Connect with us

កីឡា

កីឡាករបាល់ទាត់អាជីព៣រូបវិលចូលទីលានវិញជោគជ័យក្រោយរបួសធ្ងន់ធ្ងរ

បានផុស

នៅ

កីឡាករបាល់ទាត់គ្រប់រូបតែងតែ​ប៉ះទង្គិចគ្នាលើកទីលាន​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ប្រឈម​នឹង​របួស គ្រោះ​ថ្នាក់​ស្រាល និង​ធ្ងន់។ កីឡាករខ្លះ​បាន​របួស​យ៉ាង​ធ្ងន់ធ្ងរ​ដែល​ស្ទើរ​តែ​បាត់​បង់​អាជីព​បាល់ទាត់ ប៉ុន្តែ​នៅ​ពេល​ពួក​គេ​ជា​សះ​ស្បើយ​​ បាន​វិល​ត្រឡប់​មក​កាន់​ទី​លាន​វិញ​យ៉ាង​ជោគជ័យ។ ជាក់​ស្តែង​កីឡាករ​អាជីព​៣​រូប​បាន​រង​របួស​ធ្ងន់​ធ្ងរ ប៉ុន្តែនៅតែធ្វើបានល្អក្រោយជាពីរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.កីឡាករ Aron Ramsey

ខ្សែបម្រើ Aron Ramsey របស់ក្លិប Arsenal បានបាក់ជើង​ពេលប៉ះទង្គិច​ជាមួយខ្សែការពារ Ryan Shawcross របស់ Stoke City ក្នុងឆ្នាំ២០១០។ កីឡាករសញ្ជាតិវេលស៍​រូបនេះបានចំណាយពេល៩ខែ​នៅក្រៅទីលានដើម្បីព្យាបាលពីរបួស។

បញ្ហារបួសយ៉ាងធ្ងន់ធ្ងរនេះ ​អ្នកគាំទ្រ​ភាគច្រើនគិតថា Ramsey អាចនឹងបញ្ចប់អាជីព​បាល់ទាត់​ ប៉ុន្តែអ្វីៗខុសពីការគិត។ ខ្សែបម្រើរូបនេះបានវិលត្រឡប់ចូលទីលាន​ដោយ​ត្រូវ​បាន​ក្លិប​ Arsenal ឲ្យក្លិប Nottingham Forest និង Cardiff City ខ្ចីជើង។ ឆ្នាំ២០១២ Ramsey បានត្រឡប់មក​កាំភ្លើងធំ​វិញ​ ហើយបានបង្ហាញទម្រង់លេង​យ៉ាងល្អ និងជាប់កីឡាករជម្រើសដំបូងរបស់លោក Arsene Wenger។ រូប​គេ​បាន​រួម​ចំណែក​ក្លិប​ឈ្នះ​ជើង​ឯក​ FA Cup ៣លើក និង​ពាន Community Shield ២លើក។

២. កីឡាករ Luke Shaw

កីឡាករ Luke Shaw របស់ក្រុម Manchester United បានរបួសបាក់ជើងយ៉ាងធ្ងន់ធ្ងរក្នុងការប្រកួត Champions League ទល់នឹង PSV។ ខ្សែការពារស្លាបឆ្វេងរូបនេះបានអវត្តមានរយៈពេល​១០​​។ គាត់បានត្រលប់ចូលទី​លាន​វិញ ក្នុងការប្រកួតមិត្តភាពជាមួយក្រុម Wigan បន្ទាប់ពីជាសះស្បើយពីរបួស។ រូបគេបានតស៊ូយ៉ាងខ្លាំង រហូតដណ្ដើមបានកៅអី​ជម្រើស១១នាក់​ក្រុម Manchester United និង​ជាប់​ជម្រើស​ជាតិ​អង់គ្លេស​រហូត។

Luke Shaw បានជួយក្រុមជម្រើសជាតិអង់គ្លេសក្លាយជាម្ចាស់ជើងឯករងក្នុងពានរង្វាន់ទ្វីបអឺរ៉ុបឆ្នាំ២០២0 និងឈ្នះពានរង្វាន់ Community Shield ១លើកនិង League Cup ២លើកជាក្រុម Manchester United បន្ទាប់ពីជារបួសដ៏រន្ធត់នេះ។

៣.កីឡាករ Andre Gomes

Andre Gomes បាន​របួសបាក់ឆ្អឹងកជើងស្តាំ ក្នុង​ការប្រកួតជាមួយក្រុម Tottenham។ ពេលនោះកីឡាករ Son Heung-min ព្យាយាមឈូសយកបាល់ពីកីឡាករ Gomes ក៏​ប៉ះទង្គិចជាមួយខ្សែការពារ Serge Aurier។ ខ្សែបម្រើ Andre Gomes បានចំណាយរយៈពេល១១៥​ថ្ងៃក្នុងការ​ព្យាបាល។ នេះ​ជាពេលវេលាដ៏ឆាប់រហ័សមួយដែលស្ទើរតែមិនគួរឲ្យជឿ ហើយរូបគេបានត្រឡប់ចូលទីលានក្នុងការប្រកួតជាក្រុម Arsenal កាលពីឆ្នាំ២០២០។ ក្នុងឆ្នាំ២០២៣ ខ្សែបម្រើស​រូប​នេះ​ត្រូវបានក្លិប Everton ដាក់ឲ្យក្លិប Lille របស់ប្រទេសបារាំងខ្ចីជើង។ រូបបង្ហាញខ្លួនបាន២៦ប្រកួត ស៊ុតបញ្ចូលទី៣គ្រាប់៕

អត្ថបទ៖ ផា រតនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា២ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៥ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម