កីឡា
ពេលខ្លះកីឡាការិនី សី វិច្ឆិកា សុំលុយម្តាយចាយ ព្រោះអត់បានប្រកួតញឹកញាប់
កីឡាការិនីប្រដាល់គុនខ្មែរ សី វិច្ឆិកា មិនសូវបានឡើងប្រកួតញឹកញាប់ទេ ថ្វីបើសមត្ថភាពរបស់កញ្ញាល្អប្រសើរមួយរយៈពេលចុងក្រោយ ដែលពេលខ្លះខ្វះលុយចាយជំរុញឲ្យសុំឪពុកម្តាយនៅខស្រុកកំណើតដើម្បីដោះស្រាយប្រចាំថ្ងៃ។

នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន«កម្ពុជាថ្មី»កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ សី វិច្ឆិកា បានឲ្យដឹងថា លោកគ្រូរបស់នាងគឺលោក ស សី គ្រោងនាំរូបនាងទៅប្រកួតនៅប្រទេសថៃដើមឆ្នាំ២០២៤ ដោយសារមិនមិនសូវបានប្រកួតញឹកញាប់នៅក្នុងប្រទេសកម្ពុជា។ ការមិនបានឡើងប្រកួតញឹកញាប់ជាហេតុធ្វើឲ្យរូបនាងមិនមានប្រាក់ចាយប្រចាំថ្ងៃគ្រប់គ្រាន់។
កីឡាការិនីមកពីខេត្តកំពង់ធំបាននិយាយថា ៖«សម្រាប់ខ្ញុំពេលអត់បានប្រកួតអីចឹង អត់មានលុយចាយ ឲ្យម៉ែផ្ញើលុយពីផ្ទះ។ ពេលខ្លះពិបាកដែរ ខ្ញុំសុំលុយពួកគាត់ តែពុកម៉ែអត់សូវមានលុយដែរ។ ពេលខ្លះពួកគាត់មាន ពេលខ្លះក៏អត់»។
ទោះបីជាមិនសូវទទួលបានឱកាសឡើងប្រកួតច្រើន ក៏កូនសិស្សរបស់លោកគ្រូ ស សី នៅតែបន្តប្តេជ្ញាក្នុងការហ្វឹកហាត់ដើម្បីទទួលបានឱកាសប្រកួតច្រើននៅថ្ងៃខាងមុខ។ «ខ្ញុំនៅតែខិតខំប្រឹងប្រែងឲ្យខ្លាំងជាងនេះដើម្បីអាចបានប្រកួតញឹកញាប់បានលុយជួយដល់គ្រួសារឲ្យបានធូរ»។
កញ្ញាបាននិយាយថា ៖«កាលពីតូចខ្ញុំចូលចិត្តវ៉ៃ MMA តែក្រោយមកក៏វ៉ៃគុនខ្មែរ។ រាល់ថ្ងៃ គុនខ្មែរឡើងខ្លាំង។ ខ្ញុំតែងតែគិតថា កម្មវិធីនឹងផ្តល់ឱកាសឲ្យកីឡាការិនីប្រកួតដណ្តើមរង្វាន់ច្រើន ព្រោះអីខ្ញុំឃើញកីឡាករវ៉ៃដណ្តើមឡាន។ ថ្ងៃណាមួយខ្ញុំនឹងមានឱកាសវ៉ៃដូចកីឡាករដែរ»។
ដើមហេតុដែលធ្វើឲ្យកីឡាការិនីរូបនេះចាប់អាជីពប្រដាល់ឈឺខ្លួនគឺកើតចេញពីក្តីស្រឡាញ់ និងជីវភាពគ្រួសារខ្វះដែលនាងចង់រកប្រាក់ជួយសម្រាលបន្ទុកគ្រួសារ។ សី វិច្ឆិកា ដែលមានស្រុកំណើតនៅស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ កំពុងហ្វឹកហាត់នៅក្លិប ស សី គុនខ្មែរ ដែលមានលោក ស សី ជាគ្រូបង្វឹក។
ក្រោយចាប់អាជីរយៈពេលជាងមួយឆ្នាំ សី វិច្ឆិកា បានជាប់ជម្រើសជាតិកម្ពុជាផ្នែកកីឡាឃីកបុកស៊ីងសម្រាប់ការប្រកួតកីឡាស៊ីហ្គេម។ ជាលទ្ធផលនាងទទួលបានមេដាយសំរិទ្ធស៊ីហ្គេមឆ្នាំ២០២៣។ រហូតដល់ពេលនេះកញ្ញាប្រកួតបានជាង២០ដងហើយក្នុងនោះចាញ់៥ និងស្មើ១ដង។ អ្វីដែលគួរឲ្យកត់សំគាល់កញ្ញាប្រកួតមិនដែលចាញ់ឡើយចាប់តាំងពីក្រោយស៊ីហ្គេមមក៕






អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា