កីឡា
លទ្ធផលសម្រេច រិន ដេវិត ជាអ្នកឈ្នះ ធន់ អៀឡៃ តែអត់បានខ្សែក្រវាត់
លទ្ធផលការប្រកួតរវាងកីឡាករ រិន ដេវិត ត្រូវបានសម្រេចឲ្យឈ្នះកីឡាករ ធន់ អៀឡៃ បន្ទាប់ពីមានការតវ៉ា និងផ្ទុះការរិះគន់ខ្លាំងក្នុងការប្រកួតដណ្តើមខ្សែក្រវាត់កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រោយមានការប្តឹងតវ៉ាពីភាគី រិន ដេវិត ដោយមានឧកញ៉ា ស្រី ចាន់ថន និងលោក ខូវ ឆាយ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរជាអ្នកឈរនៅកណ្តាលដើម្បីស្វែងការពិតសម្រាប់អ្នកឈ្នះ អ្នកចាញ់ និងមានការប្រជុំពិនិត្យជាច្រើនលើក លទ្ធផលបានសម្រេចដូចខាងក្រោម៖
- រិន ដេវិត ឈ្នះទឹកទី១ និងទឹកទី២ ខណៈ ធន់ អៀឡៃ ឈ្នះទឹកទី៣ ដូច្នេះ រិន ដេវិត ជាអ្នកឈ្នះដោយពិន្ទុ
- ខ្សែក្រវាត់ត្រូវដកហូតពី ធន់ អៀឡៃ និងរក្សាទុកសម្រាប់ការប្រកួតម្តងទៀត
- កីឡាករទាំង២រូបទទួលបានប្រាក់ម្នាក់ៗ៤ពាន់ដុល្លារដូចគ្នា
- ការប្រកួតលើកក្រោយនឹងប្រើពេល៥ទឹក និងមានចៅក្រមល្អ ដាច់ស្រឡះ
- ចៅក្រម៣រូបដែលផ្តល់ពិន្ទុឲ្យ ធន់ អៀឡៃ ឈ្នះនឹងត្រូវទទួលពិន័យ
- ការប្រកួតដណ្តើមខ្សែក្រវាត់លើកក្រោយមានប្រាក់រង្វាន់ថ្មី

ដូច្នេះ រិន ដេវិត ជាអ្នកឈ្នះ ធន់ អៀឡៃ ប៉ុន្តែខ្សែក្រវាត់មិនបានទេដោយទទួលបានត្រឹមប្រាក់រង្វាន់ស្មើគ្នាប៉ុណ្ណោះ។

សូមរម្លឹកថា ការតស៊ូគ្នា៣ទឹកនៅលើសង្វៀនកាលពីថ្ងៃទី៨ ខែកុម្ភៈ ចៅក្រម៣រូបគឺលោក ណុប វ៉ាន់ថេត, កែវ ពៅ និងលោក ប៉ាន់ ស៊ីថៃ ផ្តល់ពិន្ទុ ៥៩-៥៨ ដូចគ្នាឲ្យ ធន់ អៀឡៃ ខណៈចៅក្រម២រូបគឺលោក បឹត សំខាន់ និង ឌៀន វិបុល ផ្តល់ពិន្ទុ ៥៩-៥៨ ដូចគ្នាឲ្យ រិន ដេវិត។

ក្រោយប្រកាសលទ្ធផល មានការតវ៉ា និងផ្ទុះការរិះគន់យ៉ាងខ្លាំងដោយបានលើកឡើងថា អយុត្តិធម៌សម្រាប់ រិន ដេវិត ដែលមានប្រៀប២ទឹកដំបូង ប៉ុន្តែបែរជាត្រូវឲ្យចាញ់ ហើយ ធន់ អៀឡៃ មានប្រៀបទឹកទី៣។ ការិះគន់រឿងនេះបានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីលទ្ធផលការប្រកួតរវាង ធន់ រិទ្ធី និង សៃយុគ កាលពីយប់ថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


