាំង​បំផុត​មួយ​ទៀត​សម្រាប់​ ធឿន ធារ៉ា គឺ​នៅ​ពេល​បាន​ឈ្នះ​ជើង​ឯកគុន​ខ្មែរ​ពិភព​លោក​ក្នុង​ព្រឹត្តិការណ៍​ប្រកួតបេក្ខភាព​៨​រូប​មក​ពី​៨​ប្រទេស​ផ្សេង​គ្នា (8 Men Tournament) បន្ទាប់​ពី​ផ្តួល​ដៃ​គូ​៣​រូប​​ក្នុង​១រាត្រី​​នៅ​ថ្ងៃ​​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

ជុំ​ដំបូង ធឿន ធារ៉ា បាន​ឈ្នះ​កីឡាករអ៊ុយក្រែន​ WHITE SHARK ​អតីត​ដៃគូ​របស់ Buakaw ដោយ​ពិន្ទុ។ ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ រូប​គេ​បាន​ផ្តួល​កីឡាករសាធារណរដ្ឋ​ឆេក MICHAL សន្លប់​​​ក្នុង​ទឹក​ទី​១ និង​​​វគ្គ​ផ្តាច់​ព្រ័ត្រ​​បាន​​ផ្តួល​កីឡាករ​ប្រេស៊ីល MACHADO BENTO ឲ្យ​សន្លប់​ធំ​​ក្នុង​ទឹក​ទី​១​។

ជ័យជម្នះ​៣​លើក​ជាប់​​គ្នា​ក្នុង​រាត្រី​​តែ​មួយ​ ធឿន ធារ៉ា បាន​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក និង​ទទួល​បាន​រង្វាន់​​រថយន្ត​ថ្មី​សន្លាង១​គ្រឿង​ដែល​មាន​តម្លៃ​ប្រមាណ​៤​ម៉ឺន​ដុល្លារ​អាមេរិក។ សរុប​ទាំង​ប្រាក់​រង្វាន់ និង​ប្រាក់ឧបត្ថម្ភ​ផ្សេង​ៗ រូប​គេ​ទទួល​បានប្រមាណ​២០០​លាន​រៀល។

អ្នក​គាំទ្រ​​មួយ​ចំនួន​បាន​នាំ​គ្នា​ហៅ​កីឡាករ Buakaw ជា​ស្តេច​ប្រដាល់​ស្រុក​ថៃ និង​ហៅ​កីឡាករ​កាណាដា-មីយ៉ាន់ម៉ា Dave Leduc ជា​ស្តេច​ប្រដាល់​មីយ៉ាន់ម៉ា ប៉ុន្តែ​នៅ​កម្ពុជា​មិន​ទាន់​មាន​កីឡាករ​ណា​ម្នាក់​ត្រូវ​បាន​ដាក់​រហស្សនាម​ថា «ស្តេច​ប្រដាល់​គុន​ខ្មែរ»។ តើ ធឿន ធារ៉ា ស័ក្តិសម​ទទួល​បាន​រហស្សនាម«ស្តេច​ប្រដាល់​គុន​ខ្មែរ»ទេ? ពិធីករបរទេស​ដែល​បាន​មក​អត្ថាធិប្បាយ​យប់​មិញ​នេះ​គឺ​លោក Whitelaw បាន​បង្ហោះ​លើ​គណនី IG ពី​កីឡាករ​ ធឿន ធារ៉ា ពាក់​ម្កុដ ដែល​ជា​សញ្ញា​ថា ស្តេច​ប្រដល់​គុន​ខ្មែរ។

គិត​ចាប់​ពី​ចុង​ឆ្នាំ​២០២២ រហូត​ដល់​ចុង​ឆ្នាំ​២០២៣​ ធឿន ធារ៉ា កំពុង​ក្លាយ​ជា​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ទទួល​បាន​ជោគជ័យ​បំផុត​ទាំង​ការ​ប្រកួត​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។ ពេល​នេះ​រូប​គេ​កំពុង​កាន់​​ខ្សែ​ក្រវាត់​អន្តរជាតិ​​ចំនួន​៦​​គ្រឿង​៕

  • ខ្សែក្រវាត់អន្តរជាតិ Thai Fight
  • ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC Kun Khmer
  • ខ្សែក្រវាត់ គ្រុឌគុនខ្មែរអន្តរជាតិ
  • ខ្សែក្រវាត់​គុន​ខ្មែរអន្តរជាតិ
  • ខ្សែក្រវាត់គុនខ្មែរពិភពលោក IPCC តេជោសន្តិភាព
  • ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក 8 Men Tournament

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម