កីឡា
ឥណ្ឌា ជឿជាក់ថាអាចធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០៣៦
រដ្ឋមន្ត្រីក្រសួងកីឡាឥណ្ឌា លោក Anurag Thakur មានទំនុកចិត្តលើឱកាស និងសមត្ថភាពរបស់ប្រទេសក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០៣៦។

កាលពីឆ្នាំមុន ក្នុងសម័យប្រជុំប្រចាំឆ្នាំរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា បានធ្វើការដេញថ្លៃជាផ្លូវការដោយមាននាយករដ្ឋមន្ត្រី លោក Narendra Modi បាននិយាយថា ពួកគេពិតជារំភើបណាស់ក្នុងការរៀបចំកីឡាអូឡាំពិក។
លោក Thakur បាននិយាយថា ប្រទេសឥណ្ឌាមានថវិកា និងធនធានដែលត្រូវការដើម្បីប្រកួតប្រជែងជាមួយនឹងគូប្រជែងផ្សេងទៀតនៅក្នុងសង្គ្រាមដេញថ្លៃ ហើយបានច្រានចោលការរិះគន់ថា ថវិកា នេះនឹងប្រសើរជាង ប្រសិនបើចំណាយលើគម្រោងសុខាភិបាល។

លោក Thakur បាននិយាយនៅក្នុងបទសម្ភាសជាមួយ Press Trust of India ថា ៖«យើងបានរៀបចំយ៉ាងពេញលេញ»។
បុរសវ័យ ៤៩ឆ្នាំដែលបានកាន់កាប់ក្រសួងកីឡា បាននិយាយថា ទំនុកចិត្តរបស់លោកចំពោះការដេញថ្លៃរបស់ប្រទេសឥណ្ឌា គឺមកពីល្បឿននៃកំណើនយ៉ាងឆាប់រហ័សនៅក្នុងប្រទេស។ លោកបានបន្តរាយបញ្ជីសមិទ្ធផលរបស់រដ្ឋាភិបាលកណ្តាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។
«ប្រទេសឥណ្ឌាបច្ចុប្បន្នមានមហិច្ឆតា និងប្រាថ្នាចង់បាន។ ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់យើងកំពុងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ យើងមានអាកាសយានដ្ឋានចំនួន៧៤កាលពីឆ្នាំ២០១៤ ប៉ុន្តែឥឡូវនេះយើងមាន១៥០ … ផ្លូវរថភ្លើងបានកើនឡើងទ្វេដងដល់ ៤០,០០០ គីឡូម៉ែត្រ។ មានមហាវិទ្យាល័យវេជ្ជសាស្ត្រចំនួន ៧០៦កន្លែង ។ យើងក៏ស្ទើរតែពេញលេញផងដែរលើផ្នែក អគ្គិសនី»។ លោក Thakur បានបញ្ជាក់៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


