Connect with us

កីឡា

ជើងឯកស្វាយរៀងខាប់នារីលើកទី១មានក្រុម៩ចូលរួមប្រកួត

បានផុស

នៅ

ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ស្វាយរៀង​ខាប់​នារី​ លើក​ទី១ ឆ្នាំ​២០២៤ មាន​ក្រុមចំនួន​៩​ចូល​រួម​ប្រកួត​ប្រជែង​​ បន្ទាប់​ពី​ឯកឧត្តមឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ​បាន​​ប្រកាស​រៀបចំ​កាល​ពី​ដើម​ខែ​មករា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ច​​ប្រជុំ​បច្ចេកទេស​កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៤​បាន​រៀបចំ​​គោលការណ៍​នៃ​ការ​ប្រកួត និង​ចាប់​ពូល​រួច​រាល់​។  ក្រុម​ដែល​ចូលរួម​ទាំង​៩​មាន​ដូច​ខាង​ក្រោម៖   

  1. សសយក ស្រុកចន្ទ្រា​
  2. សសយក ក្រុងស្វាយរៀង
  3. វិទ្យាល័យព្រះពន្លា
  4. ប្រសូតិ អេហ្វស៊ី​
  5. សសយក ស្រុកស្វាយទាប
  6. សសយក ស្រុករំដួល
  7. សសយក ស្រុករមាសហែក
  8. សសយក ស្រុកកំពង់រោទិ៍
  9. សសយក ស្រុកស្វាយជ្រំ

ក្រុម​ទាំង​៩​ត្រូវ​បាន​បែង​ចែក​ជា​២​ពូល​ដោយ​​ពូល«ក»​មាន​៥​ក្រុម និង​ពូល«ខ»​មាន​៤​ក្រុម។ បន្ទាប់​ពី​ការ​​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​រួច​រាល់ ក្រុម​ចំណាត់​ថ្នាក់​លេខ​១ និង​លេខ​២​នៃ​ពូល​នីមួយ​ៗ​នឹង​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ (វគ្គ​៤​ក្រុម​ចុង​ក្រោយ)។

ការ​ប្រកួត​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​​ដែល​មាន​២​គូ​គឺ​នៅ​ម៉ោង​១:៣០​នាទី​រសៀល និង​ម៉ោង​៣​រសៀល​​ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី៨ ខែ​មីនា ដល់​ខែឧសភា ឆ្នាំ​២០២៤។

រង្វាន់​ជយលាភី

  • លេខ១៖ មេដាយ​មាស និង​ប្រាក់​៦​លាន​រៀល
  • លេខ២៖ មេដាយ​​ប្រាក់ និង​ប្រាក់​៤​លាន​រៀល
  • លេខ​៣៖ មេដាយ​សំរិទ្ធ និង​ប្រាក់​២​លាន​រៀល

នេះ​គឺ​ជា​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​កម្រ​មួយ​ដែល​​ស្ថាប័ន​ឯកជន​បាន​រៀបចំ​ឡើង​សម្រាប់​នារី។ កន្លង​មក​​មាន​តែ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​រៀបចំ​ការ​ប្រកួត​កីឡា​មហាជន​កម្រិត​សិស្សានុសិស្ស​ប្រចាំ​ឆ្នាំ​ ​ក៏​ដូច​ជា​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​រៀបចំ​ជើង​ឯក​បាល់ទាត់​នារី។  ទោះ​បី​ជា​យ៉ាង​ណា ការ​ប្រកួត​ជើង​ឯក​នារី ឬ​ លីគ​បាល់ទាត់​នារី​ក៏​មិន​មាន​ទៀត​បច្ចុប្ប​ន្ន​នេះ​ដែល​​ធ្វើ​ឲ្យ​ឱកាស​បង្ហាញ​សមត្ថភាព​របស់​កីឡាការិនី​មិន​សូវ​មាន។

ពេល​ថ្នាក់​ដឹក​នាំ​ខេត្ត​ស្វាយរៀង​បាន​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​បាល់ទាត់​នារី​នេះ​ឡើង​ពិត​ជា​សំខាន់​ណាស់ ជា​ពិសេស​សម្រាប់​​កីឡាការិនី​នៅ​ខេត្ត​ស្វាយរៀង​បាន​បង្ហាញ​សមត្ថភាព និង​អភិវឌ្ឍ​ខ្លួន​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ

សន្តិសុខសង្គម១៤ ម៉ោង មុន

ស្ដ្រីបង្ហោះវីដេអូ ភ្ជាប់សំឡេងផ្ទុះអាវុធ ត្រូវបាននគរបាលខេត្តសៀមរាប ហៅមកសួរនាំ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីគយ នគរបាល ចុះផ្សព្វផ្សាយ ភាពខុសគ្នារវាងទំនិញមានពន្ធ និងទំនិញគេចពន្ធ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនល្មើស ស្រី ស៊ីណា ជាប់សំណុំរឿង២ អាចជាប់ពន្ធនាគារ ពី ២០ ទៅ ៣០ ឆ្នាំ

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការ សន្យាចាត់វិធានការច្បាប់ដោយម៉ឺងម៉ាត់លើសំណុំរឿងឃាតកម្មបង្កឡើងដោយឈ្មោះ ស្រី ស៊ីណា

Sokha Hotels

ព័ត៌មានពេញនិយម