កីឡា
នារីបារាំងជាប់ចិត្តគុនខ្មែរ Emma ខ្វះក្តីស្រឡាញ់ពីគ្រួសារដើម្បីគុនខ្មែរ
កីឡាការិនីប្រដាល់ជនជាតិបារាំង Emma Delaunay បានទម្លាយឲ្យដឹងពីកង្វះក្តីស្រឡាញ់ពីក្រុមគ្រួសារក្នុងការជំរុញទឹកចិត្តនាងឲ្យចាប់អាជីពប្រដាល់ បន្ទាប់ពីនាងបានចាប់ផ្តើមហ្វឹកហាត់ប្រដាល់គុនខ្មែរដោយក្តីស្រឡាញ់ចេញពីបេះដូងពិតប្រាកដ។

កីឡាការិនីបារាំងអាយុ២២ឆ្នាំបាននិយាយថា ៖«ប្រសិនបើ គូប្រជែងរបស់ខ្ញុំចង់បានលុយឲ្យកូននាង នាងមានសំណាងណាស់ ព្រោះនាងមានគ្រួសារដែលស្រឡាញ់នាង។ ចំណែកខ្ញុំវិញ ខ្ញុំសំណាងណាស់ដែលមានលុយតិចតូច តែគ្មានការស្រឡាញ់ពីក្រុមគ្រួសារទេ។ នេះជាការខ្វះសេចក្តីស្រឡាញ់ដែលជំរុញចិត្តខ្ញុំ។ យើងទាំងអស់គ្នាមានហេតុផលដែលយើងធ្វើគុនខ្មែរ»។
រឿងរ៉ាវរបស់ Emma Delaunay ចំពោះគុនខ្មែរបានកើតឡើងកាលពីប្រមាណ២ឆ្នាំមុនជាពេលដែលនាងធ្វើដំណើរកម្សាន្តមកប្រទេសកម្ពុជា បន្ទាប់ពីសម្រាកពីការសិក្សា។ នៅពេលដើរកម្សាន្តនៅប្រទេសកម្ពុជា នាងនិងអ្នកទេសចរផ្សេងទៀតបានទៅមើលការប្រកួតប្រដាល់គុនខ្មែរនៅសង្វៀនទូរទស្សន៍ក្នុងរាជធានីភ្នំពេញ។ ពេលនោះហើយគុនខ្មែរបានឆក់យកបេះដូងនាងឲ្យស្រឡាញ់យ៉ាងខ្លាំង។

នាងបានទៅប្រទេសបារាំងវិញដើម្បីបន្តការសិក្សា ហើយបានត្រឡប់មកប្រទេសកម្ពុជាជាលើកទី២ដោយមានគោលបំណងហ្វឹកហាត់ប្រដាល់គុនខ្មែរតែម្តងកាលពីប៉ុន្មានខែមុនក្នុងឆ្នាំ២០២៣។ នាងបានសុំលោកគ្រូ ផាត់ សុដា ហ្វឹកហាត់នៅក្លិប GMY។ បន្ទាប់ពីហ្វឹកហាត់បានមួយរយៈពេលកញ្ញាក៏ទទួលបានឱកាសប្រកួតក្នុងកម្មវិធីបុណ្យសមុទ្រនៅខេត្តកែបកាលពីដើមខែធ្នូនេះ។
ការប្រកួតលើកទី១ Emma បានវាយកីឡាការិនីកម្ពុជា សៃ សីហា ឲ្យអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី១ បន្ទាប់ពីវាយកែងឲ្យបែកឈាម។ កាលពីថ្ងៃសៅរ៍ ទី២៣ ខែធ្នូនេះ សៃ សីហា បានវិលត្រឡប់មកសងសឹកជាថ្មី ប៉ុន្តែត្រូវបាន Emma វាយឲ្យអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី២ ដែលនេះជាការប្រកួតលើកទី២របស់កីឡាការិនីបារាំង។
និយាយពីការចូលហ្វឹកហាត់គុនខ្មែរវិញ Emma មិនបានប្រាប់ឪពុកម្តាយរបស់នាងនៅបារាំងឲ្យដឹងនោះទេ ដោយសារពួកគាត់មិនចូលចិត្តកីឡាវាយតប់។ បន្ទាប់ពីបានប្រកួតលើកទី១ នាងបានប្រាប់ឪពុកម្តាយ ប៉ុន្តែឪពុកម្តាយរបស់នាងនៅតែមិនពេញចិត្តនឹងអ្វីដែលនាងធ្វើនៅប្រទេសកម្ពុជា។
ទោះបីជាយ៉ាងណា ក្តីស្រឡាញ់ចេញពីបេះដូងដ៏បរិសុទ្ធរបស់នាងចំពោះគុនខ្មែរមិនបានបញ្ឈប់នាងឡើយ។ នាងបានប្តេជ្ញាហ្វឹកហាត់គុនខ្មែរបន្តទៀត។ អ្វីដែលពិសេស Emma គ្រោងនឹងរៀបចំសរសេរសៀវភៅស្តីពីការហ្វឹកហាត់គុនខ្មែររបស់នាងជា៥ភាសាដើម្បីជួយផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


