កីឡា
លន បញ្ញា ទទួលបានជោគជ័យខ្លាំងក្នុងអាជីពគុនខ្មែរជាង៧ឆ្នាំ
អ្នកលេងគុនខ្មែរ លន បញ្ញា បានប្រឡូកក្នុងអាជីពប្រដាល់អស់រយៈពេល៧ឆ្នាំហើយគិតត្រឹមឆ្នាំ២០២៣ដោយទទួលបានជោគជ័យគួរជាទីគាប់ប្រសើរទាំងសមិទ្ធផលជូនជាតិ និងផ្ទាល់ខ្លួន។

កីឡាករដែលមានដើមកំណើតមកពីខេត្តព្រៃវែង លន បញ្ញា ត្រូវបានចាត់ទុកជាកីឡាករដែលជោគជ័យមួយរូបក្នុងវិស័យគុនខ្មែរនាពេលបច្ចុប្បន្ន។ រូបគេបានឈ្នះមេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងឈ្នះមេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាមដែលនេះជាសមិទ្ធផលជូនជាតិ។ កាលពីពេលថ្មីៗនេះ រូបគេទទួលបានរង្វាន់រថយន្តថ្មីសន្លាង១គ្រឿង ក្រោយផ្ដួលកីឡាករ មឿន សុខហ៊ុច ក្នុងទឹកទី២ នៅវគ្គផ្ដាច់ព័្រត្រ ហើយជាម្ចាស់ខ្សែក្រវាត់៤គ្រឿង ព្រមទាំងប្រកួតគុនខ្មែរមិនដែលចាញ់សោះក្នុងរយៈពេលប្រមាណ៣ឆ្នាំចុងក្រោយ។

តាមរយៈសមិទ្ធផលក្នុងកាឈ្នះមេដាយជូនជាតិ ការឈ្នះរង្វាន់រថយន្ត និងខ្សែក្រវាត់៤គ្រឿង អាចនិយាយបានថា លន បញ្ញា ស័ក្តិសមជាអ្នកប្រដាល់មួយរូបដែលទទួលបានជោគជ័យបំផុតក្នុងឆ្នាំ២០២៣។

ក្នុងអាជីពគុនខ្មែរជាង៧ឆ្នាំ កីឡាករ លន បញ្ញា បានពុះពារជំនះគ្រប់ឧបសគ្គដើម្បីសម្រេចគោលដៅរបស់ខ្លួន ដែលមានក្តីស្រមៃចង់មានរថយន្តមួយជិះជូនអ្នកម្ដាយដើរលេង។ ជីវភាពបច្ចុប្បន្នរបស់អ្នកប្រដាល់មកពីខេត្តព្រៃវែងម្នាក់នេះហាក់ល្អប្រសើរ ស្របពេលរូបគេកំពុងមានទីផ្សារខ្លាំង៕
អត្ថបទ៖ ផា រតនា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២០ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


