កីឡា
លោក អេ ភូថង ផ្ដាំឲ្យកីឡាករចេះសន្សំលុយទុកត្រៀមមានបញ្ហា
អាជីពជាកីឡាករប្រដាល់ប្រឈមនឹងគ្រោះថ្នាក់គ្រប់ពេលវេលា ដូច្នេះកីឡាករ កីឡាការិនីគ្រប់រូបត្រូវប្រុងប្រយ័ត្នខ្ពស់នៅលើសង្វៀន ជាពិសេសត្រូវចេះបែងចែក និងសន្សំលុយទុកត្រៀមពេលខ្លួនមានបញ្ហារបួស ឬជំងឺកើតឡើងជាយថាហេតុ។

អតីតអ្នកប្រដាល់ដ៏ល្បី លោក អេ ភូថង បានមើលឃើញសន្ទះគុនខ្មែរកំពុងរីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ន។ ទន្ទឹមគ្នានេះលោកបានផ្ដាំទៅអ្នកប្រដាល់គ្រប់រូបឲ្យចេះសន្សំទុក ពីព្រោះអាជីពជាកីឡាករមិនអាចឋិតថេរជារៀងរហូតនោះទេ។ ជូនកាលជួបគ្រោះថ្នាក់ របួស ឬកើតមានជំងឺ ដូច្នេះត្រូវគិតអំពីរឿងនេះ។ ជាពិសេសក្រោយពេលបញ្ចប់អាជីពប្រដាល់ត្រូវមានប្រាក់សម្រាប់ចិញ្ចឹមជីវិត។
លោក អេ ភូថង បានប្រាប់«កម្ពុជាថ្មី»ថា ៖«ទាំងកូនសិស្ស កូនបង្កើត ខ្ញុំតែងតែប្រាប់ថា កុំឲ្យចាយលុយខ្ជះខ្ជាយ។ ត្រូវចេះសន្សំលុយ ព្រោះកីឡាប្រដាល់វាមិនទៀងទេ។ វាមិនឋិតថេរទេ។ បើយើងប្រកួតទៅមានគ្រោះថ្នាក់អី យើងមានលុយព្យាបាលខ្លួនឯង»។

ជីវភាពកីឡាករប្រដាល់បច្ចុប្បន្នល្អប្រសើរ បើប្រៀបធៀបទៅកាលជាង១០ឆ្នាំមុន។ សព្វថ្ងៃមានកម្មវិធីប្រកួតច្រើន តម្លៃខ្លួនខ្ពស់ និងមានរង្វាន់ធំដូចជារថយន្តជាដើម។ កត្តាទាំងអស់នេះហើយដែលធ្វើឲ្យធនធានអ្នកប្រដាល់កើនឡើងច្រើន។
លោក អេ ភូថង បានបន្ថែមថា ៖«ឥឡូវនេះធនធានកីឡាករយើងល្អប្រសើរច្រើនណាស់។ កីឡាករទទួលបានតម្លៃខ្លួនថ្លៃ ប្រាក់រង្វាន់ក៏ច្រើន។ កីឡាករក្មេងៗប្រឹងហាត់ដើម្បីចង់ល្បី។ បើបៀបធៀបទៅជំនាន់មុនខុសគ្នាឆ្ងាយ។ ជំនាន់មុនហាត់មានតែបច្ចេកទេស កម្លាំងអត់សូវមានទេ ហាត់ហើយទៅផ្ទះវិញ តែឥឡូវនេះកីឡាករហាត់មានការផ្គត់ផ្គង់មានបាយ មានកន្លែងស្នាក់នៅត្រឹមត្រូវ»។
ក្នុងឆ្នាំ២០២៣ អាចថាជារជ្ជកាលដ៏រុងរឿងមួយរបស់គុនខ្មែរដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ក្រោយគុនខ្មែរត្រូវបានដាក់បញ្ចូលក្នុងកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ក្នុងនាមជាម្ចាស់ក្បាច់គុនខ្មែរ កម្ពុជាទទួលបានមេដាយ១៩គ្រឿងគឺ មាស១៤ ប្រាក់៣ និងសំរិទ្ធ២៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


