កីឡា
សមាគមអេកូឡូស៊ីបារាំង បដិសេធមិនទទួលយកភ្លើងគប់អូឡាំពិក ដោយមូលហេតុបរិស្ថាន
សមាគមអេកូឡូស៊ីបារាំង បានបដិសេធទទួលយកភ្លើងគប់កីឡាអូឡាំពិកដោយសារវត្តមានរបស់អ្នកឧបត្ថម្ភផ្លូវការ Coca-Cola ដែលជាផលិតផលកំប៉ុង គឺស្ថិតក្នុងចំណោមសំរាម “ប្រមូលបានច្រើនបំផុត” នៅពេលសម្អាតឆ្នេរសមុទ្រ។ នេះបើតាមសមាគមបានប្រកាសកាលពីថ្ងៃចន្ទ។

លោក Éric Akopian ស្ថាបនិកសមាគម ‘Clean my Calanques’ ដែលមានមូលដ្ឋាននៅទីក្រុង Marseille បានប្រាប់ AFP ថា ៖«យើងនឹងមិនទទួលយកភ្លើងគប់ដែលឧបត្ថម្ភដោយអ្នកដែលធ្វើឱ្យយើងរវល់នោះទេ»។
អណ្តាតភ្លើងអូឡាំពិកនឹងមកដល់ទីក្រុងមេឌីទែរ៉ាណេភាគអាគ្នេយ៍នៃប្រទេសបារាំងនៅថ្ងៃទី៨ ខែឧសភា ដោយនាវាបូរាណ ‘Belem’ បន្ទាប់មកនឹងធ្វើដំណើរឆ្លងកាត់ប្រទេសរហូតដល់ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិកនៅថ្ងៃទី២៦ ខែកក្កដា។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ សមាគមសម្អាតឆ្នេរសមុទ្រនៅ Marseille និងក្នុងទឹកថ្លានៃឧទ្យានជាតិ Calanques ក៏ដូចជាសកម្មភាពការពារបរិស្ថាន និងលើកកម្ពស់ការយល់ដឹងផងដែរ។
នៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម សមាគមបានពន្យល់ពីការសម្រេចចិត្តរបស់ខ្លួនដោយនិយាយថា ៖«មិនមែនជាការប្រឆាំងនឹងកីឡា ឬអត្តពលិកទេ” ប៉ុន្តែប្រឆាំងនឹងអ្វីគ្រប់យ៉ាងដែលនៅជុំវិញដំណើរការរបស់ព្រឹត្តិការណ៍ដែលមានដូចជា “អ្នកឧបត្ថម្ភ” ជាដើម។ កូកា-កូឡា គឺជាក្រុមហ៊ុនមួយក្នុងចំណោម “ក្រុមហ៊ុនបំពុលបំផុតនៅលើពិភពលោក” ដែលជា “អ្នកផលិតផ្លាស្ទិកធំជាងគេ”។ នេះបើយោងតាម លោក Akopian ដែលបានលើកឡើងពីបញ្ហាបរិស្ថាននៃវត្ថុអនុស្សាវរីយ៍អូឡាំពិកផងដែរ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AFP
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


