កីឡា
កំហុសធំ៥របស់អាជ្ញាកណ្ដាលកាត់ក្ដីនៅអង់គ្លេសទោះប្រើបច្ចេកវិទ្យា VAR
នៅក្នុងវិស័យបាល់ទាត់ការបង្កកំហុសពីមន្ត្រីអាជ្ញាកណ្ដាលនៅតែមាន ទោះបីមានប្រព័ន្ធវីដេអូបច្ចេកវិទ្យាជំនួយអាជ្ញាកណ្តាល (VAR) ក៏ដោយ។ ជាក់ស្តែងនៅប្រទេសជាកន្លែងដែលមានបាល់ទាត់អាជីពខ្ពស់ ហើយមន្ត្រីអាជ្ញាកណ្តាលសុទ្ធតែមានបទពិសោធស្តង់ដាអន្តរជាតិ ប៉ុន្តែពួកគាត់មួយចំនួនក៏នៅតែខ្វះចន្លោះទាំងនៅពេលមាន VAR ជំនួយ។
ខាងក្រោមនេះជាកំហុសទាំង៥ របស់អាជ្ញាកណ្ដាលនៅក្របខណ្ឌ Premier League៖

១. ជំនួបក្រុម Arsenal ជួបគ្នាជាមួយ Brentford
ក្នុងជំនួបរបស់ក្រុម Brentford ជាមួយក្រុម Arsenal កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ មានបញ្ហាចម្រូងចម្រាស់កើតឡើងជុំវិញគ្រាប់បាល់ Offside។ ក្រោយការត្រួតពិនិត្យឲ្យដិតដល់ ច្បាស់ថាកីឡាករ Christian Norgaard ស្ថិតក្នុងជំហរក្រៅល្បែង (Offside) ពេលបញ្ចូលបាល់ឲ្យកីឡាករ Ivan Toney ស៊ុតបញ្ចូលទី Arsenal ប៉ុន្តែគ្រាប់បាល់នៅតែបន្តផ្ដល់ឲ្យក្រុម Brentford ដដែល។ ពេលនោះក្រុមការងារ Professional Game Match Officials Limited (PGMOL) បានចេញការសុំទោសចំពោះលោកគ្រូបង្វឹក Mikel Arteta របស់កាំភ្លើងធំ ប៉ុន្តែលោកហាក់មិនទទួលយកទេ។ លោកបាននិយាយថា ៖«ខ្ញុំនឹងពេញចិត្តប្រសិន បើពួកគេផ្តល់ពីរពិន្ទុមកខ្ញុំវិញ»។

២. ជំនួបក្រុម Chelsea ជួបគ្នាជាមួយ Tottenham
ក្នុងការប្រកួតថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ រវាងតោខៀវ Chelsea ជួបជាមួយក្រុម Tottenham កីឡាករ Cristian Romero បានចាប់បោចសក់កីឡាករ Marc Cucurella ប៉ុន្តែពេលនោះអាជ្ញាកណ្ដាលមិនបានពិន័យកាតក្រហមទេ។ កីឡាករ Marc Cucurella បាននិយាយថា៖«ពេលខ្លះអាជ្ញាកណ្តាលមានការសម្រេចចិត្តល្អ ជួនកាលក៏មិនមានល្អដែរ។ នេះមិនមែនជាបញ្ហារបស់ខ្ញុំទេ។ ប្រហែលជាយើងត្រូវខិតខំបន្ថែមទៀតដើម្បីមិនទទួលយកគ្រាប់បាល់នេះនៅនាទីចុងក្រោយ»។
លោក Mike Dean អាជ្ញាកណ្ដាលទទួលខុសត្រូវចំពោះការសម្រេចចិត្តនិយាយថា៖«មិនថាអ្នកមានបទពិសោធន៍យ៉ាងណាទេ ខ្ញុំបានចំណាយពេលជាង២ទសវត្សរ៍ក្នុងនាមជាមន្ត្រីនៅ Premier League ខ្ញុំនៅតែរៀនបន្ថែម»។

៣. ជំនួបក្រុម Everton ជួបជាមួយក្រុម Manchester City
ក្នុងការប្រកួតនោះខ្សែបម្រើ Rodri ត្រូវបានគេមើលឃើញថា បានយកដៃទៅប៉ះបាល់ បន្ទាប់ពីព្យាយាមរត់ទៅទាត់ផ្ដាច់បាល់ចេញពីតំបន់គ្រោះថ្នាក់របស់ខ្លួន។ លទ្ធផល Man City បានយកឈ្នះ ១-០ ខណៈគ្រូបង្វឹករបស់ Everton លោក Frank Lampard បានចោទប្រកាន់មន្ត្រី VAR លោក Chris Kavanagh ថា ៖«អ្នកជំនាញ ប៉ុន្តែអ្នកមិនអាចធ្វើការងាររបស់អ្នកឲ្យបានត្រឹមត្រូវ»។ នៅទីបំផុតក្លិប Everton ក៏សម្រេចទទួលការសុំទោសពីប្រធានអាជ្ញាកណ្តាល Mike Riley បន្ទាប់ពីករណីកើតឡើង។

៤. ជំនួបក្រុម Brighton ជួបជាមួយ Liverpool
ក្នុងជំនូបររបស់ក្រុម Brighton ជាមួយ Liverpool ខ្សែបម្រើ Fabinho បានបើកបាតស្បែកជើងរបស់ខ្លួនឈូសពីក្រោយ ដើម្បីដណ្ដើមយកបាល់ពីកីឡាករ Evan Ferguson របស់ Brighton។ រូបភាពបង្កកំហុសនេះហាក់មានសភាពធ្ងន់ធ្ងរ ប៉ុន្តែអាជ្ញាកណ្ដាលបែរជាមិនបានពិន័យកាតក្រហមឡើយ ដោយពិន័យត្រឹមកាតលឿង បន្ទាប់ពីការត្រួតពិនិត្យ VAR អស់រយៈពេលយ៉ាងយូរ។ ចំពោះករណីនេះក្រុមអ្នកជំនាញអាជីព Professional Game Match Officials Limited (PGMOL) បានចេញមុខទទួលស្គាល់ថាខ្លួនពិតជាបង្កើតកំហុសឆ្គងត្រង់ចំណុចនេះពិតមែន។

៥. ជំនួបក្រុម Crystal Palace ជាមួយក្រុម Brighton
រឿងរ៉ាវចម្រូងចម្រាសបានកើតឡើងម្ដងទៀត នៅពេលកីឡាករ Pervis Estupinan របស់ Brighton បានស៊ុតបញ្ចូលទីហើយ ប៉ុន្តែបែរជាត្រូវបានរកឃើញថា នេះជាបាល់ Offside ហើយអាជ្ញាកណ្ដាលក៏សម្រេចមិនឲ្យគ្រាប់បាល់នេះវិញ។ ប៉ុន្តែបើមើលតាមវីដេអូជាក់ស្ដែងបាល់នេះគឺ Onside។ ក្រោយបញ្ចប់ការប្រកួតក៏មានការរិះគន់ការកាត់សេចក្ដីរបស់លោកអាជ្ញាកណ្ដាល និងក្រុមការងារ VAR ផងដែរ៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


