កីឡា
តារាឆ្នើមមកពីលីគអង់គ្លេស៨រូបនឹងបង្ហាញខ្លួនក្នុងពាន AFC Asian Cup
ការប្រកួតក្នុងពានរង្វាន់ AFC Asian Cup ឆ្នាំ២០២៣ នឹងចាប់ផ្តើមនៅសប្ដាហ៍ក្រោយនេះ ក្នុងនោះកីឡាករអាជីពនៅលីគកំពូលអង់គ្លេស៨រូបមកជួយក្រុមជម្រើសជាតិរបស់ខ្លួន។

ក្រុមជម្រើសជាតិជប៉ុនបានកោះហៅកីឡាករ៣រូបដែលកំពុងលេងនៅលីគកំពូលអង់គ្លេសរួមមានកីឡាករ Kaoru Mitoma របស់ក្រុម Brighton, Wataru Endo របស់ក្រុម Liverpool និង Takehiro Tomiyasu របស់ក្រុម Arsenal ។
សមាជិកទាំង៣រូបដែលជប៉ុនកោះហៅសុទ្ធតែជាកីឡាករកំពុងធ្វើបានល្អ និងមានឱកាសបង្ហាញខ្លួនច្រើនជាមួយក្រុមនាពេលបច្ចុប្បន្ន។ ជប៉ុនជាក្រុមមួយគ្រោះថ្នាក់មួយប្រចាំតំបន់អាស៊ី ដោយសារកីឡាករសុទ្ធតែមានគុណភាព និងបទពិសោធច្រើននៅក្លិបធំៗក្នុងតំបន់អឺរ៉ុប។ ក្នុងពានរង្វាន់ AFC Asian Cup ជប៉ុនស្ថិតនៅពូល D ដែលមានក្រុមជម្រើសជាតិឥណ្ឌូណេស៊ី វៀតណាម និងអ៉ីរ៉ាក់។

ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងបាននាំកីឡាករ៣រូបដែលកំពុងលេងនៅ Premier League ដើម្បីប្រកួតប្រជែងពានរង្វាន់ទ្វីបអាស៊ីឆ្នាំ២០២៤។ តារាឆ្នើមក្រុម Tottenham Hot Spurs កីឡាករ Son Heung-Min , កីឡាករ Hwang Hee-chan របស់ក្រុម Wolves និងកីឡាករ Kim Ji-soo របស់ក្រុម Brentford សុទ្ធតែជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិ។ ក្រុមជម្រើសជាតិកូរ៉េខាងត្បូងស្ថិតក្នុងពូល E ដែលមាន ម៉ាឡេស៊ី ហ្សកដានី និង បារ៉ែន។

ក្រុមជម្រើសជាតិអុីរ៉ង់បានកោះហៅកីឡាករ Saman Ghoddos កំពុងប្រកបអាជីពជាមួយក្រុម Brentford មកចូលរួមសម្រាប់ពានរង្វាន់ AFC Aasin Cup។ អ៉ីរ៉ង់ដែលជាក្រុមខ្លាំងមួយប្រចាំតំបន់អាស៊ី ស្ថិតនៅពូល C ដែលមានក្រុមហុងកុង អារ៉ាប់រួម និង ប៉ាឡេស្ទីន។ កាលប្រកួតដំបូងរបស់អុីរ៉ង់ ប៉ះ ប៉ាឡេស្ទីន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

ក្រុមជម្រើសជាតិឥណ្ឌូណេស៊ីបានកោះហៅកីឡាករ Justin Hubner ជាកូនកាត់ហុល្លង់-ឥណ្ឌូណេស៊ី ដែលលេងឲ្យក្រុម Wolves ដើម្បីតៀមខ្លួនក្នុងការប្រកួតក្នុងពានរង្វាន់ទ្វីបអាស៊ី។ ចំពោះក្រុមនៅក្នុងតំបន់អាស៊ាន ស្ថិតក្នុងពូល D ដែលមានដៃគូខ្លាំងៗគឺ ជប៉ុន អុីរ៉ាក់ និងវៀតណាម។
ការប្រកួតដំបូងរបស់ឥណ្ឌូណេស៊ី ត្រូវជួបក្រុមអុីរ៉ាក់ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅកីឡដ្ឋាន Ahmed bin Ali។
ពាន AFC Asian Cup លើកទី១៨ ដើមឡើយត្រូវរៀបចំការប្រកួតក្នុងខែតុលា ឆ្នាំ២០២៣ ប៉ុន្តែដោយសារបញ្ហាអាកាសធាតុ និងម្ចាស់ផ្ទះកាតារត្រូវចូលរួមប្រកួតពាន 2023 CONCACAF Gold Cup ផងនោះក៏ត្រូវបានលើកពេលមកប្រកួតចាប់ពីថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤៕

អត្ថបទ៖ ផា រតនា

-
ចរាចរណ៍៣ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
សុខភាព៤ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ក្រោយបញ្ចប់ទស្សនកិច្ចនៅកម្ពុជា២ថ្ងៃ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ចូលសម្រាកពេទ្យ