កីឡា
Reus និង Hummels ជាកីឡាករដំបូងជួយ Dortmund ឡើងវគ្គផ្ដាច់ព្រ័ត្រ UCL ២លើក
ក្រុម Borussia Dortmund បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ពានរង្វាន់ UEFA Champions League ក្រោយឈ្នះក្រុម Paris Saint-Germain សរុបទាំង២ជើងក្នុងលទ្ធផល ២-០។

កីឡាករ Marco Reus និង Mats Hummels ជាកីឡាករដំបូងបង្អស់ ក្នុងប្រវត្តិសាស្រ្ដក្លិប Borussia Dortmund ដែលបានជួយឲ្យក្រុមឡើងទៅវគ្គផ្ដាច់ព្រ័ត្រ២លើក។ ពួកគេបានជួយក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League កាលពីឆ្នាំ២០១៣ ប៉ុន្តែពួកគេបានត្រឹមជើងឯករងក្រោយចាញ់ក្រុម Bayern Munich។ រយៈពេល១១ឆ្នាំក្រោយមក សមាជិកក្រុមកាលពីពេលនោះ សល់តែ២រូបប៉ុណ្ណោះគឺ Marco Reus និង Mats Hummels ដែលបន្តបន្តនៅជាមួយ Dortmund ហើយបានជួយក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ម្តងទៀត។

បើនិយាយពីប្រវត្តិក្នុងការឡើងទៅវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League របស់ក្រុម Dortmund ធ្លាប់ឡើង៣ដងគឺឆ្នាំ១៩៩៧, ២០១៣ និងឆ្នាំ២០២៤។ នៅឆ្នាំដែលបានឡើងវគ្គផ្តាច់ព្រ័ត្រជាលើកដំបូង ពួកគេបានឈ្នះជើងឯក បន្ទាប់ពីបានយកឈ្នះក្រុមខ្លាំងអ៉ីតាលី Juventus ដោយលទ្ធផល ៣-១។
រឿងដែលមិនគួរឲ្យជឿសម្រាប់កីឡាករ Marco Reus និង Mats Hummels មួយទៀតនោះគឺពួកគេនឹងត្រូវលេងវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស ជាកន្លែងដែលពួកគេបានចាញ់ Bayern Munich ដោយលទ្ធផល ១-២ កាលពីឆ្នាំ២០១៣។

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


