កីឡា
ដំណើរនៃក្ដីស្រមៃរបស់កូនខ្មែរ នៅអាមេរិក អែម សុវណ្ណារី លើឆាកអន្តរជាតិ
កូនខ្មែរនៅអាមេរិក អែម សុវណ្ណារី ឬ គេស្គាល់រហស្សនាម “The Sweet Savage” ពិតជារំភើបខ្លាំងណាស់ ដែលទទួលបានការចាប់អារម្មណ៍និងចុះកិច្ចសន្យាប្រកួតឲ្យសង្វៀនលំដាប់ពិភពលោក ONE Championship កាលឆ្នាំ ២០១៨។
នេះជាបំណងប្រាថ្នាមួយពេលរូបគេចាប់ផ្ដើមប្រឡូកនៅសង្វៀនគុនចម្រុះ ជាពិសេសជ័យជម្នះធំធេងពេលបង្ហាញខ្លួនដំបូង ដោយផ្ដួលកីឡាការិនីអ៊ុយក្រែន Iryna Kyselova ឲ្យសន្លប់ត្រឹម៨១ វិនាទីប៉ុណ្ណោះ កាលខែ ធ្នូ ឆ្នាំ២០១៨។

ជ័យជម្នះលើកដំបូងនោះធ្វើឲ្យ សុវណ្ណារី កាន់តែមានការតាំងចិត្តទ្វេដងក្នុងអាជីពគុនចម្រុះនិង បន្តគោលដៅទៅមុខទៀត។ បែបណាក្ដី កាលខែធ្នូ ឆ្នាំ២០១៩ កីឡាការិនីសម្បុរស្រអែម ចាញ់កីឡាការិនីឥណ្ឌា Rayane Marques Bastos ត្រឹមទឹកទី១ នៅសង្វៀន ONE : MARK of GREATNESS។
សុវណ្ណារី បង្ហាញផ្នត់គំនិតកន្លងទៅបែបនេះ៖«ខ្ញុំនឹងធ្វើឲ្យបានល្អតាមតែអាចធ្វើទៅបាន។ ខ្ញុំនឹងមានការប្រកួតបន្តបន្ទាប់ជាមួយ ONE ហើយ ខ្ញុំសង្ឃឹមថា ខ្ញុំអាចឈ្នះខ្សែក្រវាត់នៅថ្ងៃណាមួយ។ ខ្ញុំក៏អាចទម្លាក់គីឡូមកប្រកួតទម្ងន់ strawweight ផងដែរ។ ប៉ុន្តែនេះគ្រាន់តែជាគំនិតប៉ុណ្ណោះ។ បច្ចុប្បន្នខ្ញុំខិតខំផ្ដោតលើគូប្រកួតទម្ងន់ flyweight សិន»។


សុវណ្ណារី សង្កត់ធ្ងន់ថា៖«ការឡើងប្រកួត គឺជាផ្នែកមួយដ៏ធំបំផុតរបស់ខ្ញុំតំណាងឲ្យវប្បធម៌របស់កម្ពុជា ដែលខ្ញុំទើបតែបានឈ្វេងយល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនិងរៀនភាសាខ្មែរទៀតផង។ បើសិនមានឱកាសមកប្រកួតនៅស្រុកខ្មែរ និងតំណាងជាតិនៅលើសង្វៀនដ៏ធំហើយផ្សារភ្ជាប់ទៅនឹងវប្បធម៌ខ្មែរ និងប្រពៃណី នោះវាជារឿងដ៏អស្ចារ្យខ្លាំងណាស់»។ កីឡាការិនីវ័យ ២៨ ឆ្នាំមានការតាំងចិត្តខ្ពស់ទោះមានវិបត្តិ កូវីដ-១៩ កើតឡើងនិងរឹតបន្តឹងខ្លាំងនៅអាមេរិកក៏ដោយ ប៉ុន្តែ រូបគេបានចំណាយពេលស្រាវជ្រាវមើលវីដេអូស្នៀតចាស់ៗឡើងវិញ និងបានហ្វឹកហាត់តាមការណែនាំរបស់គ្រូបង្វឹកជាប្រចាំ។
ទីបំផុតស្ថិតក្នុងវិបត្តិមេរោគរាលដាលជាសកលនេះ សុវណ្ណារី បានឡើងសង្វៀន ONE ជាលើកទី៣ក្នុងអាជីព កាលចុងខែ មករា ឆ្នាំ ២០២១ កន្លងទៅថ្មីៗ។ គ្រានោះ សុវណ្ណារី បានផ្ដួលកីឡាការិនីរូបស្រស់កូរ៉េ Jung Yoon Choi ត្រឹមទឹកទី២ នៅព្រឹត្តិការណ៍ ONE: UNBREAKABLE II នាប្រទេសសិង្ហបុរី។ ក្រោយទទួលជ័យជម្នះ ២ លើកក្នុងការបង្ហាញខ្លួន៣លើកនៅសង្វៀនធំបំផុតនៅអាស៊ី “The Sweet Savage” ចង់បានការប្រកួតមួយចំនួនទៀត តាមតែអាចធ្វើទៅបានមុនដាច់ឆ្នាំ២០២១ នេះ និងដាក់ខ្លួនឲ្យរវល់ជាងមុន។

ទោះបានមកប្រកួតនៅម៉ាឡេស៊ីពីរលើកនិងនៅសិង្ហបុរីមួយលើក ប៉ុន្តែ សុវណ្ណារី មិនទាន់បានមកទស្សនកិច្ចនៅប្រទេសកំណើតដូនតានៅឡើយទេ។ ថ្មីៗ ពិភពលោកយាយីដោយសារកូវីដ-១៩ ដែលមិនអាចធ្វើដំណើរឆ្លងងាយស្រួលនោះទេ។ ថ្ងៃណាមួយ សុវណ្ណារី នឹងមកលេងនៅស្រុកខ្មែរជាលើកដំបូង។ យ៉ាងណាក្ដី សុវណ្ណារី បានបង្ហោះសារជាវីដេអូដោយនិយាយភាសាខ្មែរ និងផ្ញើក្ដីនឹករលឹកដល់អ្នកគាំទ្រស្រុកខ្មែរទៀតផង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


