កីឡា
មិនទាន់ចាញ់សោះ Leverkusen ត្រូវការ២ពិន្ទុទៀត នឹងឈ្នះជើងឯកលីគអាល្លឺម៉ង់លើកដំបូង
ក្លិបបាល់ទាត់ Bayer Leverkusen កាន់តែខិតជិតក្នុងការគ្រងជើងឯកលីគកំពូលអាល្លឺម៉ង់ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ដរបស់ក្លិប ក្រោយនាំមុខក្រុមលេខ២ Bayern Munich ១៦ពិន្ទុគិតត្រឹមសប្ដាហ៍ទី២៨។

ជារឿងដ៏គួរឲ្យភ្ញាក់ក្នុងរដូវកាលនេះ សម្រាប់អ្នកគាំទ្រក្នុងប្រទេសអាល្លឺម៉ង់ និងទូទាំងពិភពលោក គឺក្រុមខ្លាំង Bayern Munich ជិតអស់ឱកាសប្រជែងជើងឯក Bundesliga ក្នុងរដូវកាលនេះ និងអាចជាការអត់ឈ្នះជើងឯកលីគជាលើកដំបូងរយៈពេល១១រដូវកាលចុងក្រោយ ពីឆ្នាំ២០១២-២០១៣ ដល់២០២២-២០២៣។ អ្វីៗនឹងត្រូវបានបញ្ចប់ក្នុងរដូវកាលនេះ បន្ទាប់ពីក្រុម Bayer Leverkusen ដឹកនាំដោយលោក Xabi Alonso ត្រូវការត្រឹមតែ២ពិន្ទុទៀត នឹងក្លាយជាជើងឯកលីគកំពូលអាល្លឺម៉ង់ ខណៈការប្រកួតនៅសល់៦លើកទៀត។
ក្រុម Bayer Leverkusen ត្រូវការឈ្នះតែ១ប្រកូតទៀត ដើម្បីក្លាយជាជើងឯកលីគកំពូលអាល្លឺម៉ង់។ បច្ចុប្បន្នគិតត្រឹមសប្ដាហ៍ទី២៨ ពួកគេមាន៧៦ពិន្ទុ ហើយក្រុមលេខ២ Bayern Munich មាន៦០ពិន្ទុ ទោះឈ្នះទាំង៦ប្រកួតដែលនៅសល់ក៏មិនអាចប្រជែងនឹង Bayer Leverkusen បានឡើយ។

ក្រុម Bayer Leverkusen កំពុងឆ្ពោះទៅបំបែកកំណត់ត្រាជាក្រុមមិនទាន់ចាញ់សោះ ក្រោយការប្រកួត២៨លើក ឈ្នះ២៤ ស្មើ៤ ដូច្នេះចាំមើល៦ប្រកួតនៅសល់ ថាតើលោក Xabi Alonso អាចបំបែកកំណត់ត្រាជាក្រុមឈ្នះជើងឯកលីគកំពូលអាល្លឺម៉ង់មិនស្គាល់បរាជ័យសោះក្នុង១រដូវកាល៕

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


