កីឡា
គុនល្បុក្កតោចាប់ដៃគុនសាវលីញ សម្តែងនៅប្រាសាទបាយ័នថ្ងៃស្អែក
ក្រសួងទេចរណ៍នៃព្រះរាជាណាចក្រកម្ពុជានឹងរៀបចំពិធីសម្តែងក្បាច់គុនដ៏អស្ចារ្យដោយរួមគ្នារវាងក្បាច់គុនអត្តសញ្ញាណជាតិខ្មែរ«ល្បុក្កតោ» និងក្បាច់គុន«សាវលីញ»របស់ចិននៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ នៅផ្នែកខាងជើង ប្រាសាទបាយ័ន ខេត្តសៀមរាប។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ការសម្តែងក្បាច់គុនល្បុក្កតោ និងសាវលីញរួមគ្នានេះគឺដើម្បីអបអរសាទរ«ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤»ដែលជាផ្នែកមួយនៃការរឹតចំណងមិត្តភាពរវាងក្បាច់គុនប្រពៃណីរបស់ប្រទេសទាំងពីរ។
លោកបានទម្លាយឲ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកំពុងគ្រោងរៀបចំទិវាក្បាច់គុនចម្រុះ (World Martial Arts) នៅមុខប្រាសាទអង្គរវត្ត បន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្របានអនុញ្ញាតជាគោលការណ៍ឲ្យរៀបចំនៅឆ្នាំក្រោយ។
ពិធីសម្តែងក្បាច់គុនរួមគ្នានេះហៅថា «ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor» ដែលក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយ រដ្ឋបាលប្រជាជនខេត្តហឺណានរបស់ចិន និងរដ្ឋបាល ខេត្តសៀមរាប ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នានៃខេត្តហឺណាន និងខេត្តសៀមរាបផងដែរ។
ល្បុក្កតោជាកីឡាអត្តសញ្ញាណជាតិខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងអង្គការ UNESCO ជាផ្លូវការកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ និងបញ្ចូលក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយមានប្រទេសនៅក្នុងតំបន់មួយចំនួនបានហ្វឹកហាត់ដើម្បីចូលរួមប្រកួតដណ្តើមមេដាយជាផ្លូវការ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


