កីឡា
AFC ហាមអ្នកកាសែតអ៊ីរ៉ាក់ពីការរំខាន់គ្រូបង្វឹកអ៊ីរ៉ាក់ក្រោយធ្លាក់ពី Asian Cup
សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) កាលពីថ្ងៃអង្គារ៍បានហាមអ្នកសារព័ត៌មានអ៉ីរ៉ាក់ពាក់ព័ន្ធការផ្សព្វផ្សាយការប្រកួតរបស់ AFC ផ្សេងៗនាអនាគត បន្ទាប់ពីអ្នកកាសែតទាំងនោះបានរំខានដល់គ្រូបង្វឹកអ៊ីរ៉ាក់ លោក Jesus Casas ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបរាជ័យក្នុងការប្រកួតជើងឯកទ្វីបអាស៊ី AFC Asian Cup វគ្គ១៦ក្រុមចុងក្រោយ។
ក្រុមជម្រើសជាតិអ៊ីរ៉ាក់ បានចាញ់ក្រុមហ្សកដានី ៣-២ ក្នុងការប្រកួតដែលខ្សែប្រយុទ្ធអ៊ីរ៉ាក់ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងពានរង្វាន់នេះគឺកីឡាករ Aymen Hussein ត្រូវបានបណ្តេញចេញនៅចុងម៉ោងសម្រាប់ការអបអរគ្រាប់បាល់របស់គេ។

ការរបាត់បង់ខ្សែប្រយុទ្ធ Aymen Hussein បានផ្តល់ឱ្យហ្សកដានីគ្រប់គ្រងការប្រកួតឡើងវិញនៅពេលពួកគេត្រូវបានអ៊ីរ៉ាក់នាំមុខ ២-១ ហើយពួកគេបានស៊ុតបាល់បញ្ចូលទី២គ្រាប់នៅក្នុងម៉ោងបន្ថែម ដើម្បីម្លាក់អ៊ីរ៉ាក់ និងឈានទៅវគ្គ៨ក្រុមចុងក្រោយ។
ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួត អ្នកកាសែតអ៊ីរ៉ាក់ដែលខឹងសម្បារត្រូវបានគេឃើញស្រែកដាក់ លោក Casas ហើយមនុស្សរាប់សិបនាក់បានសម្រុកចេញមកក្រៅ ខណៈមានការចង្អុលដៃទៅកាន់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ។ អ្នកខ្លះត្រូវបានមន្ត្រីនាំចេញពេលចូលទៅជិតតុសន្និសីទសារព័ត៌មាន។

ក្នុងសេចក្តីថ្លែងការណ៍មួយបានលើកឡើងថា ៖«AFC ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះអាកប្បកិរិយាមិនសមរម្យ និងឈ្លានពានណាមួយ ហើយប្រកាន់ជំហរមិនអត់ឱនចំពោះសកម្មភាពបែបនេះ។ (AFC) បានសម្រេចយ៉ាងរហ័សក្នុងការរារាំងបុគ្គលដែលមានទំនួលខុសត្រូវពីការគ្របដណ្តប់មិនត្រឹមតែការប្រកួត AFC Asian Cup ប៉ុណ្ណោះទេ ថែមទាំងការប្រកួត AFC ផ្សេងៗនាពេលអនាគត»។
សមាគមបាល់ទាត់របស់អ៊ីរ៉ាក់ បាននិយាយថា សកម្មភាពរបស់អ្នកកាសែតគឺជា “សញ្ញាខ្មៅនៅក្នុងប្រវត្តិសាស្ត្រប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ាក់។ ហេតុការណ៍ទាំងនេះមិនមានទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ាក់ពិតប្រាកដដែលត្រូវបានគេស្គាល់ថាជាមុខតំណែងកិត្តិយសរបស់ខ្លួននោះទេ”៕
ប្រែសម្រួល៖ មន្នីរ័ត្
ប្រភព៖ Reuter
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


