Connect with us

កីឡា

គួរឲ្យសរសើរ Iniesta លេង១០០០ ប្រកួតមិនធ្លាប់បង្កកំហុសដល់កាតក្រហម

បានផុស

នៅ

កាលពីថ្មីៗនេះកីឡាករ Andres Iniesta បានអបអរការបង្ហាញខ្លួនលើកទី១០០០ (១ពាន់លើក) ក្នុងអាជីពបាល់ទាត់ ប៉ុន្តែរឿងមួយដែលអ្នកគាំទ្រភ្ញាក់ផ្អើល និង​គួរ​ឲ្យ​កោតសរសើរ​គឺ​រូប​គេ​មិន​​ធ្លាប់​បង្ក​កំហុស​ដែល​ឈាន​ដល់​ការ​ពិន័យ​កាត​ក្រហមឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតក្នុងវ័យ៣៨ឆ្នាំ Andres Iniesta បានបង្កើតកំណត់ត្រាថ្មីមួយ ដោយបង្ហាញខ្លួនបានចំនួន១០០០លើក ក្នុងនាមជាកីឡាករបាល់ទាត់អាជីព។ រូបគេបានចូលលេងការប្រកួតលើកទី១០០០ ក្នុងពានរង្វាន់ Emirati League សម្រាប់​ការប្រកួតរវាង Emirates FC ទល់ជាមួយក្រុម Ajman ដោយ​ពួកគេបានចាញ់ ២-០ ហើយ Andres Iniesta ត្រូវបានប្ដូរចូលចេញនៅនាទី៨០។ ចំពោះស្ថិតិបង្ហាញខ្លួនសរុបចំនួន១០០០លើក រូបគេបង្ហាញខ្លួនឲ្យ​ក្រុម​ Emirates FC បាន១២លើក បង្ហាញខ្លួន​៧២៣លើក​​ឲ្យ​ក្លិប​​ FC Barcelona ទាំង​ក្រុម​ធំ និង​យុវជន បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិអេស្ប៉ាញចំនួន១៣១លើក និងការបង្ហាញខ្លួន១៣៤លើក​ឲ្យ​ក្រុម​ជប៉ុន Vissel Kobe។

ការបង្ហាញខ្លួនសរុប១០០០ Andres Iniesta ស៊ុតបញ្ចូលទីបាន១០៤គ្រាប់ បញ្ចូនបាល់ឲ្យមិត្តរួមក្រុម១៩២ដង និងឈ្នះពានរង្វាន់ចំនួន៣៨ ក្នុងនោះពានរង្វាន់ធំៗ​មាន​ដូច​ជា​ ជើង​ឯក​ពិភព​លោក១លើក, ជើងឯកអឺរ៉ុប២លើក, ពានរង្វាន់ UEFA Champions League ៤លើក, UEFA Super Cup ៣លើក, LaLiga ៩លើក, Spanish Super Cup ៧លើក, Copa de Ray ៦លើក, ជើងឯក​លីគ​ជប៉ុន១លើក, ពានរង្វាន់ Japanese Cup ១លើក និងពានរង្វាន់ Japanese Super Cup ១លើក ។

រឿងមិននឹក​ស្មានដល់ការប្រកួតទាំង​១០០០លើក វីរបុរសឆ្នើម Andres Iniesta គឺមិនដែលទទួលបានពិន័យ​កាតក្រហម​ឡើយ។ ក្នុងពិភពបាល់ទាត់មិនមែនមានតែ Iniesta ម្នាក់​ទេដែលមិនទទួលបានកាតក្រហម​ ពោល​គឺ​​​មានកីឡាករផ្សេងៗទៀត​ដែរ ប៉ុន្តែបើនិយាយពីស្ថិតិ​បង្ហាញ​ខ្លួន​នៅ​លើ​ទី​លាន​គឺតិចជាងកីឡាករសញ្ជតិអេស្ប៉ាញរូបនេះ។

Iniesta ត្រូវបានអ្នកគាំទ្រទទួលស្គាល់ថា ជាកីឡាករ​មានសុជីវធម៌ខ្ពស់ទាំង​ក្នុង​ទី​លាន និងក្រៅទីលាន។ នេះហើយជាកត្តាដែលធ្វើឲ្យរូបគេមិនទទួលបានកាតក្រហម​ក្នុងអាជីពបាល់ទាត់។ បច្ចុប្បន្នរូបគេមិនទាន់ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ឡើយ។

ក្នុងសេចក្តីថ្លែងការណ៍មួយ Andres Iniesta បាននិយាយថា៖«ការឈានដល់តួលេខនេះគឺជាអ្វីដែលពិសេសសម្រាប់ខ្ញុំ។ នៅពេល​ខ្ញុំចាប់ផ្ដើមលេងនៅលើទីលាន Fuentealbilla ក្នុងប្រទេសអេស្ប៉ាញ ជាមួយក្រុម Albacete ក្តីស្រមៃរបស់ខ្ញុំគឺចង់ក្លាយជាកីឡាករបាល់ទាត់អាជីព ប៉ុន្តែខ្ញុំមិន​នឹកស្មានថា ខ្ញុំអាចរីករាយនឹងអាជីពដ៏យូរអង្វែង និងស្រស់ស្អាតបែបនេះឡើយ។ ១០០០ប្រកួតនេះខ្ញុំសូមអរគុណដល់អ្នក​គាំទ្រ ជាពិសេសឪពុកម្តាយ ក្រុមគ្រួសាររបស់ខ្ញុំសម្រាប់ការគាំទ្រដោយ​ឥត​លក្ខខណ្ឌ»៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ mundodeportivo

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម