កីឡា
លោក Arteta ឆ្លើយតបអ្នកគាំទ្រ Arsenal ក្នុងការនាំខ្សែប្រយុទ្ធថ្មីនៅខែមករា
កាលពីយប់មិញ Arsenal បានចាញ់ Liverpool ០-២ ក្នុងពានរង្វាន់ FA Cup ដែលធ្វើឲ្យអ្នកគាំទ្របានស្នើរសុំឲ្យលោក Mikel Arteta ជាគ្រូបង្វឹកស្វែងរកខ្សែប្រយុទ្ធថ្មីមកជួយក្រុម ក្រោយការចាញ់៣ប្រកួតជាប់គ្នា។

ឆ្លើយតបទៅអ្នកគាំទ្រលោក Mikel Arteta គ្រូបង្វឹកក្រុម Arsenal មិនទាន់បានដាក់គោលដៅក្នុងការចុះហត្ថលេខានាំយកខ្សែប្រយុទ្ធថ្មីមកទេ ក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។ ទោះបីមានការស្នើសុំពីអ្នកគាំទ្រក៏ដោយ ជាពិសេសក្រោយការចាញ់ក្រុម Liverpool ក្នុងការប្រកួត FA Cup ជុំទី៣។ ក្រុមកាំភ្លើងធំធ្វើមិនបានល្អក្នុងការស្វែងរកគ្រាប់បាល់ ដោយស៊ុតបានតែ១គ្រាប់ប៉ុណ្ណោះពីការស៊ុតសរុប៦១លើក ក្នុង៣ប្រកួតចុងក្រោយ។

លោក Mikel Arteta បាននិយាយថា ៖«នៅពេលនេះវាមើលទៅមិនមានភាពប្រាកដប្រជាទេ។ ការងាររបស់ខ្ញុំគឺធ្វើឲ្យកីឡាករមានភាពល្អប្រសើរ និងទទួលបានលទ្ធផលកាន់តែល្អ»។
ខ្សែប្រយុទ្ធសំខាន់របស់ Arsenal កីឡាករ Gabriel Jesus បានខកខានការប្រកួតជាមួយ Liverpool ដោយរបួសជង្គង់។ លោក Arteta បានដាក់កីឡាករ Kai Havertz នៅកណ្តាលជំនួសវិញ ប៉ុន្តែរូបគេបានបរាជ័យក្នុងឱកាសរកគ្រាប់បាល់ពីការស៊ុត៦លើក។

លោក Mikel Arteta បានបន្ថែមថា ៖«អ្វីដែលខ្ញុំសុំពីអ្នកគាំទ្រគឺថាសុំឲ្យពួកគេបន្តគាំទ្រពីក្រោយក្នុងគ្រាលំបាក។ វាជាការខកចិត្ត តែតើយើងអាចធ្វើអ្វីបាន។ ខ្ញុំមិនអាចប្រាប់ពួកគេថា លេងអាក្រក់ទេ។ ខ្ញុំមិនដឹងពីរបៀបបង្កើតផែនការបែបនេះទេ។ វាមិនអាចទៅរួចទេ។ ប្រសិនបើយើងបានបង្កើតឱកាសស៊ុត១៨លើក នោះលើកក្រោយ យើងនឹងបង្កើនដល់៣៥លើក។ ប្រសិនបើយើងបន្តធ្វើបែបនេះប្រាកដណាស់នឹងមានគ្រាប់បាល់ស៊ុតបញ្ចូលទីជាមិនខាន»៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Eurosport
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


