កីឡា
ខ្លាំងប៉ះខ្លាំង! ប៉ឺត សង្ឃឹម ប៉ះម្ចាស់ខ្សែក្រវាត់៦គ្រឿង Yuthin នៅអូស្ត្រាលី
តាមការគ្រោងទុក ជើងខ្លាំងចិត្តសាស្ត្រ ប៉ឺត សង្ឃឹម នឹងប៉ះជើងខ្លាំងថៃ Yuthin Sakaethongresort ដើម្បីដណ្តើមខ្សែក្រវាត់ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើទឹកដីប្រទេសអូស្ត្រាលី។ គូនេះពិតជាចំណីចក្ខុពិសេសប្លែកបំផុតសម្រាប់អ្នកគាំទ្រប្រចាំឆ្នាំ២០២៤។

អ្នកគាំទ្រស្គាល់ច្បាស់ណាស់ ប៉ឺត សង្ឃឹម ជាកីឡាករម្នាក់ដែលមានទាំងបច្ចេកទេស និងចិត្តសាស្ត្រខ្ពស់ ហើយជាម្ចាស់មេដាយមាសស៊ីហ្គេម២សម័យកាលជាប់គ្នា។ រូបគេកំពុងកាន់ខ្សែក្រវាត់ជាច្រើនគ្រឿង។
និយាយពី Yuthin អាយុ៣១ឆ្នាំជាកីឡាករដែលមានបទពិសោធច្រើនក្នុងអាជីព។ រូបគេបានចាប់ផ្តើមហ្វឹកហាត់ប្រដាល់តាំងពីអាយុ៥ឆ្នាំដោយរហូតពេលនេះមានបទពិសោធលើសង្វៀនមិនក្រោម៣០០ដងទេ។
រូបគេធ្លាប់គ្រងខ្សែក្រវាត់៦គ្រឿងគឺខ្សែក្រវាត់ WMC របស់ក្រុមប្រឹក្សាមួយថៃពិភពលោក ឆ្នាំ២០១៦, ខ្សែក្រវាត់ True4U ឆ្នាំ២០១៦, ខ្សែក្រវាត់ថ្នាក់ជាតិថៃ (PAT) ២គ្រឿងគឺឆ្នាំ២០២១ និងឆ្នាំ២៣, ខ្សែក្រវាត់ IFMA ឆ្នាំ២០២២ និងខ្សែក្រវាត់ World Series នៅសង្វៀន Rajadamnern ឆ្នាំ២០២២៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


