កីឡា
កីឡាករបាល់ទះបរទេស៥រូបកំពុងលេចធ្លោក្នុងតេជោលីគ
កីឡាករបាល់ទះបរទេសមួយចំនួនកំពុងទទួលបានការចាប់អារម្មណ៍នៅក្នុងព្រឹត្តិការណ៍បាល់ទះតេជោលីគដែលកំពុងដំណើរការប្រកួត។ ក្លិបបាល់ទាត់វិសាខា បញ្ជាការដ្ឋានអង្គរក្ស ក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសុទ្ធតែមានកីឡាករបរទេស។ ថ្ងៃនេះ កម្ពុជាថ្មីសូមលើកយកកីឡាករបរទេស៥រូបដែលគួរឲ្យចាប់អារម្មណ៍ពីសមត្ថភាពរបស់ពួកគេ។
- កីឡាករ Mendeze Iglesias Liosbel

កីឡាករគុយបាកើតនៅឆ្នាំ១៩៩៥មានកម្ពស់១.៩៩ម៉ែត្រ ទម្ងន់៧៥គីឡូក្រាម ជាអ្នកផ្តាច់លេចធ្លោនៅក្លិបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ រូបគេត្រូវបានដាក់ឲ្យលេងស្ទើរពេញម៉ោងគ្រប់ការប្រកួត ហើយក៏ជាអ្នករកបានពិន្ទុច្រើនឲ្យក្រុម។
- កីឡាករ ត្រឹង ឌឹក ហាញ់

កីឡាករវៀតណាមកើតនៅឆ្នាំ១៩៩៥ មានកម្ពស់១.៨៨ម៉ែត្រ ទម្ងន់៨០គីឡូក្រាម ជាកីឡាករវាយផ្តាច់របស់ក្លិបក្រសួងមហាផ្ទៃ និងជាសមាជិកក្រុមបាល់ទះជម្រើសជាតិវៀតណាម។
- កីឡាករ Pelayobernal Henry Jose

កីឡាករគុយបាកើតនៅឆ្នាំ២០០០ មានកម្ពស់២.១០ម៉ែត្រ ទម្ងន់១១៥គីឡូក្រាម របស់សមាគមកីឡាបាល់ទះវិសាខា។ តាមរយៈកាយសម្បទាដ៏អំណោយផល រូបគេបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរកពិន្ទុតាមរយៈការវ៉ៃផ្តាច់ បិទបាំង និងលួចទម្លាក់បាល់។
- កីឡាករ Dio Zulfikri

កីឡាករសញ្ជាតិឥណ្ឌូណេស៊ី Dio អាចត្រូវបានគេចាត់ទុកជាអ្នកប៉ះសេល្អបំផុតប្រចាំព្រឹត្តិការណ៍បាល់ទះតេជោលីគ។ ក្នុងនាមជាសមាជិកបរទេសរបស់បញ្ជាការដ្ឋានអង្គរក្ស កីឡាករកើតឆ្នាំ១៩៩៦ កម្ពស់១.៨៧ម៉ែត្ររូបនេះជាអ្នកចែកបាល់ដ៏ឆ្លាតទាំងឆ្វេង ស្តាំ និងកណ្តាលដែលធ្វើឲ្យដៃគូពិបាកបិទបាំង។
- កីឡាករ Luvi FN

កីឡាករវ័យក្មេងអាយុក្រោម២០ឆ្នាំសញ្ជាតិឥណ្ឌូណេស៊ីរូបនេះកំពុងត្រូវបានគេចាប់អារម្មណ៍ខ្លាំងនៅក្លិបបញ្ជាការដ្ឋានអង្គរក្សនៃពានរង្វាន់បាល់ទះតេជោលីគ។ កើតឆ្នាំ២០០៤ដែលមានកម្ពស់១.៨៨ម៉ែត្រ Luvi Febrian Nugraha ល្អខ្លាំងខាងលោតវ៉ៃផ្តាច់ដើម្បីយកពិន្ទុ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


