កីឡា
ជយលាភី១០រូបជាម្ចាស់ពានរង្វាន់ល្អបំផុតរបស់ FIFA ឆ្នាំ ២០២៣
កាលយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប្រកាសជយលាភីទាំង១០រូប ដែលឈ្នះម្ចាស់ពានរង្វាន់បាល់ទាត់ល្អបំផុតប្រចាំក្រោយពួកគេសម្រេចសមិទ្ធផលបានជាច្រើនទាំងជាតិ និងក្លិប។

១.លោក Pep Guardiola
លោក Pep Guardiola បានជាប់ជាគ្រូបង្វឹកល្អប្រចាំឆ្នាំ២០២៣ ក្រោយដឹកនាំក្លិបមេឃខៀវ Manchester City ទទួលបានជោគជ័យបំផុតដោយឈ្នះពានរង្វាន់ Premier League, FA Cup, UEFA Champion League, UEFA Super Cup និង FIFA Club World Cup។ ក្នុងវគ្គបោះឆ្នោតក្នុងជុំចុងក្រោយ Pep ទទួលបាន២៨ពិន្ទុ ខណៈលោក Luciano Spalletti មាន១៨ពិន្ទុ និងលោក Simone Inzaghi មាន១១ពិន្ទុ។

២.លោកស្រី Sarina Wiegman
លោកស្រី Sarina Wiegman វ័យ៥៤ឆ្នាំបានឈ្នះពានរង្វាន់ជាគ្រូបង្វឹកបាល់ទាត់នារីល្អបំផុតប្រចាំ២០២៣ ក្រោយលោកស្រីដឹកនាំក្រុមបាល់ទាត់នារីអង់គ្លេសឈ្នះពានរង្វាន់ Women’s Finalissima ឆ្នាំ២០២៣, ពានរង្វាន់ Arnold Clark Cup ឆ្នាំ២០២៣ និងជាម្ចាស់ជើងឯករងក្នុងពានរង្វាន់ FIFA Women’s World Cup ឆ្នាំ២០២៣។

៣. កីឡាការិនី Mary Earps
កីឡាការិនី Mary Earps បានឈ្នះពានរង្វាន់ជាអ្នកចាំទីល្អប្រចាំបំផុតប្រចាំឆ្នាំ២០២៣ ក្រោយជួយឲ្យក្លិប Manchester United ក្លាយជាម្ចាស់ជើងឯករង Women’s FA Cup ឆ្នាំ២០២៣, ពានរង្វាន់ Women’s Finalissima ឆ្នាំ២០២៣, ពានរង្វាន់ Arnold Clark Cup ឆ្នាំ២០២៣ និងជាម្ចាស់ជើងឯករងក្នុងពានរង្វាន់ FIFA Women’s World Cup ឆ្នាំ២០២៣។

៤. កីឡាករ Ederson
កីឡាករ Ederson បានឈ្នះពានរង្វាន់អ្នកចាំទីល្អបំផុតប្រចាំឆ្នាំ២០២៣ ក្រោយជួយឲ្យក្លិប Manchester City ឈ្នះពានរង្វាន់ Premier League, FA Cup, UEFA Champion League, UEFA Super Cup និង FIFA Club World Cup។

៥. ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល
ក្រុមសាំបាប្រេស៊ីលបានឈ្នះពានរង្វាន់ជាក្រុមមួយលេងប្រកបដោយយុត្តិធម៌ (Fair Play)។ នេះជាលើកទី៣ហើយក្រុម នៅតំបន់អាមេរិកឡាទីនបានឈ្នះពានរង្វាន់នេះ។ គួររម្លឹកផងដែរថា ពានរង្វាន់លេងប្រកបដោយយុត្តិធម៌ (Fair Play) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៧។

៦. កីឡាករ Guilherme Madruga
Guilherme Madruga បានឈ្នះពានរង្វាន់ជាកីឡាករដែលស៊ុតបញ្ចូលទីល្អបំផុតប្រចាំ២០២៣ ដោយក្បាច់ bicycle kick ក្នុងជំនួបរវាងក្រុម Novorizontino និង Botafogo FC-SP ក្នុងលីគទី២ របស់ប្រទេសប្រេស៊ីល។

៧. ក្លិប Club Atletico Colon
រុម Club Atletico Colon ដែលមានមូលដ្ឋានក្នុងប្រទេសអាហ្សង់ទីនបានឈ្នះពានរង្វាន់ជាក្លិបដែលមានអ្នកគាំទ្រល្អបំផុតប្រចាំឆ្នាំ២០២៣។

៨. កីឡាការិនី Marta
Marta ឈ្នះពានរង្វាន់ពិសេស (Special Award) ក្រោយកីឡាការិនីរូបសម្រេចសមិទ្ធផលបានយ៉ាងច្រើនជាក្លិបអាជីព និងជម្រើសជាតិប្រេស៊ីលក្នុងអាជីពជាកីឡាការិនីបាល់ទាត់។

៩. កីឡាករ Lionel Messi
Lionel Messi បានឈ្នះពានរង្វាន់ជាកីឡាករល្អបំផុតប្រចាំឆ្នាំ២០២៣ បន្ទាប់ផ្តួលកីឡាករ Haaland និង Mbappe នៅជុំចុងក្រោយ។ នេះគឺជាលើកទី៣ ដែលតារាឆ្នើមអាហ្សង់ទីនរូបឈ្នះ។

១០. កីឡាការិនី Aitana Bonmatí
Aitana Bonmatí បានឈ្នះពានរង្វាន់កីឡាការិនីល្អបំផុតប្រចាំឆ្នាំ២០២៣ ក្រោយជួយឲ្យក្លិប FC Barcelona ឈ្នះពានរង្វាន់ Laliga, UEFA Women’s Champion League, Supercopa de España Femenina និងជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញឈ្នះពានរង្វាន់ FIFA Women’s World Cup៕

អត្ថបទ៖ ផា រតនា

-
ចរាចរណ៍៦ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍១ សប្តាហ៍ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អតីតភិក្ខុសង្ឃល្បីឈ្មោះ៥រូប កំពុងកាន់តំណែងជាន់ខ្ពស់ក្នុងស្ថាប័នរដ្ឋ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មន្ត្រីសុខាភិបាល អំពាវនាវឱ្យពលរដ្ឋចាក់វ៉ាក់សាំង Pfizer ដើម្បីការពារវីរុសបំប្លែងថ្មី JN.1
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កម្មករ-កម្មការិនីរោងចក្រប្រមាណ ២៥០ នាក់ តវ៉ាបិទផ្លូវ ២១៧ ខណ្ឌដង្កោ ដោយសំណូមពរ ៥ ចំណុច